ធ្វើគំរូវីដេអូពាណិជ្ជកម្ម

យ៉ាយ៉ា ១ : អេ ពួកម៉ាក។ សុំយោបល់មួយ។ ក្មួយរបស់គ្នាចេះគូររូប និងធ្វើជីវចល។ បើសិនជាគេចង់បង្កើតវីដេអូ តើគួរធ្វើវីដេអូអីដែរ? យ៉ាយ៉ា ២ : ចង់បានវីដេអូបែបថ្មី ឬដូចគេឯង? យ៉ាយ៉ា ១ : ថ្មី។ យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេពិចារណាបង្កើតគំរូវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទៅ។ យ៉ាយ៉ា ១ : វីដេអូពាណិជ្ជកម្មត្រូវការមាតិកា។ ក្មួយគ្នាខ្លាំងតែបច្ចេកទេសគូរ និងធ្វើជីវចលទេ។ ចំណែកគំនិតឬមាតិកា.. គឺសូន្យ។ យ៉ាយ៉ា ២ : បើដូច្នេះឲ្យគេចូលទៅមើលគេហទំព័រ yayaidea ទៅ។ គេហទំព័រនោះផ្តល់គំរូមាតិកាពាណិជ្ជកម្មខ្លីៗ។ គេអាចយកគំនិតទាំងនោះយកមកធ្វើជាគំរូវីដេអូជីវចលបាន។ យ៉ាយ៉ា ១ : បាន។ គ្នានឹងប្រាប់ឲ្យគេចូលទៅមើល៕ ** ** * Short TV commercial animation video yaya 1 : … Continue reading ធ្វើគំរូវីដេអូពាណិជ្ជកម្ម

អ្នកពិការភ្នែកប្រើភាពពិការដើមី្បរកលុយដោយខ្លួនឯង

យ៉ាយ៉ា ១ : ហ៊ឺ។ យ៉ាយ៉ា ២ : ហេតុអីបានជាដកដង្ហើមធំ? យ៉ាយ៉ា ១ : ទំនេរក៏អង្គុយគិតលេងៗ ហើយក៏ស្រាប់តែនឹកអាណិតដល់អ្នកពិការភ្នែក។ ពួកគាត់ពិបាករកលុយណាស់ ទាល់តែមានអ្នកជួយ។ យ៉ាយ៉ា ២ : អ្នកណាថាអ្នកពិការភ្នែក ទាល់តែមានគេមកជួយ ទើបរកលុយបាន? យ៉ាយ៉ា ១ : ហើយធ្វើយ៉ាងម៉េច? យ៉ាយ៉ា ២ : អ្នកពិការភ្នែកគួរតែត្រូវការជំនួយនៅពេលណាមួយ តែមិនចាំបាច់ដល់ថ្នាក់ត្រូវការឲ្យគេជួយគ្រប់សព្វបែបយ៉ាងទេ។ ពួកគាត់អាចរកលុយដោយប្រើប្រាស់ភាពពិការភ្នែករបស់គាត់។ ទីមួយ គាត់ត្រូវហ្វឹកហាត់ខ្លួនគាត់សិន។ ឧទាហរណ៍ធ្វើយ៉ាងម៉េចទើបអាចដឹងថា ទ្វារនៅខាងណា, ដើរប៉ុន្មានជំហានដល់ទ្វាររបង។ល។ បន្ទាប់មក ជំហានទីពីរ គាត់អាចហៅអ្នកសារព័ត៌មានឬអ្នកផលិតមាតិកាវីដេអូមកសរសេរ និងថតពីវិធីសាស្ត្រដែលគាត់មើលថែខ្លួនឯង និងហ្វឹកហាត់ទៅផ្សព្វផ្សាយ ដោយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាវីដេអូត្រូវឲ្យប្រាក់ទៅគាត់ជាការតបស្នង។ បើសិនជាអាច គាត់គួរតែរៀនប្រើទូរស័ព្ទ និងបណ្តាញសង្គម។ ពេលនោះ គាត់អាចចែករំលែកពីរបៀបគាត់រស់នៅ, របៀបគាត់មើលថែខ្លួនឯង ព្រមទាំងគន្លឹះក្នុងការរស់នៅ និងការពារខ្លួនដោយផ្ទាល់ជាមួយនឹងមហាជន។ បែបនេះ គាត់នឹងអាចក្លាយជាអ្នកផលិតមាតិកាវីដេអូ ឬជាអ្នកផ្សព្វផ្សាយឲ្យផលិតផល-សេវាកម្មណាមួយ ហើយនៅពេលហ្នឹង … Continue reading អ្នកពិការភ្នែកប្រើភាពពិការដើមី្បរកលុយដោយខ្លួនឯង

