គំរូដាក់ពាក្យធ្វើការតាមសារអ៊ិនធើណេត

គំរូសារដាក់ពាក្យធ្វើការទៅកាន់ក្រុមហ៊ុនដោយផ្ទាល់ សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ............ មានបំណងចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនរបស់លោកឬលោកស្រី លើមុខតំណែងជា...............។ នាងខ្ញុំបានភ្ជាប់ CV និង Cover Letter របស់នាងខ្ញុំសម្រាប់ជូនលោកឬលោកស្រីពិនិត្យ។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ) គំរូសារដាក់ពាក្យធ្វើការទៅកាន់ភ្នាក់ងាររកបុគ្គលិក សូមគោរពលោកឬលោកស្រី នាងខ្ញុំឈ្មោះ........... មានបំណងចង់ដាក់ពាក្យធ្វើការនៅ (ឈ្មោះក្រុមហ៊ុន) លើមុខតំណែងជា................ ដោយនាងខ្ញុំបានផ្ញើជូននូវ CV និង Cover Letter របស់នាងខ្ញុំនៅក្នុងឯកសារភ្ជាប់។ ដោយក្តីគោរព (ត្រកូល និងឈ្មោះ)

គំរូ Job description (ស្ថាប័នឯកជន)

តំណែង ៖ អ្នកបកប្រែ ផ្នែក ៖ ក្រុមបង្កើតមាតិកា ប្រាក់បៀវត្ស ៖ ២ ០០០ ០០០ រៀល (ពីរលានរៀនគត់) ភារកិច្ច៖ - ស្វែងរកអត្ថបទជាភាសាអង់គ្លេសពីអ៊ិនធើណេត ដូចដែលបានសរសេរនៅក្នុងផែនការ - បកប្រែអត្ថបទទាំងនោះជាភាសាខ្មែរ - ផ្ញើអត្ថបទបកប្រែទៅប្រធានក្រុមការងារដើមី្បត្រួតពិនិត្យ - កែសម្រួល និងកែតម្រូវតាមមតិយោបល់របស់ប្រធានក្រុមការងារ - ផ្ញើអត្ថបទដែលបានកែសម្រួល, ផ្ទៀងផ្ទាត់ និងអនុម័តដោយប្រធានក្រុមការងារទៅក្រុមចេញផ្សាយ - តាមដានប្រភពអត្ថបទដែលបានចេញផ្សាយរួច ដើមី្បធ្វើបច្ចុប្បន្នភាពលើអត្ថបទនោះ - ធ្វើរបាយការណ៍ពីសកម្មភាពការងារប្រចាំថ្ងៃ និងផ្ញើរបាយការណ៍នោះទៅប្រធានក្រុមការងារ និងប្រធានផ្នែក។ បញ្ជាក់ ៖ នេះជាគំរូសម្រាប់ផ្តល់គំនិត។ សូមមេត្តាកែសម្រួលតាមការគួរ៕

គំរូលិខិតសុំលាឈប់ពីការងារ (ស្ថាប័នឯកជន)

ឈ្មោះ ៖.................................................​ អក្សរឡាតាំង ៖.................................................... មុខតំណែង ៖.................................................................. អត្តលេខ ៖.................................. លិខិតនេះមានប្រសិទ្ធភាពចាប់ពី ៖................................................................................. មូលហេតុសុំលាឈប់ ៖.......................................................................................................... នាងខ្ញុំ/ខ្ញុំបាទសូមអះអាងថា លិខិតសុំលាឈប់ពីការងារនេះធ្វើឡើងក្រោមការសម្រេចចិត្តរបស់នាងខ្ញុំ/ខ្ញុំបាទ និងដោយគ្មានការបង្ខិតបង្ខំឡើយ។ ហត្ថលេខា និងឈ្មោះសាមីខ្លួន កាលបរិច្ឆេទ សម្រាប់តែផ្នែកធនធានមនុស្សប្រើប្រាស់តែប៉ុណ្ណោះ កាលបរិច្ឆេទចុងក្រោយនៃការងារ (ក្នុងករណីខុសពីកាលបរិច្ឆេទខាងលើ) ៖ .............................................  អនុញ្ញាតដោយ....................................................................... កាលបរិច្ឆេទ...........................................................................

គំរូលិខិតស្នើការងារជាភាសាអង់គ្លេស

នេះជាលិខិតស្នើការងារសាកល្បង ៣ ខែ ជាភាសាអង់គ្លេស។ លិខិតនេះ ខ្ញុំបានក្រោយខ្ញុំសម្ភាសជាប់ការងារនៅក្រុមហ៊ុន។ វាប្រៀបដូចជាកិច្ចសន្យាការងារ គ្រាន់តែជាប្រភេទកិច្ចសន្យាសម្រាប់អ្នកត្រូវសាកល្បងការងារ, មិនមែនបុគ្គលិកពេញសិទ្ធិរបស់ក្រុមហ៊ុនឡើយ។ សូមកុំភ្លេចកែសម្រួលផង៕ ** * This is a sample of a job offer letter in English. I got this letter after I passed an interview in a company. It is like a job contract, but it is for a probation staff. You can copy it to use it, … Continue reading គំរូលិខិតស្នើការងារជាភាសាអង់គ្លេស