តាមរយៈបទពិសោធ ១០ ឆ្នាំ ផ្នែកការងាររដ្ឋបាលទូទៅ ខ្ញុំអាចសង្ខេប និងសន្និដ្ឋាន ៩ ចំណុចនេះ ទាក់ទងនឹងការដាក់បាវចនាជាតិលើឯកសារ (ឯកសារប្រើប្រាស់ផ្ទៃក្នុងស្ថាប័ន)។ ប៉ុន្តែមិនមែនបានន័យថា អ្វីដែលខ្ញុំរៀបរាប់ខាងក្រោមនេះត្រឹមត្រូវនោះទេ។ វាគ្រាន់តែជាទិន្នន័យមួយ ដែលភាសាអង់គ្លេសហៅថា raw data ឬ primary data ។ ទិន្នន័យប្រភេទនេះមិនសូវមានតម្លៃ និងគ្មានទម្ងន់ទេ ប៉ុន្តែវាមានសារសំខាន់ ព្រោះវាប្រៀបដូចជាគ្រឹះដំបូងបំផុត សម្រាប់យកទៅបង្កើតជាទិន្នន័យធំៗផ្សេងៗ។ ដោយហេតុដូចនេះ នាងខ្ញុំសុំឲ្យលោកអ្នកអានយកជាព័ត៌មាន និងចំណេះដឹងទូទៅ និងសុំយកទៅស្រាវជ្រាវបន្តផង។ ១. ពាក្យសម្រាប់ដាក់ក្នុងក្បាលលិខិតឯកសាររដ្ឋបាលស្ថាប័នរដ្ឋកម្ពុជា គឺមាន «ព្រះរាជាណាចក្រកម្ពុជា» និង «ជាតិ សាសនា ព្រះមហាក្សត្រ»។ ២. មានតែឯកសារ និងត្រារបស់ស្ថាប័នរដ្ឋទើបដាក់បាវចនាជាតិបាន។ ៣. ឯកសារស្ថាប័នឯកជនអាចដាក់បាវចនាជាតិ លុះណាតែឯកសារនោះជាប្រភេទឯកសារពាក់ព័ន្ធនឹងឬឆ្លងកាត់អាជ្ញាធររដ្ឋ (ចំពោះលិខិតឬឯកសារប្រភេទនេះ បើមានឧទាហរណ៍ជាក់ស្តែងទើបងាយស្រួលយល់ជាង)។ ៤. បាវចនាជាតិត្រូវដាក់លើទំព័រដំបូងគេបង្អង់។ ៥. បាវចនាជាតិអាចដាក់នៅកណ្តាលក្រដាសក៏បាន, នៅចំហៀងខាងស្តាំ ឬឆ្វេងក៏បាន (ឯកសារប្រើប្រាស់ផ្ទៃក្នុងស្ថាប័ន)។ ៦. បាវចនាជាតិគួរប្រើ font … Continue reading សង្ខេប ៩ ចំណុច នៃរបៀបដាក់បាវចនាជាតិលើឯកសារ
Category: General
៣ វិធីដែលគេនឹងប្រើដើមី្បទម្លាក់ផលិតផលភាពរបស់អ្នកនៅកន្លែងធ្វើការ
និយាយឲ្យចំ គឺវិធីសាស្ត្រវាយប្រហារនៅកន្លែងធ្វើការ ប៉ុន្តែមិនមែនវាយដោយប្រើអវយវៈឬអាវុធឡើយ គឺគេវាយដោយប្រើចិត្តសាស្ត្រ និងតាមរបៀបការទូត។ នៅពេលដែលអ្នកលេចធ្លោ នោះនឹងមានមនុស្សជាច្រើនច្រណែនអ្នក ប៉ុន្តែគេមិនហ៊ានមកនិយាយឬបង្ហាញចំៗទេ។ ភាគច្រើន ពួកគេច្រើនតែរកចំណុចខ្សោយឬចំណុចខ្វះខាតរបស់អ្នក ហើយធ្វើការរំខានអ្នកតាមរយៈចំណុចទាំងនោះ។ ទី១, គេនឹងស្វែងរកកំហុសការងាររបស់អ្នក