និពន្ធដោយ ភូ ចរិយា ផ្ទះខ្ញុំជាដីឡូមានចិញ្ចឹមមាន់ និងទា។ ថ្ងៃមួយ ខ្ញុំកំពុងឈរជជែកជាមួយមីងខ្ញុំ ស្រាប់តែមាន់មួយនៅសុខៗក៏ប្រកាច់ រួចហើយក៏ដាច់ខ្យល់ងាប់ទៅ។ ខ្ញុំសួរមីង៖ «មាន់ហ្នឹងកើតអីមីង? អម្បាញ់មិញឃើញក្រាបស្រួលសោះហ្នឹង។» មីងតប៖ «សង្ស័យខ្មោចកាច់ ព្រោះពេលវាក្រាប មីងឃើញខ្មោចស្រីមួយអង្គុយក្បែរវា។ មើលទៅខ្មោចស្រីហ្នឹងកាច់មាន់ហ្នឹងងាប់ហើយ។» ខ្ញុំជឿមីងខ្ញុំ ព្រោះម៉ាភូមិ គេដឹងគ្រប់គ្នាថាគាត់មើលឃើញខ្មោច។ ខ្ញុំពោល៖ «យី ខ្មោចអាក្រក់ដល់ហើយ។ មិនលើកលែងសូមី្បតែសត្វ។» និយាយចប់ ពួកយើងក៏ចូលផ្ទះ។ ខ្ញុំទៅបន្ទប់ខ្ញុំ។ ខ្ញុំឡើងលើពូក ហើយបើកបង្អួច ស្រាប់តែខ្ញុំភ្ញាក់ព្រើតស្រែកយ៉ៃ ដោយសារតែឃើញខ្មោចបង្ហាញខ្លួននៅមាត់បង្អួច។ ខ្មោចនោះសស្គុសដូចផ្សែងអ័ព្ទ តែមើលដឹងរូបរាង, ភេទ និងអាយុ។ គេជាខ្មោចស្រី នៅក្មេងគួរសម។ ខ្ញុំខ្លាច ក៏រត់ទៅឱបខ្នើយនៅក្បាលគ្រែ រួចពោលទាំងញ័រមាត់៖ «កុំមកធ្វើបាបខ្ញុំអី។ ចាំខ្ញុំសែនឲ្យ។» ខ្មោចស្រីនោះច្រត់ចង្កេះស្រែកក្តែងៗ៖ «នែ! យើងមិនមែនមកចង់បានរបស់ស៊ីទេ។ យើងចង់មករកយុត្តិធម៌ឲ្យខ្លួនយើង។ យើងមិនបានកាច់មាន់ហ្នឹងងាប់ទេ។ យើងសុំប្រាប់ឲ្យច្បាស់។» «មីងខ្ញុំមើលឃើញខ្មោច។ គាត់ឃើញមីងខ្មោចឯងនៅក្បែរមាន់។ គាត់មិនកុហកទេ។» «អើ! គាត់មិនកុហកទេ តែនិយាយពន្លើស។ យើងនៅក្បែរមាន់មែន … Continue reading រឿង «កុំចេះតែទម្លាក់កំហុសលើខ្មោច»
រឿង «មនុស្ស និងមូស»
និពន្ធដោយ ភូ ចរិយា មនុស្ស ៖ នែ! យើងឆ្ងល់អ្ហែងណាស់ ម៉េចបានជាចេះតែដើរខាំគេ, បឺតឈាមគេអ៊ីចឹង? មូស ៖ ស្មានតែយើងចង់មែន! បើទេវតាបង្កើតយើងឲ្យស៊ីស្មៅដូចគោ ហ្នឹងយើងមិនមែនមកស៊ីឈាមពួកឯងទេ។ សួរដូចឆ្កួត។ មនុស្សគិតមួយសន្ទុះក៏យកសឺរ៉ាំងមកបូមឈាមដាក់ទៅក្នុងចាន រួចហុចឲ្យមូស។ មនុស្ស ៖ ណេះស៊ីទៅ! ហើយកុំមកខាំអញទៀត។ មូស ៖ មើល៍ យើងសុំសួរមួយ។ មនុស្ស ៖ សួរមក។ មូស ៖ ហេតុអីពេលទៅផ្សារទិញត្រី មនុស្សចូលចិត្តឲ្យអ្នកលក់វាយត្រីរស់? បើគង់តែយកអាងាប់ដដែល ម៉េចមិនទិញអាងាប់ស្រាប់? មនុស្ស ៖ យកអារស់ វាស្រស់។ មូស ៖ អើ! យើងក៏ដូចគ្នា។ យើងចូលចិត្តបឺតឈាមផ្ទាល់ពីខ្លួនមនុស្ស ព្រោះវាស្រស់។ មនុស្ស ៖ !!!
