គ្មានឯកសារបញ្ជាក់ឲ្យច្បាស់មួយរយភាគរយឡើយ ប៉ុន្តែតាមការឮពាក្យហៅ, ពាក្យនិយាយរបស់ចាស់ៗ និងតាមរយៈអត្ថបទ និងពាក្យពេចន៍ក្នុងសៀវភៅមួយចំនួនបានបង្ហាញឲ្យឃើញថា ពណ៌មេឃងងឹត ខ្មែរបុរាណមិនហៅថាពណ៌ខ្មៅទេ។ តើគេហៅពណ៌ហ្នឹងថាម៉េច? តាមការស្រាវជ្រាវ ខ្ញុំសន្និដ្ឋានថា កាលពីដើមឡើយ ខ្មែរយើងហៅពណ៌ខ្មៅថា ពណ៌ព្រីងទុំ។ តឹកតាងចង្អុលបង្ហាញខ្លាំងជាងគេបំផុត គឺពណ៌ប្រចាំថ្ងៃទាំងប្រាំពីររបស់ខ្មែរយើង។ ខ្ញុំធ្លាប់ឃើញក្នុងឯកសារផ្សេងៗ ដោយក្នុងនោះមានសរសេរបញ្ជាក់នៅពីក្រោយ ពណ៌ខ្មៅដែលជាពណ៌ប្រចាំថ្ងៃសៅរ៍ថា (ព្រីងទុំ)។ ហើយបើយើងពិនិត្យមើលសម្បកផ្លែព្រីងពេលវាទុំ ពិតជាដូចពណ៌ខ្មៅមួយរយភាគរយ។ ចុះហេតុអ្វីបានជាខ្មែរប្រែមកហៅថាពណ៌ខ្មៅវិញ? រឿងនេះ ខ្ញុំមិនដឹងទេ។ ត្រូវការស្រាវជ្រាវបន្តទៀត ប្រសិនបើចង់ដឹងច្បាស់៕ ** ** * Ancient Khmer does not call black color ‘black’ There is no official document talking about it, but from hearing Khmer old people talking, calling and through … Continue reading ខ្មែរបុរាណមិនហៅពណ៌ខ្មៅទេ
Category: General
គុណសម្បត្តិ និងជំនាញ ដើមី្បធ្វើជាមន្ត្រី/បុគ្គលិករដ្ឋបាល
ចង់ធ្វើការក្នុងការិយាល័យរដ្ឋបាល មិនពិបាកទេ តែក៏មិនស្រួលដែរ។ លោកអ្នកត្រូវមានគុណសម្បត្តិ និងជំនាញមួយចំនួន ដើមី្បបំពេញការងារ និងដើមី្បកុំឲ្យប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ តើត្រូវមានគុណសម្បត្តិ និងជំនាញអ្វីខ្លះ? គុណសម្បត្តិ៖ ១. ចិត្តធ្ងន់ ២. អំណត់ និងស៊ូ ៣. ច្បាស់លាស់ ៤. មានរបៀប ហេតុអ្វីត្រូវមានចំណុចទាំងនេះ? ព្រោះការងាររដ្ឋបាលច្រើនស្មុគស្មាញ, ក្រចិបក្រចុប, ធ្វើមិនចេះអស់, ហើយអ្នករដ្ឋបាលបានរឿងច្រើនជាងបានរង្វាន់ និងតែងតែត្រូវថ្នាក់លើស្តីបន្ទោសច្រើនជាងគេបំផុត។ ជំនាញ៖ ១. រៀបចំទុកដាក់ និងគ្រប់គ្រងឯកសារ ២. កុំព្យូទ័រ (វាយអត្ថបទ, ផ្ញើសារអេឡិចត្រូនិច។ល។) ៣. អក្សរសាស្ត្រ (អក្ខរាវិរុទ្ធ, ការប្រើពាក្យ) ៤. ស្រាវជ្រាវ ៥. កត់ត្រា ៦. ទំនាក់ទំនង ទ្រព្យសម្បតិ្តរបស់អ្នករដ្ឋបាលគឺឯកសារ (ទាំងក្រដាស និងឯកសារឌីជីថល) ហើយទ្រព្យនេះចូលរាល់ថ្ងៃ ដូច្នេះតោងចេះរៀបចំទុកដាក់ បើមិនដូច្នេះទេ នឹងច្របូកច្របល់, ពេលត្រូវការប្រើ នឹងរកមិនឃើញ។ ចេះរៀបចំហើយ ត្រូវចេះគ្រប់គ្រងទៀត។ … Continue reading គុណសម្បត្តិ និងជំនាញ ដើមី្បធ្វើជាមន្ត្រី/បុគ្គលិករដ្ឋបាល
