គំរូលិខិតស្នើការងារ

លិខិតប្រភេទនេះប្រៀបដូចជាកិច្ចសន្យាការងារអ៊ីចឹងដែរ តែសម្រាប់អ្នកសាកល្បងការងារ (probation) ដែលត្រូវប្រើប្រាស់នៅក្នុងស្ថាប័នឯកជន។ ប៉ុន្តែមិនមែនគ្រប់ស្ថាប័នឯកជនសុទ្ធតែប្រើលិខិតដូចគ្នានេះទេ។ មួយទៀត ស្ទើរតែ ១០០ ភាគរយនៃលិខិត និងឯកសារក្នុងស្ថាប័នឯកជនសរសេរជាភាសាអង់គ្លេស។ ដោយសារតែនាងខ្ញុំចង់ឲ្យមានឯកសារជាភាសាខ្មែរ ទើបនាងខ្ញុំប្រែសម្រួលលិខិតមួយនេះ។ ទោះយ៉ាងណា ការប្រែសម្រួលរបស់នាងខ្ញុំមិនត្រឹមត្រូវ និងល្អឥតខ្ចោះឡើយ។ ហេតុដូច្នេះ លោកអ្នកអាចយកគំរូលិខិតស្នើការងារនេះធ្វើជាជំនួយ និងគំនិត និងសូមមេត្តាកែសម្រួលតាមការគួរ។ បញ្ជាក់ម្តងទៀត លិខិតប្រភេទនេះប្រើនៅក្នុងស្ថាប័នឯកជន។ ចំពោះស្ថាប័នរដ្ឋ នាងខ្ញុំមិនហ៊ានមានយោបល់ទេ៕ ** ** * លិខិតស្នើការងារ កាលបរិច្ឆេទ ៖ ដល់ឈ្មោះ ៖ អាសយដ្ឋានបច្ចុប្បន្ន ៖ លេខទូរស័ព្ទ ៖ សារអេឡិចត្រូនិច ៖ យោងតាមការសម្ភាសសម្រាប់មុខតំណែងជាអ្នកបកប្រែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពេញចិត្ត សូមផ្តល់ការងារពេញម៉ោងជា អ្នកបកប្រែ ដល់រូបអ្នក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី... ខែ...... ឆ្នាំ.....។ អ្នកស្ថិតក្នុងរយៈពេលសាកល្បងចំនួន ៣ ខែ ក្រោមលក្ខខណ្ឌការងារដូចតទៅ៖ ១. ប្រាក់បៀវត្ស អ្នកទទួលបានប្រាក់បៀវត្ស ជាប្រចាំខែ ចំនួន ........... … Continue reading គំរូលិខិតស្នើការងារ

គំរូប័ណ្ណប្រគល់ និងទទួលសម្ភារប្រើប្រាស់ក្នុងក្រុមហ៊ុន

តាមបែបបទរដ្ឋបាលស្ថាប័នឯកជន ពេលលោកអ្នកចូលបម្រើការងារ ខាងក្រុមហ៊ុននឹងប្រគល់សម្ភារប្រើប្រាស់ ដែលជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនឲ្យលោកអ្នកប្រើអំឡុងធ្វើការ។​ នៅពេលនោះ ខាងរដ្ឋបាលនឹងធ្វើឯកសារមួយ ដែលនាងខ្ញុំសុំហៅថា «ប័ណ្ណ» ដោយប័ណ្ណនេះរៀបរាប់ពីសម្ភារដែលខាងក្រុមហ៊ុនប្រគល់ឲ្យលោកអ្នក និងការបញ្ជាក់ពីលោកអ្នកថាបានទទួលសម្ភារទាំងនោះ។ ជាទូទៅ ប័ណ្ណមួយនេះ គេធ្វើជាភាសាអង់គ្លេស តែនាងខ្ញុំបានច្នៃ និងបកប្រែជាភាសាខ្មែរ សម្រាប់ជាគំនិត និងជំនួយដល់ស្ថាប័នឯកជនក្នុងស្រុកអាចយកទៅប្រើប្រាស់តាមការគួរ៕ ** ** * ប័ណ្ណប្រគល់ និងទទួលសម្ភារប្រើប្រាស់ក្នុងក្រុមហ៊ុន ឈ្មោះអ្នកទទួល ៖ មុខងារ ៖ ផ្នែក ៖ កាលបរិច្ឆេទ ៖ សម្ភារដែលប្រគល់ ៖ ១. ..................... ២. ..................... ៣. ...................... ៤. ....................... ៥. ....................... ហត្ថលេខា និងឈ្មោះ ហត្ថលេខា និងឈ្មោះប្រធានផ្នែករដ្ឋបាល

គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)

កាលបរិច្ឆេទ ៖ ថ្ងៃទី... ខែ...... ឆ្នាំ...... លិខិតបញ្ជាក់បៀវត្ស សូមបញ្ជាក់ថា អ្នកនាង ....................... បានចូលបម្រើការងារនៅ ......................................... មានតួនាទីជា ................. ពីថ្ងៃទី....... ខែ.......... ឆ្នាំ.............. មកដល់បច្ចុប្បន្ន ដោយទទួលបានបៀវត្សប្រចាំខែ ចំនួន ............. ដុល្លារ (...............ដុល្លារអាម៉េរិកគត់)។ លិខិតនេះចេញឲ្យសាមីខ្លួនយកទៅប្រើប្រាស់តាមការដែលអាចប្រើប្រាស់បាន។ ប្រធានផ្នែកធនធានមនុស្ស (ឈ្មោះ) ** ** * Date : .................. TO WHOMSOEVER IT MAY CONCERN This is to certify that Ms. ............................ has been working with ....................... as ..................., from ....................... until now. Her … Continue reading គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)

គំរូលិខិតលក់រថយន្តផ្តាច់

នេះជាគំរូលិខិតលក់រថយន្តផ្តាច់។ ដោយឡែកខ្ញុំបានធ្វើវីដេអូពន្យល់ពីគំរូមួយនេះ នៅលើឆានែលយូធ្យូបរបស់ខ្ញុំ ដែលលោកអ្នកអាចចូលទៅមើលបាន ប្រសិនជាមានចម្ងល់ណាមួយ (ឆានែល Chakriya PHOU)៕ ** * This is a sample of car selling contracts that are used in Cambodia. ** ** * លិខិតលក់រថយន្ត នាងខ្ញុំឈ្មោះ.................... ភេទ...... ថ្ងៃខែឆ្នាំកំណើត................. ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ បានលក់រថយន្តមួយគ្រឿង ម៉ាក........... ពណ៌.......... ដែលមាន៖ ស្លាកលេខ : លេខសាក់ស៊ី : លេខម៉ាស៊ីន : លតាប័ត្រលេខ : ឲ្យទៅឈ្មោះ……. ភេទ….. ថ្ងៃខែឆ្នាំកំណើត……. អាសយដ្ឋាននៅផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... … Continue reading គំរូលិខិតលក់រថយន្តផ្តាច់