ចង់លក់ផ្ទះតែលក់មិនចេញ ធ្វើម៉េច?

យ៉ាយ៉ា ១ ៖ សម្លាញ់អឺយ, គ្នាឥឡូវកុនលុយខ្លាំងណាស់។ គ្នាចង់លក់ផ្ទះរបស់គ្នាមួយ តែលក់មិនចេញ។ យ៉ាយ៉ា ២ ៖ បើលក់មិនចេញ ដាក់ជួលទៅ? យ៉ាយ៉ា ១ ៖ ដាក់ជួលមិនកើតទេ ព្រោះផ្ទះនោះសង់មិនទាន់រួចទេ។ ពេលនេះចំណូលគ្នាតិច, គ្នារត់តែថ្លៃចាយវាយក្នុងផ្ទះមិនចង់គ្រាន់ផង។ យ៉ាយ៉ា ២ ៖ បើអ៊ីចឹង ឯងអាចជួលផ្ទះនោះឲ្យគេថតកុន, ថតរូប, ថតវីដេអូពាណិជ្ជកម្មអីទៅ។ ថ្វីដ្បិតមិនបានចំណូលច្រើន តែក៏គ្រាន់បើជាងទុកចោលដែរ៕ ** ** * Want to sell a house but cannot sell it, what should I do? yaya 1 : My friend, I want to sell one of … Continue reading ចង់លក់ផ្ទះតែលក់មិនចេញ ធ្វើម៉េច?

សហការជាមួយអ្នកថតរូបឬគូរគំនូរ

យ៉ាយ៉ា ១ : ពួកម៉ាក, គ្នាចង់បើករកលុយតាមរយៈគេហទំព័រ ប៉ុន្តែឮថាមិនអាចពឹងលើការដាក់ monetize តែមួយមុខទេ។ យ៉ាយ៉ា ២ : ត្រឹមត្រូវហើយ។ ការរកលុយតាមគេហទំព័រមិនអាចពឹងលើ monetize តែមួយបានឡើយ។ យ៉ាយ៉ា ១ : អ៊ីចឹងធ្វើម៉េចទៅ? យ៉ាយ៉ា ២ : បើឯងចង់រកលុយតាមរយៈគេហទំព័រ ឯងអាចពិចារណាទាក់ទងទៅរកអ្នកថតរូបឬអ្នកគំនូរ ដែលមានបំណងចង់លក់រូបថតឬគំនូររបស់គេ ដោយឲ្យគេដាក់រូបរបស់គេអមជាមួយអត្ថបទរបស់ឯង ហើយនៅលើរូបនោះគួរតែមានឈ្មោះម្ចាស់ដើម និងទំនាក់ទំនងរបស់គេ។ យ៉ាយ៉ា ១ : ហ្នឹងគឺជួយផ្សាយពាណិជ្ជកម្មឲ្យគេហ្នឹង។ យ៉ាយ៉ា ២ : ត្រូវហើយ ឯងគឺជួយផ្សាយពាណិជ្ជកម្មឲ្យអ្នកថតរូបឬអ្នកគំនូរ ប៉ុន្តែមិនមែនជួយទទេទេ។ ឯងអាចយកកម្រៃពីពួកគេ។ សំខាន់គេហទំព័ររបស់ឯងត្រូវតែមានមនុស្សចូលអានច្រើន ទើបឯងអាចយកលុយពីពួកគេបាន។ យ៉ាយ៉ា ១ : អូ យល់ហើយ៕ ** ** * Earn money by cooperate with photographer … Continue reading សហការជាមួយអ្នកថតរូបឬគូរគំនូរ