ប្រជាជនខ្មែរតាមស្រុកស្រែចម្ការនិយមដាំដើមគូឆាយនៅតាមផ្ទះ។ នេះក៏ព្រោះតែដើមនេះមានអត្ថប្រយោជន៍ចំនួនពីរធំៗ៖ ១. អាចយកមកធ្វើជាអាហារ ដូចជាឆាជាមួយស៊ុត, ឆាជាមួយសាច់ជ្រូក, ធ្វើជានំគូឆាយជាដើម។ ២. អាចប្រើជំនួសប្រេងខ្យល់ឬប្រេងកូឡា។ ចំណុចទី ២ ជារបៀបរបបនៅតំបន់ស្រុកស្រែរបស់ខ្មែរយើង។ នៅពេលក្មេងតូចៗឈឺឬចុកឆ្អល់ពោះ គេយកស្លឹកគូឆាយទៅញីនឹងប្រេងកាតឬទឹកឃ្មុំ រួចយកមកលាបលើពោះរបស់ក្មេង។ មិនមែនតែក្មេងទេ ចាស់ក៏ប្រើបានដែរ គ្រាន់តែគេនិយមប្រើលើក្មេងច្រើនជាង។ ទំនៀមនេះមានតាំងពីបុរាណមក។ ដើមគូឆាយពិបាករកណាស់ ព្រោះមិនមែនមានគ្រប់ខេត្តឡើយ ហើយមានតំបន់ខ្លះដាំមិនបានល្អទៀតផង៕ Two benefits of garlic chive Khmer people in rural areas like to plant garlic chives at home because: 1. It can be used to fry with eggs, fried with pork, or it can … Continue reading គុណប្រយោជន៍ ២ របស់ដើមគូឆាយ