ពាក្យខ្មែរជាច្រើន ដែលសរសេរមាន ព្យញ្ជនៈ «ល» «ឡ»។ ភាគច្រើនសរសេរច្រឡំ កុំថាគេកុំថាខ្ញុំ ច្រឡំដូចតែគ្នា។ ជាទូទៅដើមី្បដឹងថា ពាក្យនោះគួរសរសេរនឹង «ល» ឬ «ឡ» គឺត្រូវយកវចនានុក្រមខ្មែរជាសម្អាង។ ពាក្យខ្លះសរសេរបានទាំង «ល» និង «ឡ»។ ចំពោះពាក្យដែលសរសេរបានទាំងព្យញ្ជនៈ «ល» «ឡ» អ្នកប្រើមានមតិខុសៗគ្នា។ ឧទាហរណ៍ ខ្ញុំចូលចិត្តសរសេរ «ស្រឡាញ់»។ ហេតុផលទីមួយ ពេលបើកវចនានុក្រម នៅខាងចុងនៃពាក្យ «ស្រឡាញ់» មានបើកវង់ក្រចក និងសរសេរថា «ម.ព. ស្រលាញ់» ដែលមានន័យថា «មើលពាក្យ ស្រលាញ់»។ បើឃើញបែបនេះមានន័យថា «ស្រលាញ់» ដែលសរសេរនឹង «ល» ជាមេពាក្យ។ ភាគច្រើន ពេលជួបករណីដូច្នេះ ខ្ញុំឮគេថា គួរតែសរសេរតាមមេពាក្យ មានន័យថា ត្រូវសរសេរ «ស្រលាញ់»។ ប៉ុន្តែពេលខ្ញុំបើកមើលពាក្យ «ស្រលាញ់» ខ្ញុំមិនឃើញមានការបញ្ជាក់ថា សរសេរព្យញ្ជនៈ «ឡ» ខុសនោះទេ។ ដូច្នេះមានន័យថា … Continue reading ពាក្យសរសេរដោយ «ល» «ឡ»
Category: General
ម៉ង និង ហ្មង គួរសរសេរមួយណា?
រហូតមកទល់ពេលនេះ បញ្ហាសរសេរ «ម៉ង» និង «ហ្មង» នៅតែជាចំណោទចំពោះខ្ញុំ។ តួយ៉ាង ៖ «គួរចាំទៀតទេ?» «មិនបាច់ចាំទេ! ពួកយើងទៅម៉ងទៅ។» នៅក្នុងឃ្លា-ប្រយោគនេះ បើខ្ញុំសរសេរជាអក្សរ ខ្ញុំនឹងសរសេរ «ម៉ង»។ ភាគច្រើន គេសរសេរ «ហ្មង»។ ខ្ញុំអត់ថាគេខុសទេ តែគេចូលចិត្តថាខ្ញុំខុស។ ធម្មតាមនុស្សយើងពេលគេថាខុស តែងតែសួរពីមូលហេតុ «ហេតុអីថាខ្ញុំសរសេរខុស? មានអំណះអំណាងអ្វី?» ពួកគេមិនឆ្លើយសំនួររបស់ខ្ញុំ ហើយពេបមាត់ឲ្យខ្ញុំវិញ។ ឬក៏គេឆ្លើយដែរ តែចម្លើយរបស់គេ ខ្ញុំស្តាប់ទៅ យល់ថាមិនសូវត្រូវ។ បើកាលខ្ញុំនៅជាកូនក្មេង ទើបចូលរៀនថ្នាក់ទី ១ នោះគ្រូបង្រៀនអ្វីឬនរណាប្រាប់អ្វី ខ្ញុំនឹងជឿ ហើយខ្ញុំនឹងធ្វើតាម។ ប៉ុន្តែខ្ញុំរៀនចប់បរិញ្ញាហើយ ខ្ញុំត្រូវការគិត, ត្រូវការពិចារណា, ត្រូវការស្រាវជ្រាវ, និងត្រូវការហេតុផល និងអំណះអំណាងដែលច្បាស់លាស់, ជាក់ច្បាស់, មិនមែនគ្រាន់តែនិយាយឲ្យខ្ញុំស្តាប់ ខ្ញុំក៏ត្រូវជឿ និងធ្វើតាមទេ ជាពិសេសរឿងដែលទាក់ទងនឹងអក្សរសាស្ត្រ, ប្រវត្តិសាស្ត្រជាដើម។ ខ្ញុំបានសម្រេចចិត្តសរសេរពាក្យ «ម៉ង» មិនមែន «ហ្មង» ដោយពឹងផ្អែកលើការស្រាវជ្រាវរបស់ខ្ញុំ៖ ១. ពាក្យដែលប្រជាជនចូលចិត្តនិយាយ … Continue reading ម៉ង និង ហ្មង គួរសរសេរមួយណា?