តើកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតរូបដែរឬទេ?

នៅក្នុងការិយាល័យថ្នាក់ដឹកនាំនៃស្ថាប័នតែងមានបន្ទប់មួយមុននឹងចូលដល់បន្ទប់ផ្ទាល់របស់ថ្នាក់ដឹកនាំ ដែលជាទូទៅហៅថា 'លេខាធិការដ្ឋាន' បើនៅស្ថាប័នធំហៅថា 'ការិយាល័យជំនួយការ'។ល។ លេខាធិការដ្ឋាននេះជាការិយាល័យរបស់ក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ។ ជាទូទៅ ក្រុមលេខាធិការដ្ឋានតែងមានប្រធាន និងក្រុមការងារ។ ស្ថាប័នខ្លះមានប្រធាន និងអនុប្រធាន, ស្ថាប័នខ្លះមានតែប្រធាន។ ក្រុមការងារក្នុងលេខាធិការដ្ឋានមានតួនាទីជាអ្នកសម្របសម្រួលការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ដែលក្នុងនោះមានការរៀបចំកាលវិភាគការងារផងដែរ។ តើតារាងកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតដែរឬទេ? នេះអាស្រ័យលើថ្នាក់ដឹកនាំនៃស្ថាប័ននោះ ប៉ុន្តែត្រូវមានរបៀបរបប និងលំដាប់លំដោយ មុននឹងឲ្យឬមិនឲ្យ ដោយប្រធាននៃលេខាធិការដ្ឋានត្រូវចូលជួបថ្នាក់ដឹកនាំ និងរៀបរាប់តាមស្ថានភាពជាក់ស្តែង។ ថ្នាក់ដឹកនាំនឹងពិចារណា និងប្រាប់ពីការសម្រេចចិត្តរបស់គាត់ ដែលការសម្រេចចិត្តនេះមិនអាចកែប្រែដោយបុគ្គលណាផ្សេងឡើយ សូមី្បតែប្រធានលេខាធិការដ្ឋានក៏ដោយ។ តើការសម្រេចចិត្តឲ្យថតឬមិនថតកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ខុសឬត្រូវ? គ្មានខុសគ្មានត្រូវទេ, ព្រោះមិនទាក់ទងនឹងគោលការណ៍ឬច្បាប់ណាមួយរបស់រដ្ឋបាលរដ្ឋឡើយ។ វាជាសិទ្ធិបុគ្គល។ ដូច្នេះទោះថ្នាក់ដឹកនាំមិនឲ្យថតឬមិនឲ្យដឹងកាលវិភាគរបស់គាត់ ក៏មិនខុសដែរ៕ https://videopress.com/v/id9dFOCt?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fchantchhaya.wordpress.com%2Fwp-content%2Fuploads%2F2025%2F06%2Fslide1-1.png&preloadContent=metadata&useAverageColor=true

របៀបអញ្ជើញបុគ្គលិកចូលរួមវិបស្សនាការងារនៅស្ថាប័នឯកជន

ជាទូទៅ ស្ថាប័នឯកជនប្រើសារអេឡិចត្រូនិចច្រើនជាងក្រដាស។ ដោយសារតែវិបស្សនាការងារ ឬ retreat ជាកម្មវិធីផ្ទៃក្នុង ដូច្នេះខាងផ្នែករដ្ឋបាលនឹងផ្ញើសារអេឡិចត្រូនិចទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលត្រូវចូលរួមកម្មវិធីនេះ ដោយបញ្ជាក់នៅក្នុងសារនូវព័ត៌មានចាំបាច់ ដូចជា៖ - កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ - កាលបរិច្ឆេទថ្ងៃ និងម៉ោងចេញដំណើរ - ទីកន្លែងធ្វើកម្មវិធី - សកម្មភាពដែលត្រូវមាន។ល។ មានស្ថាប័នមួយចំនួនមិនសរសេរក្នុងសារអេឡិចត្រូនិចទេ ដោយពួកគេរៀបរបៀបវារ: retreat ជាបែបឌីជីថល រួចភ្ជាប់ក្នុងសារអេឡិចត្រូនិចដែលផ្ញើទៅកាន់បុគ្គលិក។ បែបបទអញ្ជើញចូលរួមវិបស្សនាការងាររបស់ស្ថាប័នឯកជនមានភាពទូលំទូលាយ និងសម្បូរបែបជាងបែបបទនៅស្ថាប័នរដ្ឋ។ ចំណុចខុសគ្នាមួយទៀតគឺស្ថាប័នរដ្ឋប្រើភាសាខ្មែរ ឯស្ថាប័នឯកជនអាចប្រើភាសាខ្មែរក៏បានភាសាបរទេសក៏បាន អាស្រ័យលើការគ្រប់គ្រង របស់ពួកគេ៕ https://videopress.com/v/zCsnIJOZ?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true

គំរូសម្តី MC ប្រកាសឲ្យភ្ញៀវមិនទាន់ចុះឈ្មោះទៅចុះឈ្មោះ

ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព នាងខ្ញុំសុំអនុញ្ញាតដើមី្បជូនដំណឹងដល់ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលមិនទាន់បានចុះឈ្មោះ, សូមមេត្តាចុះឈ្មោះនៅតុខាងក្រៅបន្ទប់ ដែលមានក្រុមការងារយើងខ្ញុំរង់ចាំសម្របសម្រួលជូន។ សូមអរគុណ។ ចំណាំ៖ សម្តីនេះអាចប្រើបានទាំងក្នុងកម្មវិធីស្ថាប័នរដ្ឋ និងឯកជន។

គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី២

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ...... ឆ្នាំ....... លិខិតអញ្ជើញ សូមអញ្ជើញ លោកស្រី.................... មន្ត្រីនាយកដ្ឋាន............... ចូលរួម ៖ អង្គវិបស្សនាការងារ............... ក្រោមអធិបតីភាពបើក និងបិទដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ............................................. កាលបរិច្ឆេទ ៖ ថ្ងៃទី...... ដល់ថ្ងៃទី...... ខែ....... ឆ្នាំ......... ទីកន្លែង ៖ សណ្ឋាគារ...... ខេត្ត....... សូមជូនភ្ជាប់ ៖ របៀបវារៈកម្មវិធី សម្លៀកបំពាក់ ៖ សមរម្យ ដូចម្តេចហៅថា «វិបស្សនាការងារ»? នៅក្នុងស្ថាប័នរដ្ឋហៅថា «វិបស្សនាការងារ», រីឯនៅស្ថាប័នឯកជនច្រើនតែប្រើភាសាអង់គ្លេសហៅថា «Retreat»។ ជាទូទៅ វិបស្សនាការងារ ឬ Retreat ត្រូវបានធ្វើឡើងនៅចុងឆ្នាំ។ វាជាកម្មវិធីផ្ទៃក្នុងស្ថាប័ន ដោយមានតែអ្នកក្នុងស្ថាប័នប៉ុណ្ណោះទើបចូលរួម។ គោលបំណងក្នុងការធ្វើ retreat, បើពោលតាមបែបផ្លូវការគឺដើម្បី៖ - បូកសរុបការងារ - បង្ហាញបញ្ហាដែលផ្នែកនីមួយបានជួបប្រទះ និងវិធីសាស្ត្រដោះស្រាយ - បង្ហាញពីផែនការនាឆ្នាំក្រោយរបស់ផ្នែកនីមួយៗ - … Continue reading គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី២