របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ

សម្ភារត្រូវការ - ពែង ឬកូនចានថ្ម - លម្អងឃ្មុំ (សម្បុកឃ្មុំដែលត្រូវបានច្របាច់យកទឹករួច) - ឆ្នាំង របៀបធ្វើ - យកលម្អងឃ្មុំដាក់ក្នុងឆ្នាំង (ក្នុងករណីលម្អងឃ្មុំជាប់នឹងបង្គង, ត្រូវចិតយកតែលម្អងឃ្មុំ កុំឲ្យជាប់កម្ទេចឈើ) - ដាក់ទឹកចូលក្នុងឆ្នាំង ដោយលៃឲ្យប្រហាក់ប្រហែលនឹងកម្ពស់របស់លម្អងឃ្មុំដែលនៅក្នុងឆ្នាំង - ដាំរហូតដល់ពុះ និងឃើញមានវត្ថុរាវពណ៌លឿងដូចជាខ្លាញ់អណ្តែតឡើង - រំលត់ភ្លើង, លើកឆ្នាំងចុះ, រួចស្រង់លម្អងឃ្មុំចេញ - កុំកូរ និងទុកឆ្នាំងនៅទីដែលមានម្លប់ និងខ្យល់អាកាស - ពេលឃើញបន្ទះក្រាមពណ៌លឿងលេចឡើង, ឆ្កឹះយកមកដាក់ក្នុងកញ្ច្រែង រួចទុកឲ្យស្រស់ទឹក - ដាក់បន្ទះក្រាមចូលទៅក្នុងពែងឬចានថ្ម រួចយកទៅដាក់ក្នុងឆ្នាំងដែលមានទឹកកម្ពស់ពាក់កណ្តាលពែង (ឬទាបជាងក៏បាន) ចំណាំ៖ ត្រូវឲ្យប្រាកដថា ពែងឬចានថ្មនេះអាចធន់នឹងកម្តៅបាន។ - យកទៅដាំរហូតដល់បន្ទះក្រាមក្នុងពែងរលាយ - រំលត់ភ្លើង, លើកឆ្នាំងចុះ និងយកពែងចេញពីក្នុងឆ្នាំង ហើយចាក់ទឹកក្រាមទៅក្នុងពែងឬចានស្អាត និងទុកឲ្យវាត្រជាក់។ សម្គាល់ - បន្ទះក្រាមពណ៌លឿងដែលទទួលបាន គឺជា 'ក្រមួនឃ្មុំ' ហើយ។ ជាទូទៅ … Continue reading របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