«ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?

ខ្ញុំឃើញខ្មែរយើងតែងតែសរសេរ «ជម្រុញ»។ សូមី្បតែនៅសារមន្ទីរក៏សរសេរ «ជម្រុញ» ដែរ។ ដើមី្បឲ្យដឹងថា តើមួយណាត្រូវ រវាង «ជម្រុញ» និង «ជំរុញ»? ខ្ញុំក៏ចូលមើលសៀវភៅវចនានុក្រមពាក្យខ្មែរ ហើយក៏បានលទ្ធផលដូចក្នុងរូបខាងក្រោម។ ដូច្នេះតាមរយៈភស្តុតាងមួយនេះ ខ្ញុំអាចកំណត់បានថាសរសេរ «ជំរុញ» ទើបជាការត្រឹមត្រូវ៕ ** ** * «ជម្រុញ» and «ជំរុញ» which one is correct spelling? I have seen Khmer people usually write «ជម្រុញ». Even the museum writes «ជម្រុញ» as well. To know which one is correct between «ជម្រុញ» and «ជំរុញ», I checked … Continue reading «ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?

ពាក្យសរសេរដោយ «ល»​ «ឡ»

ពាក្យខ្មែរជាច្រើន ដែលសរសេរមាន ព្យញ្ជនៈ «ល» «ឡ»។ ភាគច្រើនសរសេរច្រឡំ កុំថាគេកុំថាខ្ញុំ ច្រឡំដូចតែគ្នា។ ជាទូទៅដើមី្បដឹងថា ពាក្យនោះគួរសរសេរនឹង «ល» ឬ «ឡ» គឺត្រូវយកវចនានុក្រមខ្មែរជាសម្អាង។ ពាក្យខ្លះសរសេរបានទាំង «ល» និង «ឡ»។ ចំពោះពាក្យដែលសរសេរបានទាំងព្យញ្ជនៈ «ល» «ឡ» អ្នកប្រើមានមតិខុសៗគ្នា។ ឧទាហរណ៍ ខ្ញុំចូលចិត្តសរសេរ «ស្រឡាញ់»។ ហេតុផលទីមួយ ពេលបើកវចនានុក្រម នៅខាងចុងនៃពាក្យ «ស្រឡាញ់» មានបើកវង់ក្រចក និងសរសេរថា «ម.ព. ស្រលាញ់» ដែលមានន័យថា «មើលពាក្យ ស្រលាញ់»។ បើឃើញបែបនេះមានន័យថា «ស្រលាញ់» ដែលសរសេរនឹង «ល» ជាមេពាក្យ។ ភាគច្រើន ពេលជួបករណីដូច្នេះ ខ្ញុំឮគេថា គួរតែសរសេរតាមមេពាក្យ មានន័យថា​ ត្រូវសរសេរ «ស្រលាញ់»។ ប៉ុន្តែពេលខ្ញុំបើកមើលពាក្យ «ស្រលាញ់» ខ្ញុំមិនឃើញមានការបញ្ជាក់ថា សរសេរព្យញ្ជនៈ «ឡ» ខុសនោះទេ។ ដូច្នេះមានន័យថា … Continue reading ពាក្យសរសេរដោយ «ល»​ «ឡ»