រឿង «មិនមែនព្រោះតែពណ៌របស់ផ្កាកុលាបទេ»

និពន្ធដោយ ភូ ចរិយា ព្រោះតែនឹកឃើញថាខ្លួនបានភ្លេចដាក់គន្លឹះទ្វារបើកទៅរានហាល, នាពេលយប់ ណាវីប្រញាប់រត់ទៅដាក់គន្លឹះភ្លាម។ ពេលនោះនាងបានឮសំឡេងអ៊ូអែនៅរានហាលរបស់នាង។ នាងបានប្រឹងស្តាប់ តែស្តាប់មិនយល់ពីសំឡេងអ៊ូអែនោះ។ នាងចង់បើកទ្វារទៅមើល តែនាងខ្លាច​ព្រោះមេឃងងឹតហើយ ដូច្នេះនាងក៏ប៉ើងវាំងននបង្អួចបន្តិច រួចលបមើល។ នាងបានឃើញប្រុស និងស្រីជាច្រើននាក់កំពុងនៅរានហាលរបស់នាង។ ពួកគេឈរតម្រង់ជួរឡើងតាមមែកផ្កាកុលាបដែលនាងបានដាំក្នុងផើង។ ពួកគេតោងឡើងរួចបាត់ខ្លួននៅចុងមែកកុលាប។ ឃើញហើយ ណាវីខ្លាចណាស់។ នាងប្រញាប់រត់ចូលបន្ទប់ដេក, ចាក់សោ, និងគ្រលំភួយជិត។ ស្អែកឡើង នាងបានចេញទៅដកដើមផ្កាកុលាបនោះយកទៅបោះចោល។ គ្មានសំឡេងឬអ្វីកើតឡើងទៀតឡើយនៅរានហាលរបស់នាង។ ក្រោយមក នាងនឹកចង់ដាំផ្កាកុលាបឡើងវិញ ហើយនាងក៏នឹកថា ប្រហែលជាដោយសារតែផ្កាកុលាបនោះពណ៌ស ព្រោះខ្មែរយើងស្លៀកពាក់ពណ៌សពេលកាន់ទុក្ខ។ ដូច្នេះនាងក៏ទិញផ្កាកុលាបពណ៌ក្រហម រួចយកផើងមកដាក់នៅកន្លែងដដែល។ ក្រោយពីដាំមិនបានប៉ុន្មានថ្ងៃផង មែករបស់ផ្កាកុលាបដុះលូតវែង ហើយជាថ្មីម្តងទៀត ឲ្យតែដល់ពេលព្រលប់ ណាវីបានឮសំឡេងអ៊ូអរនៅរានហាល។ នាងបានលបមើលតាមវាំងននបង្អួច រួចក៏ឃើញប្រុស និងស្រីជាច្រើននាក់ឡើងតោងមែកកុលាបរបស់នាង។ «ដូរពណ៌ហើយទេតើ? ម៉េចក៏នៅតែអ៊ីចឹង?» ណាវីដណ្តឹងសួរខ្លួនឯង។ នេះក៏ព្រោះតែមិនមែនដោយសារពណ៌ផ្កាកុលាបទេ។ គឺដោយសារតែមែកកុលាប។ មែកកុលាបនោះដុះនៅទិសខាងលិច៕ ** ** * Story 'Not because of color of … Continue reading រឿង «មិនមែនព្រោះតែពណ៌របស់ផ្កាកុលាបទេ»

រឿង «ខ្មោចនាយិកា»