អ្នកម៉ាស្សាឬពេទ្យចលនា?
យ៉ាយ៉ា ១ ៖ ពួកម៉ាក, គ្នាកំពុងគិតថាតើគ្នាគួរចាប់យកមុខរបរអី។ តើឯងមានយោបល់អីទេ? យ៉ាយ៉ា ២ ៖ តើឯងចូលចិត្តខាងអី? យ៉ាយ៉ា ១ ៖ គ្នាចូលចិត្តផ្នែកព្យាបាល ឬផ្នែកជួយសម្រួលការឈឺចាប់។ យ៉ាយ៉ា ២ ៖ អ៊ីចឹងឯងអាចធ្វើជាអ្នកម៉ាស្សា ឬពេទ្យចលនា។ យ៉ាយ៉ា ១ ៖ តើពីរហ្នឹងខុសគ្នាយ៉ាងម៉េច? យ៉ាយ៉ា ២ ៖ បើសិនឯងចង់ចំណាយពេលរៀនតិច ហើយឆាប់បានចេញធ្វើការ និងរកប្រាក់ អ៊ីចឹងឯងគួររើសយកធ្វើជាអ្នកម៉ាស្សា។ ប៉ុន្តែរបរនេះមិនសូវបានប្រាក់ច្រើនទេ។ បើសិនជាចង់បានប្រាក់ច្រើន ឯងគួរធ្វើជាពេទ្យចលនា គ្រាន់តែឯងក៏ត្រូវចំណាយច្រើនដែរ ដូចជាចំណាយពេលរៀនលើសពីពីរឆ្នាំ និងត្រូវព្យាយាម និងខំប្រឹងរៀន៕ A masseuse or a chiropractor? yaya 1 : Hey friend, I am thinking about what job I … Continue reading អ្នកម៉ាស្សាឬពេទ្យចលនា?
វិភាគតួហនុមាន និងស៊ុន អ៊ូខុង
គេប្រាប់ថា ចង់ចេះនិពន្ធ ត្រូវរៀនវិភាគតួអង្គ (រឿងរបស់គេ)។ ខ្ញុំបានរាវរកតួអង្គមករៀនវិភាគ ហើយក៏សម្រេចជ្រើសយកតួស្វា៖ មួយខ្មែរ (កាត់ឥណ្ឌា) និងមួយចិន។ ហេស ហេស ហេស។ នរណាមិនស្គាល់! បងហនុមាន និងបងស៊ុនអ៊ូខុង។ ល្បីណាស់ណា៎! ប៉ុន្តែសូមបញ្ជាក់ជាមុន៖ នេះជាការវិភាគក្រោមដើមពោធិ៍ ក្បែរលូទឹកស្អុយ។ ហាមយកទៅធ្វើជាឯកសារយោងរបស់សារណា, និក្ខេបបទ, ឬអត្ថបទស្រាវជ្រាវផ្សេងៗ។ តស់ កុំឲ្យចាំយូរ.. ចូលវិភាគតែម្តងទៅ។ ១. ប្រវត្តិរូបសង្ខេប ហនុមាន៖ - ក្មួយរបស់ស្តេចស្វា - កើតនៅ (បច្ចុប្បន្នហៅថាទ្វីបអាស៊ី) - មានម៉ែមានឪ ស៊ុន អ៊ូខុង៖ - គ្មានសាច់ញាតិបង្កើត - កើតនៅ (បច្ចុប្បន្នហៅថាទ្វីបអាស៊ី) - កើតចេញពីថ្ម ២. បទពិសោធការងារ ហនុមាន ៖ - មេទ័ពរបស់ព្រះរាម ស៊ុន អ៊ូខុង ៖ - អ្នកមើលសេះនៅឋានសួគ៌ … Continue reading វិភាគតួហនុមាន និងស៊ុន អ៊ូខុង