Convenience ប្រែជាភាសាខ្មែរថា «ភាពងាយស្រួល»។ នៅក្នុង Marketing, Convenience សំដៅដល់ភាពងាយស្រួល ដែលម្ចាស់ផលិតផលឬសេវាកម្មផ្តល់ឲ្យអតិថិជន ទាំងក្នុងការរក, ការប្រើប្រាស់ និងការទទួលបានអត្ថប្រយោជន៍ពីផលិតផលឬសេវាកម្ម។ ឧទាហរណ៍ បើយើងមានផលិតផលមួយ ហើយអតិថិជនចង់ទិញ ហើយគាត់អាចរកបានសឹងនៅគ្រប់កន្លែង មិនថានៅផ្សារទំនើប, ផ្សារទូទៅ, Mart, នោះហើយដែលហៅថា ការផ្តល់ភាពងាយស្រួលដល់អតិថិជន។ មួយទៀត ពេលចង់ប្រើផលិតផល អតិថិជនគ្រាន់តែហែកថង់ស្រោបផលិតផល, រួចមួលគម្រប ហើយគម្របទៀតសោតមិនពិបាកបើក ដោយគ្រាន់តែមួលមួយឆាច់គឺបើកបាន, នោះចាត់ជា Convenience ហើយ។ នៅមានការដាក់កាលបរិច្ឆេទផុតកំណត់លើផលិតផលនៅទីតាំងដែលអតិថិជនងាយនឹងរកឃើញ, ការដាក់ព័ត៌មានស្តីពីរបៀបប្រើប្រាស់ជាប់ជាមួយនឹងផលិតផល, ភាសា តួអក្សរ ទំហំអក្សរនៅក្នុងសេចក្តីណែនាំពីរបៀបប្រើផលិតផល, អត្ថប្រយោជន៍ និងចំណុចដែលត្រូវប្រុងប្រយ័ត្ន។ សូមី្បតែរបៀបដោះស្រាយបញ្ហាជូនអតិថិជនក៏ត្រូវបានចាត់ជា Convenience ក្នុង Marketing ដែរ។ សរុបមក Convenience ក្នុង Marketing ជាការធ្វើឲ្យអតិថិជនពេញចិត្តទាំងស្រុង ទាំងលើការទិញ និងប្រើប្រាស់ផលិតផលឬសេវាកម្ម៕ ** ** * Meaning of ‘Convenience’ in … Continue reading ន័យរបស់ Convenience ក្នុង Marketing