តើអ្វីខ្លះដែលសិស្សចាប់ពីថ្នាក់ទី ១០ ឡើងទៅគួររៀន?

សិស្សានុសិស្សចាប់ពីថ្នាក់ទី ១០ (អាចក្រោមថ្នាក់ទី ១០ ក៏បាន) គួរពិចារណារៀន៖ ១. សរសេរ CV និង Cover Letter ទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស ២. សរសេរ personal statement ៣. របៀបសរសេរ និងប្រើប្រាស់ពាក្យក្នុងសារអេឡិចត្រូនិច ដើមី្បសួរព័ត៌មាន, ផ្ញើ CV និង Cover Letter ។ល។ ៤. របៀបសរសេរ និងប្រើប្រាស់ពាក្យក្នុងសារអេឡិចត្រូនិចបែបជាអ្នកវិជ្ជាជីវៈ ៥. របៀបរបបប្រាស្រ័យទាក់ទងនៅក្នុងសង្គម និងរវាងជាតិសាសន៍ ទាំងការទាក់ទងដោយនិយាយផ្ទាល់មាត់ និងក្នុងសារ (អេឡិចត្រូនិច) លេខ ១ ទុកសម្រាប់ដាក់ពាក្យចូលរៀនសាកលវិទ្យាល័យ និងដាក់ពាក្យចូលធ្វើការ។ លេខ ២ សម្រាប់ដាក់ពាក្យចូលរៀន និងសុំអាហារូបករណ៍។ លេខ ៣ ដល់ លេខ ៥ សម្រាប់ប្រាស្រ័យទាក់ទងក្នុងសង្គមរស់នៅ និងការងារ៕ ** ** * … Continue reading តើអ្វីខ្លះដែលសិស្សចាប់ពីថ្នាក់ទី ១០ ឡើងទៅគួររៀន?

និល គឺខៀវ

តាំងពីដើមមក ខ្ញុំឮគេថា និល ប្រែថា ខ្មៅ ហើយខ្ញុំក៏ជឿតាម។ ទើបតែពេលខ្ញុំស្រាវជ្រាវ និងចងក្រងពីពណ៌ខ្មែរហៅពីបុរាណ ទើបខ្ញុំប្រទះឃើញថា និលមិនមែនមានន័យថា​ពណ៌ខ្មៅទេ។ ខ្ញុំបានមើលវចនានុក្រមខ្មែរ, ក្នុងនោះពន្យល់ថា និល អានថា នីល (តែពេលនិយាយ ខ្មែរយើងនិយាយថា នឹល) មានន័យថា ខៀវ, ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខ្មៅ ឲ្យមានដំណើរប្លែក ៖ ខ្មៅនិល គឺខ្មៅខៀវ។ ឈ្មោះត្បូងព័ណ៌ខៀវ ៖ ត្បូងកណ្តៀង។ ដូច្នេះសរុបមក គេប្រាប់ខ្ញុំខុស។ ការត្រឹមត្រូវនោះគឺ និល មានន័យថា ខៀវ៕ ** ** * Nil is blue I was told that the word និល (Nil) meaned black color. When I was researching … Continue reading និល គឺខៀវ

ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?

កាលពីមុន ខ្មែរហៅសម្លៀកបំពាក់ក្នុងថា «អាវទ្រនាប់ខោទ្រនាប់»។ អ្នកខ្លះហៅ «អាវក្នុងខោក្នុង»។ ក្រោយមកអាវទ្រនាប់ និងអាវក្នុងរក្សាដដែល តែខោប្តូរជា «ខោស្ល៊ីប»។ បន្ទាប់មកទៀតក៏ប្តូរពី «ខោស្ល៊ីប» ទៅជា «លីអូ»។ ពាក្យថា «លីអូ» គឺសំដៅតែខោ, មិនពាក់ព័ន្ធនឹងអាវឡើយ។ ជួនកាលគេហៅ «លីអូ» ជួនកាលគេហៅ «ខោលីអូ»។ ហេតុអី្វទើបគេហៅដូច្នេះ? ពាក្យនេះទើបតែកើតក្នុងទសវត្ស ៩០ ប៉ុណ្ណោះ។ កាលជំនាន់នោះ មានខោក្នុងមួយជាផលិតផលនាំចូលមកពីបរទេស ដែលមានម៉ាក «លីអូ»។ មិនខុសពីទំនិញផ្សេងៗឡើយ ខោម៉ាកលីអូផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ ហើយពាក្យស្លោកចុងបញ្ចប់របស់ពាណិជ្ជកម្មគឺ «បុរសសង្ហាដោយសារលីអូ»។ ពាក្យមួយឃ្លានេះល្បីណាស់។ នរណាៗក៏ស្គាល់ដែរ, មិនថាចាស់មិនថាក្មេង មិនថាប្រុសមិនថាស្រី។ អ្នកខ្លះចូលចិត្ត ហើយយកមកនិយាយដើមី្បសើចសប្បាយ។ អ្នកខ្លះមិនចូលចិត្ត និងប្រកាន់ ដោយយល់ថា ការផ្សាយពាណិជ្ជកម្ម និងការនិយាយពីខោអាវក្នុងជាការណ៍មិនសមរម, ប៉ះពាល់ដល់ប្រពៃណីខ្មែរជាដើម។ ភាគច្រើន ឃ្លាពាណិជ្ជកម្មនេះត្រូវគេយកមកប្រើសម្រាប់ចំអន់លេង ជាពិសេសចំពោះបុរស។ ឧទាហរណ៍ ពេលគេឃើញអ្នកដែលគេស្គាល់រៀបចំខ្លួនមានរបៀប គេក៏សួរ៖ «មានស្លៀកលីអូទេ?» ឬមួយគេឃើញអ្នកស្លៀកពាក់ធម្មតា គេក៏ចំអន់៖ «អាហ្នឹងអត់ស្លៀកលីអូម៉ង។» … Continue reading ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?