និពន្ធដោយ ភូ ចរិយា នេះនិយាយពីអ្នកគ្រូសុឃី នាយិកាសាលាមួយកន្លែងដែលបង្រៀនសិស្សផង និងឲ្យកន្លែងស្នាក់នៅដល់សិស្សផង។ គ្មាននរណាមិនល្បីអ្នកគ្រូសុឃីទេ។ គាត់កាចខ្លាំងណាស់។ ទាំងគ្រូទាំងសិស្ស ខ្លាចគាត់ឡើងញ័រ។ រៀងរាល់ថ្ងៃ គាត់តែងតែដើរត្រួតពិនិត្យគ្រប់ថ្នាក់ទាំងអស់។ បើសិនជាមានគ្រូណា បង្រៀនមិនត្រូវចិត្តរបស់គាត់ គាត់នឹងជេរគ្រូនោះ ហើយបណ្តេញចេញភ្លាមៗ។ បើជាសិស្សវិញ បើមានសិស្សណាម្នាក់មិនយកចិត្តទុកដាក់ក្នុងម៉ោងរៀន ឬធ្វើខុសនឹងវិន័យសាលា ពេលគាត់ចាប់បាន គាត់នឹងឲ្យសិស្សនោះចូលទៅក្នុងបន្ទប់របស់គាត់ រួចឲ្យគេបិទភ្នែកមិនឲ្យបើកសូមី្បតែបន្តិច ហើយយករបស់មកមួលត្រចៀករបស់សិស្សនោះ។ គ្រប់សិស្សដែលចូលទៅបន្ទប់អ្នកគ្រូសុឃី ដឹងតែចេញមកវិញជាមួយនឹងត្រចៀកហើមប៉ោងសឹងតែប៉ុនផ្លែត្នោត។ ប្រហែលជាដោយសារតែគាត់តឹងរឹងពេកទេដឹង វាប្រៀបដូចជាគាត់ដាក់សម្ពាធលើខ្លួនឯងដែរ ដូច្នេះគាត់ក៏គាំងបេះដូងស្លាប់នៅលើកៅអីក្នុងបន្ទប់ធ្វើការរបស់គាត់។ ក្រោយពេលអ្នកគ្រូសុឃីស្លាប់ សាលាក៏មាននាយកថ្មី។ និយាយពីគ្រូ និងសិស្សក្នុងសាលា ក្រោយអ្នកគ្រូសុឃីស្លាប់ ពួកគេសប្បាយចិត្ត ជាពិសេសគឺពួកសិស្សតែម្តង ដោយពួកគេគិតថា គាត់នឹងមិនអាចមកដាក់ពិន័យពួកគេទៀតឡើយ។ ប៉ុន្តែពួកគេខុសហើយ។ នៅពេលដែលសិស្សណាម្នាក់ធ្វើកំហុសនៅពេលថ្ងៃក្នុងម៉ោងសិក្សា នាពេលយប់ អ្នកគ្រូសុឃីនឹងទៅរកគេដល់បន្ទប់។ គាត់តែងតែបង្ហាញខ្លួននៅនឹងគ្រែរបស់គេ ដោយឲ្យឃើញក្បាលគាត់ធំ, ភ្នែកលៀន, បបូរមាត់ស្វាយ និងក្រចកវែងមុតស្រួច។ ជាទូទៅ ពេលដឹងថាមានខ្មោច សិស្សនឹងបិទភ្នែកមិនហ៊ានបង្ហើបឡើយ ហើយនឹងយកភួយមកគ្របតាំងពីចុងជើងដល់ក្បាល។ ពេលនោះអ្នកគ្រូសុឃី នឹឱនទៅជិត ហើយលៀនអណ្តាតដ៏ត្រជាក់ដូចជាទឹកកក និងវែងរបស់គាត់ចូលតាមក្រោមជាយភួយ ហើយលូកចូលទៅក្នុងរន្ធត្រចៀករបស់សិស្ស … Continue reading រឿង «ខ្មោចនាយិកា»

រឿង «ខ្ញុំ និងអាប»

និពន្ធដោយ ភូ ចរិយា «វាសនាកូននេះ បើចង់បានរបស់អ្វីមួយ មិនមែនលំបាកទេ គឺវេទនាតែម្តង។ វេទនាហើយមិនបានដូចបំណងទៀត។» នេះជាអ្វីដែលគ្រូទាយបានប្រាប់ ពេលម៉ែនាំខ្ញុំទៅទាយកាលពីអាយុដប់ឆ្នាំ។ និយាយពីដូចទាយមែន។ កំពូលមហាវេទនាខ្ញុំនេះ! មិនបាច់ដល់របស់ធំទេ ត្រឹមរបស់តូចតាចក៏ដោយក៏.. ខ្ជិលនិយាយណាស់។ ឥឡូវមកដល់វគ្គចង់បានទូរស័ព្ទ។ គ្រាន់តែតម្លៃពីររយដុល្លារសោះ បីឆ្នាំហើយទិញអត់បាន។ មួម៉ៅណាស់។ «អញមិនជឿថាអញកម្សត់ដល់ថ្នាក់ហ្នឹងទេ។ លើកនេះអញត្រូវតែប្រឆាំងនឹងវាសនាឲ្យទាល់តែបាន។» ខ្ញុំប្រញាប់សុំច្បាប់មេ រួចជិះឡានឈ្នួលមកស្រុកទាំងកណ្តាលថ្ងៃត្រង់។ ពេលមកដល់ ថ្ងៃរៀបលិចហើយ។ ខ្ញុំមិនមាត់រកនរណាឡើយ ព្រោះអត់ឃើញមានអ្នកណានៅផ្ទះ (ហេស ហេស ហេស)។ ខ្ញុំឡើងជណ្តើរតាំងៗ រួចចូលទៅក្នុងបន្ទប់ម៉ែ រាវរកសោនៅក្រោមខ្នើយ។ កុំគិតចំពោះខ្ញុំក្នុងផ្លូវអាក្រក់។ សោដែលខ្ញុំកំពុងរកនេះជាសោចាក់ប្រអប់សន្សំលុយរបស់ខ្ញុំទេ។ ខ្ញុំរៀនមិនពូកែ, ប្រឡងឌីប្លូមធ្លាក់ក៏ឈប់រៀន, ហើយទៅភ្នំពេញធ្វើការជាសន្តិសុខ។ និយាយក៏បងប្អូនមិនជឿដែរ។ ខ្ញុំធ្វើការជាងប្រាំឆ្នាំហើយ កុំថាឡើយម៉ូតូ រកតែទូរស័ព្ទមួយគ្មាន។ រាល់ដង ចង់ទាក់ទងជាមួយអ្នកផ្ទះគឺពឹងទូរស័ព្ទក្រុមហ៊ុន និងទូរស័ព្ទអ្នកធ្វើការជាមួយ។ ឈប់និយាយរឿងហ្នឹងទៅ។ ពិបាកពន្យល់ណាស់។ ចង់ប្រាប់ថា ប្រអប់ហ្នឹងជាប្រអប់ក្មួយខ្ញុំបោះចោល។ ខ្ញុំឃើញវានៅល្អ, ហើយមានសោមានអី, មើលទៅទំនង, ខ្ញុំក៏រើសយកមកសម្រាប់ដាក់លុយសន្សំ។ ពេលខ្ញុំមកលេងផ្ទះ ខ្ញុំឲ្យលុយទៅម៉ែ … Continue reading រឿង «ខ្ញុំ និងអាប»

