គំរូលិខិតស្នើការងារ

លិខិតប្រភេទនេះប្រៀបដូចជាកិច្ចសន្យាការងារអ៊ីចឹងដែរ តែសម្រាប់អ្នកសាកល្បងការងារ (probation) ដែលត្រូវប្រើប្រាស់នៅក្នុងស្ថាប័នឯកជន។ ប៉ុន្តែមិនមែនគ្រប់ស្ថាប័នឯកជនសុទ្ធតែប្រើលិខិតដូចគ្នានេះទេ។ មួយទៀត ស្ទើរតែ ១០០ ភាគរយនៃលិខិត និងឯកសារក្នុងស្ថាប័នឯកជនសរសេរជាភាសាអង់គ្លេស។ ដោយសារតែនាងខ្ញុំចង់ឲ្យមានឯកសារជាភាសាខ្មែរ ទើបនាងខ្ញុំប្រែសម្រួលលិខិតមួយនេះ។ ទោះយ៉ាងណា ការប្រែសម្រួលរបស់នាងខ្ញុំមិនត្រឹមត្រូវ និងល្អឥតខ្ចោះឡើយ។ ហេតុដូច្នេះ លោកអ្នកអាចយកគំរូលិខិតស្នើការងារនេះធ្វើជាជំនួយ និងគំនិត និងសូមមេត្តាកែសម្រួលតាមការគួរ។ បញ្ជាក់ម្តងទៀត លិខិតប្រភេទនេះប្រើនៅក្នុងស្ថាប័នឯកជន។ ចំពោះស្ថាប័នរដ្ឋ នាងខ្ញុំមិនហ៊ានមានយោបល់ទេ៕ ** ** * លិខិតស្នើការងារ កាលបរិច្ឆេទ ៖ ដល់ឈ្មោះ ៖ អាសយដ្ឋានបច្ចុប្បន្ន ៖ លេខទូរស័ព្ទ ៖ សារអេឡិចត្រូនិច ៖ យោងតាមការសម្ភាសសម្រាប់មុខតំណែងជាអ្នកបកប្រែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពេញចិត្ត សូមផ្តល់ការងារពេញម៉ោងជា អ្នកបកប្រែ ដល់រូបអ្នក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី... ខែ...... ឆ្នាំ.....។ អ្នកស្ថិតក្នុងរយៈពេលសាកល្បងចំនួន ៣ ខែ ក្រោមលក្ខខណ្ឌការងារដូចតទៅ៖ ១. ប្រាក់បៀវត្ស អ្នកទទួលបានប្រាក់បៀវត្ស ជាប្រចាំខែ ចំនួន ........... … Continue reading គំរូលិខិតស្នើការងារ

គំរូប័ណ្ណប្រគល់ និងទទួលសម្ភារប្រើប្រាស់ក្នុងក្រុមហ៊ុន

តាមបែបបទរដ្ឋបាលស្ថាប័នឯកជន ពេលលោកអ្នកចូលបម្រើការងារ ខាងក្រុមហ៊ុននឹងប្រគល់សម្ភារប្រើប្រាស់ ដែលជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឲ្យលោកអ្នកប្រើអំឡុងធ្វើការ។​ នៅពេលនោះ ខាងរដ្ឋបាលនឹងធ្វើឯកសារមួយ ដែលនាងខ្ញុំសុំហៅថា «ប័ណ្ណ» ដោយប័ណ្ណនេះរៀបរាប់ពីសម្ភារដែលខាងក្រុមហ៊ុនប្រគល់ឲ្យលោកអ្នក និងការបញ្ជាក់ពីលោកអ្នកថាបានទទួលសម្ភារទាំងនោះ។ ជាទូទៅ ប័ណ្ណមួយនេះ គេធ្វើជាភាសាអង់គ្លេស តែនាងខ្ញុំបានច្នៃ និងបកប្រែជាភាសាខ្មែរ សម្រាប់ជាគំនិត និងជំនួយដល់ស្ថាប័នឯកជនក្នុងស្រុកអាចយកទៅប្រើប្រាស់តាមការគួរ៕ ** ** * ប័ណ្ណប្រគល់ និងទទួលសម្ភារប្រើប្រាស់ក្នុងក្រុមហ៊ុន ឈ្មោះអ្នកទទួល ៖ មុខងារ ៖ ផ្នែក ៖ កាលបរិច្ឆេទ ៖ សម្ភារដែលប្រគល់ ៖ ១. ..................... ២. ..................... ៣. ...................... ៤. ....................... ៥. ....................... ហត្ថលេខា និងឈ្មោះ ហត្ថលេខា និងឈ្មោះប្រធានផ្នែករដ្ឋបាល