យ៉ាយ៉ា ១ : តើឯងកំពុងមើលអីហ្នឹង? យ៉ាយ៉ា ២ : គ្នាកំពុងមើលវីដេអូរបស់អ្នករើសអេតចាយ? យ៉ាយ៉ា ១ : មើលធ្វើអី? យ៉ាយ៉ា ២ : គ្នាចង់ដឹងពីរបរមួយនេះ ជាពិសេសចង់ដឹងថា តើគេរករបស់យ៉ាងម៉េច, រកនៅកន្លែងណា, របស់អីដែលឈ្មួញអេតចាយទិញ, របស់អីដែលឈ្មួញអេតចាយមិនទិញ, តម្លៃប៉ុន្មានខ្លះ, ហើយបើរករបស់បានហើយ តើត្រូវទៅរកឈ្មួញទិញអេតចាយនៅឯណា? ។ល។ យ៉ាយ៉ា ១ : ហើយចុះឯងរកបានអីខ្លះហើយ? យ៉ាយ៉ា ២ : អ្វីដែលគ្នាចង់ដឹង គេអត់និយាយនៅក្នុងវីដេអូសោះ។ យ៉ាយ៉ា ១ : សំខាន់គ្នាឆ្ងល់ថា ឯងចង់ដឹងរឿងហ្នឹងដើមី្បអី? យ៉ាយ៉ា ២ : ទីមួយ គ្នាចង់ដឹង។ ទីពីរ ត្រៀមទុក ក្រែងលោថ្ងៃក្រោយរកការងារឬលក់ដូរអីមិនកើត, ប្រហែលជាត្រូវរើសអេតចាយ, ដូច្នេះត្រូវប្រមូលព័ត៌មាន និងរៀនទុកមុនឲ្យហើយ៕ ** ** * Learn how … Continue reading រៀនពីរបររើសអេតចាយ និងលក់អេតចាយ
Category: yaya idea
សេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter
យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ី តែពិបាករកមុខរបរដល់ហើយ។ ឯងជួយផ្តល់គំនិតបន្តិចទៅមើល។ យ៉ាយ៉ា ២ : គ្នាមិនអាចជួយបានទេ បើគ្នាមិនដឹងជំនាញ, បទពិសោធ ឬចំណូលចិត្តរបស់គេ។ យ៉ាយ៉ា ១ : បងប្អូនគ្នារៀនផ្នែកគ្រប់គ្រង ហើយគេធ្លាប់ធ្វើការនៅក្រុមហ៊ុនឯកជនមួយរយៈធំដែរ។ និយាយពីចំណូលចិត្ត គេគ្រាន់តែចង់រករបរអី ដែលគេអាចទាក់ទងជាមួយអតិថិជនបានតាមអនឡាញ ដោយមិនចាំបាច់ជួបមុខផ្ទាល់។ យ៉ាយ៉ា ២ : អ៊ីចឹង ឯងសាកប្រាប់គេពីសេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter លមើល។ យ៉ាយ៉ា ១ : សរសេរ និងរៀបចំ CV និង Cover Letter? យ៉ាយ៉ា ២ : អឺ។ ទោះបីថា ប្រទេសយើងរីកចម្រើន តែមានមនុស្សជាច្រើនមិនធ្លាប់ស្គាល់ពី CV និង Cover Letter សម្រាប់ដាក់ពាក្យធ្វើការហ្នឹងទេ ហើយនិងមិនដឹងរៀបចំយ៉ាងដូចម្តេច។ … Continue reading សេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter
សេវាកម្មសរសេរសម្តី MC
យ៉ាយ៉ា ១ : ឯងចាំនីតាទេ? យ៉ាយ៉ា ២ : ចាំបាន។ គេជា MC។ ឧស្សាហ៍ឃើញគេក្នុងកម្មវិធី។ យ៉ាយ៉ា ១ : ម្សិលមិញ គេទូរស័ព្ទមករកគ្នា។ ពួកយើងជជែកគ្នា បន្ទាប់មកគេក៏ប្រាប់ថា គេចង់ឈប់ធ្វើជា MC ដោយចង់បង្កើតរបរផ្ទាល់ខ្លួន ព្រោះអាយុគេកាន់តែច្រើន ហើយម្ចាស់កម្មវិធីឥឡូវចង់បានតែក្មេងៗ។ គេសួរយោបល់គ្នាពីមុខរបរ។ យ៉ាយ៉ា ២ : គ្មានអីពិបាកទេ។ ឲ្យគេបង្កើតសេវាកម្មរៀបចំសម្តី MC ទៅ។ យ៉ាយ៉ា ១ : រៀបចំសម្តី MC? យ៉ាយ៉ា ២ : អឺ! នីតាជា MC ដែលមានជំនាញ និងបទពិសោធច្រើនឆ្នាំ ដូច្នេះគេប្រាកដជាចេះច្បាស់ណាស់ ថាតើចូលកម្មវិធីណាត្រូវផ្តើមសម្តីដូចម្តេច, ត្រូវបញ្ចប់ដូចម្តេច។ល។ គេដូចជាធ្វើ MC បានទាំងភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ, ត្រូវទេ? យ៉ាយ៉ា ១ : … Continue reading សេវាកម្មសរសេរសម្តី MC
ចង់ក្លាយជាតារា តែគ្មានក្រុមហ៊ុនទទួល
យ៉ាយ៉ា ១ : ប្អូនរបស់មិត្តភក្តិគ្នាម្នាក់ចង់ក្លាយជាតារា។ គេបានព្យាយាមទាក់ទង ក្រុមហ៊ុនជាច្រើន តែមិនជោគជ័យសោះ។ យ៉ាយ៉ា ២ : តើគេចេះលេងបណ្តាញសង្គមទេ? យ៉ាយ៉ា ១ : ចេះ ហើយចូលចិត្តទៀតផង។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេរកលំហាត់មកឲ្យខ្លួនគេ ហើយថតផ្សាយលើបណ្តាញសង្គម។ យ៉ាយ៉ា ១ : លំហាត់? យ៉ាយ៉ា ២ : ឧទាហរណ៍ គេចង់សម្តែងតួត្រូវខ្មោចលង, អ៊ីចឹងឲ្យគេសម្តែងហើយថតជាវីដេអូ រួចយកទៅដាក់លើគណនីបណ្តាញសង្គមរបស់គេ។ ឲ្យគេថតការសម្តែងឈុតខ្លីៗបែបអ៊ីចឹង និង post ជារឿយៗ។ បើគេសម្តែងបានល្អ, ក្រុមហ៊ុនភាពយន្តអាចចាប់អារម្មណ៍ និងទាក់ទងមកគេ ឬបើមិនអ៊ីចឹងទេ គេអាចនឹងរកលុយតាមរយៈ video clip ទាំងនេះក៏អាចថាបាន៕ ** ** * Want to be a star, but no company … Continue reading ចង់ក្លាយជាតារា តែគ្មានក្រុមហ៊ុនទទួល