វិធីដែលគេហទំព័រអាចរកប្រាក់ចំណូលពីការប្រើរូបថតឬវីដេអូរបស់ Influencer

បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ Influencer អាចរកចំណូលដោយការអនុញ្ញាតឲ្យ embed រូបថតឬវីដេអូដែលពួកគេ post លើបណ្តាញសង្គម នៅលើគេហទំព័រ។ ដូច្នេះម្ចាស់គេហទំព័រអាចបញ្ច្រាសវិធីនេះ ដោយប្រាស្រ័យជាមួយ influencers, ដែលមានបំណង promote ឬចង់ដំឡើងចំនួន followers គណនីបណ្តាញសង្គម, អាច embed រូបថតឬវីដេអូនៅលើគេហទំព័ររបស់ខ្លួនបាន ក្នុងតម្លៃដែលចរចាគ្នា។ ចំណុចគួរយល់ដឹង - ដើមី្បធ្វើមុខរបរនេះបាន, គេហទំព័រត្រូវតែមានកេរ្តិ៍ឈ្មោះគួរសម និងមានចំនួនអ្នកអានច្រើន។ - ឲ្យតែទាក់ទងនឹងផលប្រយោជន៍ មានប្រាក់, ភាពល្បីល្បាញជាដើម តែងតែសម្បូរបញ្ហា។ ដូច្នេះភាគីទាំងសងខាងត្រូវគិតពិចារណាឲ្យបានដិតដល់និងត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរឿងច្បាប់, ច្បាប់ពន្ធ, គោលការណ៍ណែនាំរបស់បណ្តាញសង្គម និងច្បាប់ដែលពាក់ព័ន្ធនានា៕ ** ** * How a website owner can get paid through using influencer’s photos or videos Note: This … Continue reading វិធីដែលគេហទំព័រអាចរកប្រាក់ចំណូលពីការប្រើរូបថតឬវីដេអូរបស់ Influencer

វិធីរកប្រាក់ចំណូលដោយប្រើរូបថតឬវីដេអូរបស់គណនីបណ្តាញសង្គមរបស់ខ្លួន

បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ មិនថាលោកអ្នកប្រើបណ្តាញសង្គមណាក៏ដោយ ឲ្យតែបណ្តាញសង្គមនោះអនុញ្ញាតឲ្យលោកអ្នក embed រូបថត និងវីដេអូលើវេបសាយ, លោកអ្នកអាចពិចារណាវិធីសាស្ត្រខាងក្រោមនេះ ដើមី្បរកប្រាក់ចំណូលបន្ថែម។ ឧទាហរណ៍, influencer ខាងហាត់ប្រាណ៖ វិធីសាស្ត្រ ទាក់ទងជាមួយវេបសាយដែលនិយាយពីការហាត់ប្រាណ, ឧបករណ៍ហាត់ប្រាណ ឬរបៀបហាត់ប្រាណ ដោយផ្តល់រូបភាពឬវីដេអូរបស់លោកអ្នកដែល post លើគណនីបណ្តាញសង្គមរបស់លោកអ្នក នៅលើអត្ថបទរបស់វេបសាយនោះ។ គុណប្រយោជន៍ - អាចជួយផ្សព្វផ្សាយពីខ្លួនលោកអ្នក - អាចជួយបង្កើនប្រជាប្រិយភាព, ចំនួន followers ឲ្យគណនីបណ្តាញសង្គមរបស់លោកអ្នក - បានប្រាក់កម្រៃបន្ថែម ចំណុចគួរប្រុងប្រយ័ត្ន - ឲ្យតែទាក់ទងនឹងផលប្រយោជន៍ មានប្រាក់, ភាពល្បីល្បាញជាដើម តែងតែសម្បូរបញ្ហា។ ដូច្នេះលោកអ្នកត្រូវគិតពិចារណាឲ្យបានដិតដល់និងត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសរឿងច្បាប់, ច្បាប់ពន្ធ, គោលការណ៍ណែនាំរបស់បណ្តាញសង្គម និងច្បាប់ដែលពាក់ព័ន្ធនានា៕ ** ** * How to earn money using photos or videos from your … Continue reading វិធីរកប្រាក់ចំណូលដោយប្រើរូបថតឬវីដេអូរបស់គណនីបណ្តាញសង្គមរបស់ខ្លួន