កង់ឌុប

ជឿជាក់ថា មិនសូវមានអ្នកដឹងឡើយ ព្រោះកង់ឌុបមាននៅកម្ពុជាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ សូមី្បតែខ្ញុំក៏ទើបតែដឹងដែរ។ «កង់ឌុប» ជាយានជំនិះស៊ីឈ្នួល ដូចស៊ីក្លូ និងម៉ូតូឌុបក្នុងសម័យបច្ចុប្បន្ន។ យានស៊ីឈ្នួលមួយនេះមានអាយុកាលប្រមាណជាពីរទៅបីឆ្នាំ ចន្លោះពីឆ្នាំ ១៩៨០ ដល់ ១៩៨៣ និងមាននៅតែក្នុងក្រុងភ្នំពេញ (បើតាមការរៀបរាប់របស់អ្នកផ្ទះ)។ កង់ឌុប ដូចម៉ូតូឌុប ដោយផ្តោតលើសេវាកម្មដឹកមនុស្សពីទីតាំងមួយទៅទីតាំងមួយ តែបានមនុស្សម្នាក់ ហើយនិងអីវ៉ាន់តិចតួច ប៉ុន្តែកង់ឌុបដូចស៊ីក្លូត្រង់មានល្បឿនយឺត និងដឹកជញ្ជូនក្នុងចម្ងាយជិតៗ។ បើតាមការចងចាំរបស់អ្នកផ្ទះ អ្នករត់កង់ឌុបសុទ្ធសឹងតែជាមនុស្សប្រុស, ស្លៀកពាក់ប្រហាក់ប្រហែលនឹងអ្នករត់ម៉ូតូឌុប តែសម្លៀកបំពាក់ចាស់ជាងឆ្ងាយណាស់ (ព្រោះទើបតែរួចផុតពីរបបខ្មែរក្រហម)។ ទាក់ទងនឹងតម្លៃឈ្នួលកង់ឌុប ខ្ញុំមិនដឹងឡើយ ហើយអ្នកផ្ទះក៏មិនដឹងដែរ ដោយសារតែពួកគាត់មិនដែលបានជិះកង់ឌុបនោះ។ ពួកគាត់គ្រាន់តែឃើញ និងដឹងពីកង់ឌុប ពេលពួកគាត់មកភ្នំពេញ។ ខ្ញុំបានសួរពីម៉ូដកង់ដែលអ្នករត់កង់ឌុបប្រើ។ ពួកគាត់ប្រាប់ថា ពួកគេប្រើកង់ខ្មែរ, ខ្លះទៀតប្រើកង់ប្រុស។ ខ្ញុំធ្លាប់ឃើញកង់ខ្មែរ ក្នុងអំឡុងឆ្នាំ ១៩៩០ តែចាំរូបរាងស្រពិចស្រពិល ព្រោះខ្ញុំនៅក្មេងនៅឡើយ។ បើសិនជាអាចរកឃើញវីដេអូខារ៉ាអូខេ ច្រៀងដោយ ណូយ វណ្ណេត ដែលមានចំណងជើងថា «កង់បងធ្វើនៅស្រុកខ្មែរ» នោះលោកអ្នកនឹងបានឃើញរូបរាងកង់ខ្មែរយើងកាលសម័យនោះហើយ។ ចំពោះកង់ប្រុសមានរូបរាងដូចក្នុងរូបខាងក្រោម (ថតនៅភូមិត្នោតជ្រំ)។ បើតាមសម្តីរបស់អ្នកផ្ទះ ក្រោយរំដោះពីរបបខ្មែរក្រហម កម្ពុជាមានយានដឹកជញ្ជូនបីប្រភេទ … Continue reading កង់ឌុប