ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕
Tag: រដ្ឋបាល
គំរូលិខិតស្នើការងារ
លិខិតប្រភេទនេះប្រៀបដូចជាកិច្ចសន្យាការងារអ៊ីចឹងដែរ តែសម្រាប់អ្នកសាកល្បងការងារ (probation) ដែលត្រូវប្រើប្រាស់នៅក្នុងស្ថាប័នឯកជន។ ប៉ុន្តែមិនមែនគ្រប់ស្ថាប័នឯកជនសុទ្ធតែប្រើលិខិតដូចគ្នានេះទេ។ មួយទៀត ស្ទើរតែ ១០០ ភាគរយនៃលិខិត និងឯកសារក្នុងស្ថាប័នឯកជនសរសេរជាភាសាអង់គ្លេស។ ដោយសារតែនាងខ្ញុំចង់ឲ្យមានឯកសារជាភាសាខ្មែរ ទើបនាងខ្ញុំប្រែសម្រួលលិខិតមួយនេះ។ ទោះយ៉ាងណា ការប្រែសម្រួលរបស់នាងខ្ញុំមិនត្រឹមត្រូវ និងល្អឥតខ្ចោះឡើយ។ ហេតុដូច្នេះ លោកអ្នកអាចយកគំរូលិខិតស្នើការងារនេះធ្វើជាជំនួយ និងគំនិត និងសូមមេត្តាកែសម្រួលតាមការគួរ។ បញ្ជាក់ម្តងទៀត លិខិតប្រភេទនេះប្រើនៅក្នុងស្ថាប័នឯកជន។ ចំពោះស្ថាប័នរដ្ឋ នាងខ្ញុំមិនហ៊ានមានយោបល់ទេ៕ ** ** * លិខិតស្នើការងារ កាលបរិច្ឆេទ ៖ ដល់ឈ្មោះ ៖ អាសយដ្ឋានបច្ចុប្បន្ន ៖ លេខទូរស័ព្ទ ៖ សារអេឡិចត្រូនិច ៖ យោងតាមការសម្ភាសសម្រាប់មុខតំណែងជាអ្នកបកប្រែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពេញចិត្ត សូមផ្តល់ការងារពេញម៉ោងជា អ្នកបកប្រែ ដល់រូបអ្នក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី... ខែ...... ឆ្នាំ.....។ អ្នកស្ថិតក្នុងរយៈពេលសាកល្បងចំនួន ៣ ខែ ក្រោមលក្ខខណ្ឌការងារដូចតទៅ៖ ១. ប្រាក់បៀវត្ស អ្នកទទួលបានប្រាក់បៀវត្ស ជាប្រចាំខែ ចំនួន ........... … Continue reading គំរូលិខិតស្នើការងារ