រឿង «កុំចេះតែទម្លាក់កំហុសលើខ្មោច»

និពន្ធដោយ ភូ ចរិយា ផ្ទះខ្ញុំជាដីឡូមានចិញ្ចឹមមាន់ និងទា។ ថ្ងៃមួយ ខ្ញុំកំពុងឈរជជែកជាមួយមីងខ្ញុំ ស្រាប់តែមាន់មួយនៅសុខៗក៏ប្រកាច់ រួចហើយក៏ដាច់ខ្យល់ងាប់ទៅ។ ខ្ញុំសួរមីង៖ «មាន់ហ្នឹងកើតអីមីង? អម្បាញ់មិញឃើញក្រាបស្រួលសោះហ្នឹង។» មីងតប៖ «សង្ស័យខ្មោចកាច់ ព្រោះពេលវាក្រាប មីងឃើញខ្មោចស្រីមួយអង្គុយក្បែរវា។ មើលទៅខ្មោចស្រីហ្នឹងកាច់មាន់ហ្នឹងងាប់ហើយ។» ខ្ញុំជឿមីងខ្ញុំ ព្រោះម៉ាភូមិ គេដឹងគ្រប់គ្នាថាគាត់មើលឃើញខ្មោច។ ខ្ញុំពោល៖ «យី ខ្មោចអាក្រក់ដល់ហើយ។ មិនលើកលែងសូមី្បតែសត្វ។» និយាយចប់ ពួកយើងក៏ចូលផ្ទះ។ ខ្ញុំទៅបន្ទប់ខ្ញុំ។ ខ្ញុំឡើងលើពូក ហើយបើកបង្អួច ស្រាប់តែខ្ញុំភ្ញាក់ព្រើតស្រែកយ៉ៃ ដោយសារតែឃើញខ្មោចបង្ហាញខ្លួននៅមាត់បង្អួច។ ខ្មោចនោះសស្គុសដូចផ្សែងអ័ព្ទ តែមើលដឹងរូបរាង, ភេទ និងអាយុ។ គេជាខ្មោចស្រី នៅក្មេងគួរសម។ ខ្ញុំខ្លាច ក៏រត់ទៅឱបខ្នើយនៅក្បាលគ្រែ រួចពោលទាំងញ័រមាត់៖ «កុំមកធ្វើបាបខ្ញុំអី។ ចាំខ្ញុំសែនឲ្យ។» ខ្មោចស្រីនោះច្រត់ចង្កេះស្រែកក្តែងៗ៖ «នែ! យើងមិនមែនមកចង់បានរបស់ស៊ីទេ។ យើងចង់មករកយុត្តិធម៌ឲ្យខ្លួនយើង។ យើងមិនបានកាច់មាន់ហ្នឹងងាប់ទេ។ យើងសុំប្រាប់ឲ្យច្បាស់។» «មីងខ្ញុំមើលឃើញខ្មោច។ គាត់ឃើញមីងខ្មោចឯងនៅក្បែរមាន់។ គាត់មិនកុហកទេ។» «អើ! គាត់មិនកុហកទេ តែនិយាយពន្លើស។ យើងនៅក្បែរមាន់មែន … Continue reading រឿង «កុំចេះតែទម្លាក់កំហុសលើខ្មោច»