វិធីបង្កើនចំនួន Follower របស់ IG ដោយប្រើ Blog

បញ្ជាក់៖ នេះជាគំនិត និងវិធីសាស្ត្រផ្ទាល់ខ្លួន។ វិធីសាស្ត្រ - បង្កើត Blog (WordPress) រួច post អត្ថបទឬរឿងប្រឌិត - ដាក់ password អត្ថបទ (ខ្លះ) និងដាក់លក្ខខណ្ឌថា បើអ្នកអានចង់បាន password ដើមី្បចូលអានអត្ថបទនេះ, ពួកគេត្រូវចុច follow គណនី IG របស់លោកអ្នក គុណសម្បត្តិ - អាចផ្សព្វផ្សាយគណនី IG និងបង្កើនចំនួន followers ដោយខ្លួនឯង គុណវិបត្តិ - ត្រូវការជំនាញផ្នែកសរសេរឬនិពន្ធ - ចំណាយពេល - ចំណាយកម្លាំង និងថាមពលខួរក្បាលខ្លាំង ព្រោះត្រូវធ្វើឲ្យ blog ល្បីសិន ទើបអាចប្រើវិធីនេះបាន៕ ** ** * How to increase IG followers using a blog … Continue reading វិធីបង្កើនចំនួន Follower របស់ IG ដោយប្រើ Blog

របាយការណ៍សិក្សាពីការប្រើការចូលរួមតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ

ប្រធានបទ ៖ ការសិក្សាសង្កេតលើក្បួនទីផ្សារដែលប្រើការចូលរួមពិធីតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ ប្រភេទ ៖ អនុវត្តន៍ផ្ទាល់ខ្លួន ស្ថានភាព ៖ សង្កេត និងឈ្វេងយល់ របាយការណ៍ការសិក្សា ១. ការរៀបចំ និងតុបតែង - ស្អាត និងអនាម័យ - មានសណ្តាប់ធ្នាប់ - មានសម្រស់ និងភាពទាក់ទាញ (ប្រើអំពូលភ្លើង ឬរបស់ផ្សេងៗមកតុបតែងជាមួយ) ២. ការផ្តល់ព័ត៌មាន - មានបុគ្គលិកប្រចាំការ ដើមី្បឆ្លើយតបសំណួរ និងផ្តល់ព័ត៌មានដល់អតិថិជន - មានស្លាកសញ្ញាក្រុមហ៊ុនដែលអាចឲ្យអតិថិជនក្រឡេកឃើញ ដោយមិនបាច់សួរបុគ្គលិកថា ក្រុមហ៊ុនឈ្មោះអ្វី ៣. ការបន្ថែមទម្ងន់នៃភាពជឿជាក់ - មានទីតាំង (នៅលើដី) - មានគេហទំព័រ និងគណនីបណ្តាញសង្គម ៤. ភាពមិនកំណាញ់ - ជូនអតិថិជននូវរបស់តូចតាច (តាមការសុំរបស់អតិថិជន) - វេចខ្ចប់របស់ដែលសុំនោះឲ្យអតិថិជនយ៉ាងល្អ ការសន្និដ្ឋាន និងសរុប ការចូលរួមពិធីតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលអាចជួយលើកតម្កើង និងផ្សព្វផ្សាយមុខរបរបាន ប៉ុន្តែត្រូវការវិធីសាស្ត្រដែលសមប្រកប៕ … Continue reading របាយការណ៍សិក្សាពីការប្រើការចូលរួមតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