ដោយតាមរករឿង និងឆ្កឹះនេះឆ្កឹះនោះមិនឈប់។ បើសិនអ្នកជាមនុស្សហ្មត់ចត់នឹងការងារ ហើយពិតជាអ្នកធ្វើការមែន នោះអ្នកនឹងមិនងាយមានកំហុសឲ្យគេចាប់បានឡើយ។ ទី២, បើសិនជាគេចាប់កំហុសការងារអ្នកមិនបាន គេនឹងប្តូរទៅចាប់កំហុសលើរបៀបធ្វើការ, របៀបទំនាក់ទំនង, របៀបនិយាយស្តី, របៀបស្លៀកពាក់ ឬរឿងអតីតកាលរបស់អ្នកជាដើម។ នេះគេហៅថា ការវាយប្រហារលើភាពជាផ្ទាល់ខ្លួន (privacy)។ ជាទូទៅ ការតាមរករឿងផ្នែកភាពជាផ្ទាល់ខ្លួនច្រើនតែបានជោគជ័យ ប៉ុន្តែមានមនុស្សមួយចំនួនតូចមានភាពរឹងមាំ ដូច្នេះមិនថាធ្វើយ៉ាងណាក៏មិនអាចធ្វើឲ្យគេបាត់បង់ផលិតផលភាពការងារឡើយ។ ទី៣, នៅពេលនោះ អ្នកច្រណែននឹងនៅស្ងៀម ហើយរង់ចាំឱកាសជាថ្មី។ សម្រាប់អ្នកដែលគ្មានភាពអត់ធ្មត់ ប្រហែលជានឹងប្តូរចុះប្តូរឡើងរវាងពីរចំណុចខាងលើដើមី្បចាប់កំហុសរបស់អ្នក។ ប៉ុន្តែអ្នកដែលមានចិត្តអត់ធ្មត់ខ្លាំង និយាយឲ្យចំអ្នកដែលស្អប់អ្នកខ្លាំង គេនឹងរង់ចាំឱកាសមួយដើមី្បផ្តួលរំលំអ្នក ហើយវិធីទីបីនេះមានប្រសិទ្ធភាពខ្លាំង ព្រោះគេនឹងឈប់រំខានអ្នកហើយ តែប្រើបញ្ហាគ្រួសាររបស់អ្នកមកវាយលើអ្នកវិញម្តង។ អានហើយយល់ថាគួរឲ្យខ្លាចណាស់មែនទេ? ពិតមែនហើយ, វាគួរឲ្យខ្លាចណាស់, មនុស្សពិតជាគួរឲ្យខ្លាច។ ទោះបីអ្នកមានគ្មានចេតនាក៏ដោយ ឬទោះបីអ្នកមានចេតនាល្អ ចង់នាំប្រយោជន៍រួមដល់ក្រុមក៏ដោយ ក៏គេមិនខ្វល់ដែរ។ ឲ្យតែប៉ះពាល់ដល់ប្រយោជន៍របស់គេ អ្នកគឺជាមនុស្សអាក្រក់។ ប៉ុន្តែនេះជាភាពពិតជាក់ស្តែងក្នុងសង្គមការងារ … Continue reading ៣ វិធីដែលគេនឹងប្រើដើមី្បទម្លាក់ផលិតផលភាពរបស់អ្នកនៅកន្លែងធ្វើការ
ពណ៌ជញ្ជាំងសារមន្ទីរមិនមែនពណ៌ក្រហមទេ
ពេលឃើញពណ៌ជញ្ជាំងសារមន្ទីរ ទាំងខ្ញុំទាំងគេគិតថាជាពណ៌ក្រហម។ ប៉ុន្តែការពិតមិនមែនឡើយ។ តាមអ្នកសិក្សានៅមហាវិទ្យាល័យវិចិត្រសិល្បៈបានប្រាប់ថា ពណ៌ដែលលាបជុំវិញសារមន្ទីរនោះ ខ្មែរយើងហៅថា «ពណ៌ដីលែង»។ ពណ៌ដីលែងមិនមានពន្យល់នៅក្នុងវចនានុក្រមខ្មែរ តែមានការពន្យល់ពីពាក្យដីលែង៖ ដីម៉ដ្ឋផង់ដូចម្សៅ ព័ណ៌ក្រហមក្រមៅ ស្រដៀងគ្រាប់ខ្នុរ សម្រាប់លាយជាថ្នាំលាបជញ្ជាំងផ្ទះជាដើម។ វត្ថុនេះ បព្វជិតអាចយកទៅលាយធ្វើជាទឹកអម្ចត់ជ្រលក់ចីវរបាន។ នេះជារឿងអស្ចារ្យមួយ (សម្រាប់ខ្ញុំ) ដែលបានស្គាល់ពណ៌របស់ខ្មែរមួយទៀត បន្ថែមពីលើ «ពណ៌ធ្លះ»។ វាជាចំណេះដឹងគួរឲ្យចាប់អារម្មណ៍ និងមានតម្លៃ ហើយខ្ញុំនឹងបន្តស្រាវជ្រាវ និងចងក្រងពីពណ៌របស់ខ្មែរ៕ National museum of Cambodia, photographed by Chakriya PHOU Color of the wall of National Museum of Cambodia is not red Most people think that the wall surrounding the national museum of … Continue reading ពណ៌ជញ្ជាំងសារមន្ទីរមិនមែនពណ៌ក្រហមទេ
តើគួររៀប CV និង សរសេរ Cover Letter ដូចម្តេច ដើមី្បជាប់ shortlist?
នេះជាសំណួរដែលអ្នកទើបរៀនចប់តែងតែសួរ។ ខ្ញុំសុំឆ្លើយចម្លើយយ៉ាងខ្លី និងតាមភាពជាក់ស្តែងក្នុងសង្គម៖ មិនថា CV និង Cover Letter អ្នកល្អប៉ុណ្ណាក៏ដោយ បើអ្នកគ្មានបទពិសោធលើមុខតំណែងដែលអ្នកកំពុងដាក់ពាក្យ នោះអ្នកនឹងមិនជាប់ shortlist ឡើយ។ ប៉ុន្តែអ្នកនៅតែមានឱកាសជាប់ ទោះបីអ្នកគ្មានបទពិសោធការងារ ព្រោះពេលខ្លះ អ្នកមិនជាប់មុខតំណែងដែលអ្នកកំពុងដាក់ពាក្យទេ ដោយសារអ្នកគ្មានបទពិសោធ ប៉ុន្តែខាងក្រុមហ៊ុននឹងព្រមទទួលអ្នកបើសិនជាអ្នកមានចំណេះដឹង ឬសមត្ថភាពផ្សេងៗ ដែលអាចឲ្យគេប្រើអ្នកបាន។ ដូច្នេះ អ្នកគួរតែរៀនមុខជំនាញឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ជាពិសេសមុខជំនាញណាដែលត្រូវនឹងទីផ្សារការងារ ហើយនៅពេលអ្នកដាក់ពាក្យធ្វើការ កុំភ្លេចរៀបរាប់ពីមុខជំនាញដែលអ្នកបានរៀន និងចេះទាំងអស់នោះនៅក្នុង CV និង Cover Letter របស់អ្នក៕ ** ** * What CV and Cover should be organized in order to get shortlisted This is a question that all graduates often … Continue reading តើគួររៀប CV និង សរសេរ Cover Letter ដូចម្តេច ដើមី្បជាប់ shortlist?