គោត្តនាម និងនាម............. អក្សរឡាតាំង................ ភេទ............ សញ្ជាតិ............ ថ្ងៃខែឆ្នាំកំណើត .................. ទីកន្លែងកំណើត............................. ស្ថានភាពគ្រួសារ ..................... អាសយដ្ឋានបច្ចុប្បន្ន ......... លេខទូរស័ព្ទ…............ សារអេឡិចត្រូនិច........................... កិច្ចសន្យាការងារនេះ គឺបានព្រមព្រៀងរវាង ................... ហៅកាត់ថាភាគី “ក” ជាមួយនឹងបុគ្គលិកជាប់កិច្ចសន្យា ហៅកាត់ថាភាគី “ខ” ដែលមានឈ្មោះដូចខាងលើ និងមានប្រវត្តិរូបភ្ជាប់មកជាមួយ ដែលនឹងត្រូវបម្រើការងារក្នុងមុខតំណែងជា................... នៅនាយកដ្ឋាន......................... ។ កិច្ចសន្សាការងារនេះធ្វើឡើងក្រោមនីតិវិធី និងបទបញ្ជាផ្ទៃក្នុងរបស់ ......... ហើយនឹងចាប់ផ្តើមពីថ្ងៃទី..... ខែ...... ឆ្នាំ.... ដល់ថ្ងៃទី.... ខែ... ឆ្នាំ.....។ ភាគីនីមួយៗមានសិទ្ធិបពា្ចប់កិច្ចសន្យានេះបាន ដោយតម្រូវឲ្យជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀតក្នុងរយៈពេល......ថ្ងៃ មុនពេលបពា្ចប់កិច្ចសន្យានេះ ។ ភាគី “ខ” មានសិទ្ធិផ្សេងៗដូចជា៖ - ទទួលបានប្រាក់បេសកកម្ម ដូចមានចែងក្នុងអនុក្រឹត្យរាជរដ្ឋាភិបាលដូចមន្រ្តីដែលកំពុងបម្រើការងារនៅ..................។ - សិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដូចមន្រ្តីរាជការដែលកំពុងបម្រើការងារនៅ.................។ កិច្ចសន្យានេះនឹងបន្តធ្វើជាថ្មីរយៈពេល...........ខែ ដោយផ្អែកលើកត្តាដូចខាងក្រោម៖ - នៅមានតម្រូវការសម្រាប់មុខតំណែងនេះ - មានថវិកាគ្រប់គ្រាន់សម្រាប់មុខតំណែងនេះ … Continue reading គំរូកិច្ចសន្យាការងារសម្រាប់មន្ត្រីជាប់កិច្ចសន្យា (ស្ថាប័នរដ្ឋ)
Tag: ឯកសាររដ្ឋបាល
គំរូសំណើសុំចូលរួមសិក្ខាសាលាក្រៅប្រទេស ពីថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំជាន់ខ្ពស់
សូមគោរពជូន .................................................... កម្មវត្ថុ ៖ សំណើសុំចូលរួមសិក្ខាសាលាស្តីពី................ នៅ............... យោង ៖ លិខិតអញ្ជើញរបស់ស្ថានទូត....................... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមគោរពជម្រាបជូន ......................... មេត្តាជ្រាបថា ....................... ត្រូវបានអញ្ជើញឲ្យចូលរួមសិក្ខាសាលាស្តីពី................... នៅ...................... ដោយសិក្ខាសាលានេះមានគោលបំណង.................................. និងរាល់ការចំណាយជាបន្ទុករបស់ ..................។ ក្នុងន័យនេះ ខ្ញុំបាទសូមគោរពស្នើសុំ ................................... មេត្តាអនុញ្ញាតឲ្យក្រុមការងារ .............................. ចូលរួមសិក្ខាសាលាខាងលើនេះ ចាប់ពីថ្ងៃទី..... ដល់ទី..... ខែ........ ឆ្នាំ.......... ដែលមានសមាសភាពដូចខាងក្រោម៖ ១. ខ្ញុំបាទ (ឈ្មោះ) (តួនាទី) ប្រធានគណៈប្រតិភូ ២. លោក (ឈ្មោះ) (តួនាទី) សមាជិក ៣. លោក (ឈ្មោះ) (តួនាទី) សមាជិក អាស្រ័យដូចបានជម្រាបជូនខាងលើ សូម .................. មេត្តាពិនិត្យ និងសម្រេចដោយសេចក្តីអនុគ្រោះ។ សូម .................... មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ។ ថ្ងៃ..............ខែ..............ឆ្នាំ......... … Continue reading គំរូសំណើសុំចូលរួមសិក្ខាសាលាក្រៅប្រទេស ពីថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំជាន់ខ្ពស់
តើអ្វីទៅជា «ជំនួយស្មារតី» ក្នុងការងាររដ្ឋបាលស្ថាប័នរដ្ឋ?
ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕
ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ
ដើម្បីបានវីដេអូបង្ហាញពីការងាររដ្ឋបាល និងកិច្ចការផ្សេងៗសម្រាប់ឲ្យលោកអ្នកបានទស្សនា, ខ្ញុំត្រូវរៀបចំ និងធ្វើដូចខាងក្រោមនេះ : - រៀបរៀង និងសរសេរពាក្យសម្តី - អាន និងថតសំឡេងដោយប្រើទូរស័ព្ទដៃ - ផ្ញើសំឡេងដែលបានថតរួចទៅកាន់កុំព្យូទ័រ - ធ្វើ slide បទបង្ហាញ រួច save ជា file រូបភាព - បញ្ចូលរូបភាព និងសំឡេងទៅក្នុងកម្មវិធីកាត់ត រួចធ្វើវាចេញជាវីដេអូ - ពិនិត្យមើលវីដេអូជាច្រើនដង ទើប upload ចូលទៅក្នុងឆានែល៕ ** ** * Process of making an administration mentoring video to upload on online platform To make the video, I have to : - … Continue reading ដំណើរធ្វើវីដេអូការងាររដ្ឋបាលសម្រាប់ upload អនឡាញ