គំរូវីដេអូ Stop Motion ប្រដេញគ្នា

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម និងទីតាំងបញ្ចប់ - ដាក់តួសម្រាប់ថតនៅទីតាំងចាប់ផ្តើម ដោយមួយនៅខាងមុខ មួយនៅខាងក្រោយ - ចុចថតរូប - រំកិលតួខាងមុខទៅមុខបន្តិច រួចចុចថតរូប - រំកិលតួខាងក្រោយទៅមុខបន្តិច រួចចុចថតរូប - បន្តធ្វើសកម្មភាពបែបនេះ (រហូតដល់ទីដែលលោកអ្នកកំណត់) របៀបផលិតជាវីដេអូ - យករូបថតមកបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកប្រើប្រាស់ ដោយដាក់តាមលេខរៀងនៃរូប - កំណត់ថេរវេលាមួយរូប ០,១ វិនាទី - Save ជាវីដេអូ៕ https://videopress.com/v/tEGqVTBk?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true How to make a stop motion of two objects running after each other Note: This is an idea … Continue reading គំរូវីដេអូ Stop Motion ប្រដេញគ្នា

គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ១. ទីតាំងថត - នៅខាងក្រៅផ្ទះ - ទីដែលមានពន្លឺគ្រប់គ្រាន់ ២. គ្រឿងប្រើប្រាស់សម្រាប់ថត - តុ - ក្រណាត់កម្រាលពណ៌ស - ថង់ - ក្រដាសឆ្លុះ របៀបរៀប - ក្រាលកម្រាលលើតុ - ដាក់ថង់ពីលើកម្រាលដើមី្បការពារការប្រឡាក់ - ដាក់ក្រដាសឆ្លុះពីលើថង់ ដើមី្បកុំឲ្យថតឃើញថង់ ៣. កាមេរ៉ា - ប្រើទូរស័ព្ទដៃ - ត្រូវថតពីលើ ដូច្នេះរៀបទម្រឬជើងកាមេរ៉ាយ៉ាងម៉េចក៏បាន តាមលទ្ធភាពរបស់លោកអ្នក ៤. ការថត - បកស្លាករបស់សាប៊ូ តែត្រូវរក្សាទ្រង់ទ្រាយដើម កុំឲ្យខូចខាត - ដាក់ដុំសាប៊ូពីក្រោមកាមេរ៉ា រួចថតរូប - ទាញស្លាកចេញពីសាប៊ូ ដោយទាញម្តងបន្តិចៗ, យឺតៗ, មួយៗ; ហើយទាញចេញមួយ ថតរូបមួយ - ទាញស្លាកចេញទៅតាមធម្មជាតិនៃដៃ, មិនបាច់កំណត់ដៃថាត្រូវទាញទៅនេះឬទៅនោះឡើយ - … Continue reading គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ

របៀបធ្វើវីដេអូ Stop Motion ស្តីពីរបៀបសរសេរអក្សរ «ក»

សម្រាប់លោកអ្នកដែលមិនសូវចេះប្រើកម្មវិធីបង្កើតវីដេអូជីវចល professional ហើយចង់ធ្វើវីដេអូបង្ហាញពីរបៀបសរសេរអក្សរ «ក» (ឬតួព្យញ្ជនៈខ្មែរផ្សេងៗ), លោកអ្នកអាចសាកប្រើវិធីដូចខាងក្រោម៖ - សរសេរព្យញ្ជនៈ «ក» លើក្តាខៀនដីស ឬក្តារខៀនហ្វឺត - ថតរូបព្យញ្ជនៈ «ក» - លុបចុងសក់នៃព្យញ្ជនៈ «ក» រួចថតរូប - បន្តលុបសក់នៃព្យញ្ជនៈ «ក» រហូតទាល់តែអស់ - លុបចុងនៃតួព្យញ្ជនៈ «ក» រួចថតរូប ហើយបន្តលុបរហូតទាល់តែអស់ - យកទៅបញ្ចូលក្នុងកម្មវិធី video editor ដែលលោកអ្នកចេះប្រើប្រាស់ ដោយដាក់បញ្រ្ចាសលេខរៀងនៃរូប រួចកំណត់វិនាទីក្នុងមួយរូបៗ - Save វាជាវីដេអូ។ ចំណុចត្រូវចងចាំ ទី១ - ទីតាំងថតត្រូវតែមានពន្លឺគ្រប់គ្រាន់។ ទី២ - ពេលលុប ត្រូវធ្វើយឺតៗ, មួយៗ, សន្សឹមៗ, មិនអាចប្រញាប់, មិនអាចលឿន។ ទី៣ - ទំហំលុបកាន់តែតូច វីដេអូនឹងចេញមកកាន់តែរលូនល្អ។ ទី៤ - … Continue reading របៀបធ្វើវីដេអូ Stop Motion ស្តីពីរបៀបសរសេរអក្សរ «ក»

២ របៀបដើមី្ប save រូបជាវីដេអូ Stop Motion

វិធីទី ១ - បញ្ចូលរូបភាពទៅក្នុងកម្មវិធីកាត់តវីដេអូ - កំណត់ duration នៃរូបនីមួយៗ - save ចេញជាវីដេអូ។ វិធីទី ២ - បញ្ចូលរូបភាពទៅក្នុងកម្មវិធីកាត់តវីដេអូ - save ជាវីដេអូ - បញ្ចូលវីដេអូទៅក្នុងកម្មវិធីកាត់តវីដេអូ - កំណត់ speed - save ចេញជាវីដេអូ៕ https://www.tiktok.com/@yayaidea/video/7473388090229280007 2 Methods to save photos to be a stop motion video Method 1 - Add photos to video editor - Set duration of each photo - Save it … Continue reading ២ របៀបដើមី្ប save រូបជាវីដេអូ Stop Motion