ទីតាំងមុខរបរ និងបុគ្គលិកលក្ខណៈរបស់ម្ចាស់មុខរបរ

ក្នុងអត្ថបទនេះផ្តោតលើមុខរបរជាហាងលក់ទំនិញ និងម្ចាស់ហាងដែលដើរតួនាទីជាអ្នកលក់ផ្ទាល់ ដោយមិនមានប្រើបុគ្គលិកផ្នែកលក់ និងចំពោះបរិបទជំនួញស្ថិតក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ មុននឹងសម្រេចចិត្តរើសទីតាំងដើមី្បបើកហាង ម្ចាស់ហាងគួរតែគិតពីបុគ្គលិកលក្ខណៈរបស់ខ្លួន។ និយាយឲ្យងាយយល់៖ - បើលោកអ្នកជាមនុស្សដែលមិនសូវនិយាយស្តី, សំឡេងតិច និងមិនសូវសកម្ម លោកអ្នកគួរបើកហាងនៅក្នុងផ្សារទំនើបធំៗ។ - បើសិនលោកអ្នកចង់បើកហាងក្នុងផ្សារទូទៅ ដូចជាផ្សារអូរឫស្សី, ផ្សារថ្មី, ផ្សារអូឡាំពិកជាដើម លោកអ្នកត្រូវតែសកម្ម, រហ័សរហួន និងសំឡេងខ្ពស់ ទើបអាចហៅភ្ញៀវបាន។ ទោះយ៉ាងណា នេះគ្រាន់តែជាភាពទូទៅមួយប៉ុណ្ណោះ។ លោកអ្នកអាចអានជាព័ត៌មាន និងជាចំណេះដឹងទូទៅ សម្រាប់ជាផ្នែកមួយនៃគំនិត នៅពេលលោកអ្នកចង់ជ្រើសរើសទីតាំងបង្កើតមុខរបរ ជាពិសេសបើកហាងលក់ទំនិញដែលមានលោកអ្នកជាម្ចាស់ និងជាអ្នកលក់ផ្ទាល់៕ ** ** * Location of store and personality of the store owner This article focuses on the business of a store selling things and the store … Continue reading ទីតាំងមុខរបរ និងបុគ្គលិកលក្ខណៈរបស់ម្ចាស់មុខរបរ