ដោយសារតែក្នុងអង្គប្រជុំតម្រូវ៖ - ឲ្យប្រើសៀវភៅ និងប៊ិច - មិនអាចប្រើកុំព្យូទ័រ - មិនអាចថតសំឡេងឬថតវីដេអូ ដូច្នេះដើមី្បកត់ត្រាឲ្យទាន់នូវសម្តីក្នុងអង្គប្រជុំសម្រាប់ធ្វើរបាយការណ៍ លោកអ្នកអាចប្រើវិធីសាស្ត្រដូចខាងក្រោម៖ ១. ក្នុងសៀវភៅកត់ត្រា មុនអង្គប្រជុំចាប់ផ្តើម គួរសរសេរក្បាលសេចក្តីឲ្យហើយ៖ + ឈ្មោះកិច្ចប្រជុំ + កាលបរិច្ឆេទប្រជុំ + ទីកន្លែងប្រជុំ + ម៉ោងប្រជុំ + ឈ្មោះអ្នកចូលរួម (បើសិនជាអាច) ២. កត់ដំណើរហេតុអង្គប្រជុំដោយសង្ខេប និងប្រើអក្សរកាត់ ៣. ប្រើអក្សរបរទេស និងនិមិត្តសញ្ញាលាយ៕ ** ** * 3 Key to take note fast in meeting (of Cambodian public sector) Because in the meeting: - is allowed to use … Continue reading គន្លឹះ ៣ ដើមី្បកត់ត្រាអង្គប្រជុំឲ្យទាន់ (ស្ថាប័នរដ្ឋ)
Tag: រដ្ឋបាលសាធារណៈ
គំរូសំណើសុំទិញទឹកសុទ្ធ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញទឹកសុទ្ធប្រចាំខែ..... ឆ្នាំ..... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ...... ដើមី្បទិញទឹកបរិសុទ្ធម៉ាក..... ចំនួន..... សម្រាប់បម្រើការក្នុងអង្គប្រជុំ និងជំនួបផ្សេងៗ និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងស្ថាប័ន ប្រចាំខែ..... ឆ្នាំ.....។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
តើក្នុងអង្គប្រជុំអាចថតសំឡេងបានទេ?
មិនបានទេ។ ការថតសំឡេងអង្គប្រជុំមិនអាចធ្វើជាដាច់ខាត ទោះបីជាក្រោមហេតុផលទុកធ្វើ របាយការណ៍ក៏ដោយ។ ការថតសំឡេង ឬការថតវីដេអូក្នុងអង្គប្រជុំជាទង្វើខុសទាំងស្រុង។ បើសិនជាលោកអ្នកចូលរួមប្រជុំដើមី្បធ្វើរបាយការណ៍ អ៊ីចឹងលោកអ្នកត្រូវកត់ដោយប្រើសៀវភៅ និងប៊ិច។ ការកត់ត្រាដោយកុំព្យូទ័រឬទូរស័ព្ទដៃជារឿងមិន ត្រឹមត្រូវ និងមិនត្រូវបានអនុញ្ញាតនោះទេ។ អង្គប្រជុំ ដែលអាចថតសំឡេងបាន គឺត្រូវបានបង្គាប់ និងអនុញ្ញាតដោយថ្នាក់ដឹកនាំ ជាន់ខ្ពស់ ហើយការថតសំឡេងនោះទៀតសោត ត្រូវប្រើឧបករណ៍ថតសំឡេង ដែលបានទទួលការអនុញ្ញាត និងទទួលស្គាល់ឲ្យប្រើប្រាស់ក្នុងស្ថាប័ន។ សូមី្បតែអ្នកកាន់ម៉ាស៊ីនថតសំឡេងទៀតសោត គឺត្រូវបានចាត់តាំងដោយ ថ្នាក់ដឹកនាំ។ ហេតុអ្វី? ទីមួយ ៖ ដើមី្បការពារ និងរក្សាសុវត្ថិភាពទិន្នន័យស្ថាប័ន។ ទីពីរ ៖ នេះជាបែបបទ និងរបៀបរបបការងាររដ្ឋបាល៕ ** ** * Can I record voices during the (Cambodian public sector) meeting? No, cannot. Voice recording of the meeting is prohibited, … Continue reading តើក្នុងអង្គប្រជុំអាចថតសំឡេងបានទេ?
សង្ខេបពីរបាយការណ៍ ៦ ប្រភេទ
នេះជាសេចក្តីសង្ខេបពីប្រភេទរបាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ និងជួបប្រទះ អំឡុងនាងខ្ញុំធ្វើការជាបុគ្គលិកការិយាល័យនៅស្ថាប័នរដ្ឋ។ នាងខ្ញុំសុំជម្រាបបញ្ជាក់ជាមុនថា ទិន្នន័យក្នុងអត្ថបទនេះគឺតាមបទពិសោធការងារ កន្លងមករបស់នាងខ្ញុំ ដូច្នេះសូមលោកអ្នកមេត្តាអានជាចំណេះដឹង និងព័ត៌មាន ហើយបើសិនជាលោកអ្នកយកគំរូឯកសាររបស់នាងខ្ញុំទៅប្រើប្រាស់ សូមមេត្តាកែសម្រួលទៅតាមការគួរ។ របាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ និងប្រទះមាន ៦៖ ១. របាយការណ៍កិច្ចប្រជុំទូទៅ ២. របាយការណ៍ជំនួបពិភាក្សា ដែលរបាយការណ៍នេះច្រើនតែជារបស់ថ្នាក់ដឹកនាំ ធ្វើឡើងដើមី្បរាយការណ៍ជូនដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ (គំរូរបាយការណ៍) ៣. របាយការណ៍កិច្ចប្រជុំ តែខុសត្រង់ថា របាយការណ៍ប្រភេទទី ១ ជាឯកសារពេញលេញ មានន័យថា គ្រាន់តែថ្នាក់ដឹកនាំពិនិត្យ គឺអាចយល់ពីខ្លឹមសារ, មូលហេតុ, និងហេតុផលដែលនាំឲ្យមានលទ្ធផលដូច្នេះ។ ដោយឡែករបាយការណ៍ប្រភេទទី៣ ទោះជារបាយការណ៍កិច្ចប្រជុំដូចគ្នា តែត្រូវមានភ្ជាប់កំណត់ហេតុនៃកិច្ចប្រជុំ ដែលរៀបរាប់លម្អិតពីដំណើរការប្រជុំ, មូលហេតុ, ហេតុផល ដែលនាំឲ្យមានសេចក្តីសម្រេចដូចនេះ (គំរូរបាយការណ៍)។ ៤. របាយការណ៍មន្ត្រីរបស់ស្ថាប័នទៅចូលរួមកម្មវិធីនៅខាងក្រៅស្ថាប័ន ដូចជាសិក្ខាសាលា, វគ្គបណ្តុះបណ្តាលជាដើម (គំរូរបាយការណ៍)។ ៥. របាយការណ៍ការងារប្រចាំខែរបស់មន្ត្រីឬបុគ្គលិកស្ថាប័នរដ្ឋ។ ជាទូទៅ មន្ត្រីឬ បុគ្គលិកដែលធ្វើរបាយការណ៍ការងារប្រចាំខែ ច្រើនតែជាអ្នកធ្វើការងារគម្រោង (គំរូរបាយការណ៍)។ ៦. របាយការណ៍កិច្ចប្រជុំ ប៉ុន្តែវាខុសពីរបាយការណ៍ទី … Continue reading សង្ខេបពីរបាយការណ៍ ៦ ប្រភេទ