បើចង់រកផ្ទះ គួររកនៅរដូវភ្លៀង
នៅប្រទេសកម្ពុជា ជាទូទៅ រដូវភ្លៀងចាប់ផ្តើមពីខែឧសភារហូតដល់ខែតុលាឬវិច្ឆិកា។ ខែដែលមានភ្លៀងធ្លាក់ច្រើន តាមសម្គាល់គឺខែកក្កដា, សីហា និងកញ្ញា។ ប្រជាជននៅទីក្រុងភាគច្រើនមិនសូវចូលចិត្តរដូវភ្លៀងទេ ព្រោះពិបាករកស៊ី និងធ្វើដំណើរ។ ប៉ុន្តែរដូវភ្លៀងមានប្រយោជន៍មួយសម្រាប់អ្នកដែលដើររកជួលផ្ទះ ឬទិញផ្ទះ ទាំងដើមី្បសម្រាប់រកស៊ី និងរស់នៅ ព្រោះពេលទៅមើល លោកអ្នកនឹងដឹងថាផ្លូវចូលលិចឬមិនលិច, លិចកម្រិតណា, ម្តុំផ្ទះនោះលិចឬទេ, លិចដោយសារអ្វី, លិចយូរឬឆាប់។ ចំណែកផ្ទះវិញ, លោកអ្នកគ្រាន់តែពិនិត្យមើលពិតាន និងតាមជញ្ជាំង, ឲ្យតែផ្ទះហ្នឹងលិច នឹងឃើញមានស្នាមជ្រាបទឹកហើយ។ បើផ្លូវចូល, ទីតាំង, ឬផ្ទះលិចទឹកទៅហើយ, កុំដាក់ទុនជាមួយធ្វើអី្វ, អត់ចំណេញទេ ទោះបីជាផ្ទះនោះមានតម្លៃធូរថ្លៃក៏ដោយ៕ ** ** * If you want to find a house, you should find it in the rainy season In Cambodia, the rain season usually … Continue reading បើចង់រកផ្ទះ គួររកនៅរដូវភ្លៀង
តើអ្នកមានបុណ្យមានអ្វីខ្លះ?
សម្រាប់ខ្ញុំ ពាក្យថា «អ្នកមានបុណ្យ» គឺអ្នកនោះមាន៖ ចំណេះវិជ្ជា អត្តចរិត និងមាយាទល្អ បទពិសោធក្នុងជីវិត និងការងារ គំនិតច្នៃប្រឌិត ភាពវៃឆ្លាត, ភាពឈ្លាសវៃ និងភាពវាងវៃ ការពិចារណា និងស្គាល់រាក់ជ្រៅ ភាពក្លាហាន ចិត្តតាំងជាកណ្តាល និងរឹងមាំ ការស្គាល់ខ្លួនឯងច្បាស់ និងនរណាជាមិត្តនរណាជាសត្រូវ វិន័យ និងគោរពវិន័យដោយខ្លួនឯង ការចេះភ្ញាក់រឭកដោយខ្លួនឯង ការចេះជួយខ្លួនឯង, ការពឹងខ្លួនឯង និងការមើលថែខ្លួនឯង ការមិនប្រមាទ និងមិនប្រមាថ ** ** * What does a fortunate person have? In my own opinion, a person who is called a fortunate person is the person who has: - … Continue reading តើអ្នកមានបុណ្យមានអ្វីខ្លះ?