របាយការណ៍សិក្សាពីការប្រើការចូលរួមតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ

ប្រធានបទ ៖ ការសិក្សាសង្កេតលើក្បួនទីផ្សារដែលប្រើការចូលរួមពិធីតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ ប្រភេទ ៖ អនុវត្តន៍ផ្ទាល់ខ្លួន ស្ថានភាព ៖ សង្កេត និងឈ្វេងយល់ របាយការណ៍ការសិក្សា ១. ការរៀបចំ និងតុបតែង - ស្អាត និងអនាម័យ - មានសណ្តាប់ធ្នាប់ - មានសម្រស់ និងភាពទាក់ទាញ (ប្រើអំពូលភ្លើង ឬរបស់ផ្សេងៗមកតុបតែងជាមួយ) ២. ការផ្តល់ព័ត៌មាន - មានបុគ្គលិកប្រចាំការ ដើមី្បឆ្លើយតបសំណួរ និងផ្តល់ព័ត៌មានដល់អតិថិជន - មានស្លាកសញ្ញាក្រុមហ៊ុនដែលអាចឲ្យអតិថិជនក្រឡេកឃើញ ដោយមិនបាច់សួរបុគ្គលិកថា ក្រុមហ៊ុនឈ្មោះអ្វី ៣. ការបន្ថែមទម្ងន់នៃភាពជឿជាក់ - មានទីតាំង (នៅលើដី) - មានគេហទំព័រ និងគណនីបណ្តាញសង្គម ៤. ភាពមិនកំណាញ់ - ជូនអតិថិជននូវរបស់តូចតាច (តាមការសុំរបស់អតិថិជន) - វេចខ្ចប់របស់ដែលសុំនោះឲ្យអតិថិជនយ៉ាងល្អ ការសន្និដ្ឋាន និងសរុប ការចូលរួមពិធីតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលអាចជួយលើកតម្កើង និងផ្សព្វផ្សាយមុខរបរបាន ប៉ុន្តែត្រូវការវិធីសាស្ត្រដែលសមប្រកប៕ … Continue reading របាយការណ៍សិក្សាពីការប្រើការចូលរួមតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ

វិធីលើកតម្កើងទំព័រហ្វេសប៊ុកផ្ទះសំណាក់ឬសណ្ឋាគារបែប Organic

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ - Post មួយថ្ងៃបីដង ពេលព្រឹក, ពេលថ្ងៃ និងពេលល្ងាច (ឬយប់) ប្រភេទ caption សម្រាប់ពេលព្រឹក - ប្រវត្តិនៃឧស្សាហកម្មសណ្ឋាគារ - ការថែទាំសុខភាព - សុខភាពដំណេក - អាហារដែលផ្តល់ផាសុកភាព ប្រភេទ caption សម្រាប់ពេលថ្ងៃ - រូបបន្ទប់ស្នាក់នៅ និងតម្លៃ - រូបភាពបរិវេណក្នុង និងក្រៅសណ្ឋាគារ ប្រភេទ caption សម្រាប់ពេលល្ងាច (ឬយប់) - ធ្វើយ៉ាងណាដើមី្បឲ្យឆាប់ដេកលក់ - អាហារសម្រាប់ជួយឲ្យឆាប់ដេកលក់ - ការរៀបចំបន្ទប់ដេកដែលមានផាសុកភាព សម្គាល់៖ ប្រភេទ caption ទាំងបីនេះអាចប្តូរវេនគ្នាបាន ឬ post លាយវេនគ្នាក៏បាន។ - Post នីមួយៗមានរូបភាពអម ដែលត្រូវនឹង caption គុណសម្បត្តិ - … Continue reading វិធីលើកតម្កើងទំព័រហ្វេសប៊ុកផ្ទះសំណាក់ឬសណ្ឋាគារបែប Organic

វិធីសាស្ត្របង្កើនចរាចរណ៍គេហទំព័រដោយប្រើ IG​ Reel

បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ វិធីសាស្ត្រ ការរៀបចំ និងធ្វើវីដេអូ - ថតវីដេអូអាហារ - ដាក់ caption និយាយពីជីវិតឬស្នេហាតែបែបកំប្លែង - ដាក់អាសយដ្ឋានវេបសាយនៅចុងបញ្ចប់នៃវីដេអូ ការបង្ហោះវីដេអូលើ IG - ជ្រើសរើសម៉ោងសម្រាប់បង្ហោះ - មួយថ្ងៃបង្ហោះយ៉ាងហោចណាស់ ៣ វីដេអូ ចំណាំ វិធីសាស្ត្រមួយនេះមិនអាចជួយឲ្យគេហទំព័រលោកអ្នកល្បីឡើយ វាត្រឹមតែអាចបង្កើន traffic របស់គេហទំព័រច្រើនជាងមុនបន្តិចតែប៉ុណ្ណោះ៕ A method to help increase traffic of website by using IG reel Note: This is a personal method and self-experience. Tactic Video creation - Recording food - Add … Continue reading វិធីសាស្ត្របង្កើនចរាចរណ៍គេហទំព័រដោយប្រើ IG​ Reel

គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ១. ទីតាំងថត - នៅខាងក្រៅផ្ទះ - ទីដែលមានពន្លឺគ្រប់គ្រាន់ ២. គ្រឿងប្រើប្រាស់សម្រាប់ថត - តុ - ក្រណាត់កម្រាលពណ៌ស - ថង់ - ក្រដាសឆ្លុះ របៀបរៀប - ក្រាលកម្រាលលើតុ - ដាក់ថង់ពីលើកម្រាលដើមី្បការពារការប្រឡាក់ - ដាក់ក្រដាសឆ្លុះពីលើថង់ ដើមី្បកុំឲ្យថតឃើញថង់ ៣. កាមេរ៉ា - ប្រើទូរស័ព្ទដៃ - ត្រូវថតពីលើ ដូច្នេះរៀបទម្រឬជើងកាមេរ៉ាយ៉ាងម៉េចក៏បាន តាមលទ្ធភាពរបស់លោកអ្នក ៤. ការថត - បកស្លាករបស់សាប៊ូ តែត្រូវរក្សាទ្រង់ទ្រាយដើម កុំឲ្យខូចខាត - ដាក់ដុំសាប៊ូពីក្រោមកាមេរ៉ា រួចថតរូប - ទាញស្លាកចេញពីសាប៊ូ ដោយទាញម្តងបន្តិចៗ, យឺតៗ, មួយៗ; ហើយទាញចេញមួយ ថតរូបមួយ - ទាញស្លាកចេញទៅតាមធម្មជាតិនៃដៃ, មិនបាច់កំណត់ដៃថាត្រូវទាញទៅនេះឬទៅនោះឡើយ - … Continue reading គំរូវីដេអូ Stop Motion ផ្សាយពាណិជ្ជកម្មសាប៊ូដុំ