វីដេអូពាណិជ្ជកម្មមានធាតុផ្សំសំខាន់ចំនួន ៣៖ - រូប - សំឡេង - អក្សរ រូប ក្នុងវីដេអូពាណិជ្ជកម្ម រូបសំដៅដល់រូបថត, រូបគំនូរគូរដោយដៃឬគូរបែបឌីជីថល, និងរូបភាពមានសកម្មភាព ដែលខ្មែរយើងចូលចិត្តហៅថា រូបវីដេអូ។ នៅមានគំនូរជីវចល ដែលសំដៅដល់រូបគូរដោយដៃឬឌីជីថល រួចប្រើបច្ចេកទេសធ្វើឲ្យរូបនោះមានចលនា។ បច្ចុប្បន្នមានគំនូរជីវចលបែបថ្មី បង្កើតដោយ AI ដែលសូម្បីតែរូបថតក៏អាចធ្វើឲ្យមានចលនាបានដែរ។ សំឡេង ក្នុងវីដេអូពាណិជ្ជកម្ម សំឡេងចែកចេញជា ២៖ - សំឡេងរបស់តួអង្គ ជាភាសាអង់គ្លេសហៅថា dialogue - សំឡេងអម ជាភាសាអង់គ្លេសហៅថា sound effect សំឡេងតួអង្គ សំដៅសម្តីរបស់តួក្នុងវីដេអូ, កិច្ចសន្ទនារបស់តួអង្គ និងសំឡេងពិពណ៌នា។ សំឡេងអម អាចជាសំឡេងសត្វយំ, ខ្យល់, បរិយាកាសធម្មជាតិ, សំឡេងជជែកគ្នារបស់តួផ្សេងៗ, សម្រិបជើង, សំឡេងទំពា, ភ្លេង, ចម្រៀង។ល។ អក្សរ អក្សរដែលប្រើក្នុងវីដេអូពាណិជ្ជកម្មមាន៖ - ឈ្មោះរបស់ផលិតផល - ឈ្មោះរបស់ក្រុមហ៊ុន - … Continue reading ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម
Category: Self study
ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន យើងត្រូវមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស។ បើសិនចង់បាន template ជាភាសាខ្មែរ អាចប្រើគំរូដែលមាននៅក្នុងគេហទំព័រនេះបាន៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
គួររៀនពីផ្សារមុននឹងរៀនទីផ្សារ
មុននឹងរៀនទីផ្សារ, លោកអ្នកគួររៀន និងស្គាល់ពីផ្សារជាមុនសិន។ ដើមី្បស្គាល់ផ្សារ, លោកអ្នកត្រូវទៅផ្សារ។ នៅកម្ពុជាបច្ចុប្បន្នមានផ្សារពីរប្រភេទ គឺផ្សារបុរាណ និងផ្សារទំនើប។ ផ្សារបុរាណ សំដៅដល់ផ្សារដែលគ្មានម៉ាស៊ីនត្រជាក់ និងតូបនីមួយៗគ្រប់គ្រងដោយអ្នកលក់រៀងៗខ្លួន ដូចជាផ្សារអូរឫស្សី, ផ្សារអូឡាំពិក, ផ្សារថ្មី, ផ្សារសាមគ្គី, ផ្សារគីឡូលេខ ៤ ជាដើម។ ចំណែកផ្សារទំនើបសំដៅដល់ផ្សារជាអគារ, ព័ទ្ធជុំជិតដោយជញ្ជាំងថ្មឬកញ្ចក់, មានដាក់ម៉ាស៊ីនត្រជាក់, គ្មានតូប តែជាហាងតូចៗ ដូចជាផ្សារឡាក់គី, ផ្សារអេអន, ផ្សារជីបម៉ុង។ល។ លោកអ្នកជ្រើសរើសដោយខ្លួនឯងថា ចង់ស្គាល់ផ្សារមួយណា, បុរាណឬទំនើប។ បន្ទាប់មកទៅផ្សារនោះ រួចសង្កេតមើលគ្រប់សព្វបែបយ៉ាងដែលមាននៅក្នុងផ្សារនោះ តាំងពីមុខទំនិញ, អតិថិជន, របៀបរបបលក់ដូរ។ល។ និង។ល។ វាត្រូវការពេលវេលា ប៉ុន្តែបន្ទាប់ពីលោកអ្នកស្គាល់ផ្សារច្បាស់លាស់ហើយ លោកអ្នកនឹងងាយស្រួលក្នុងការរៀន ឬធ្វើទីផ្សារ៕ ** ** * Before learning marketing, first you should learn about the market. To know about … Continue reading គួររៀនពីផ្សារមុននឹងរៀនទីផ្សារ