និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕
Category: រឿងប្រឌិត
រឿង «ជឿ»
និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕
រឿង «យល់ឬនៅ?»
និពន្ធដោយ ភូ ចរិយា ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕
រឿង «មកពីប្រើរបស់ខ្មោច»
និពន្ធដោយ ភូ ចរិយា ដាក់ពាក្យធ្វើការពីរកន្លែង។ មួយជាអ្នកម៉ាស្សា មួយជាអ្នករត់តុ។ ជាប់ទាំងពីរ។ ខ្ញុំសម្រេចរើសយកការងារម៉ាស្សា ព្រោះបានប្រាក់ខែហើយមានកន្លែងស្នាក់នៅទៀត, មិនបាច់ដេកផ្ទះជួលប្រជ្រៀតគ្នា។ ធ្វើការនៅហ្នឹង ខ្ញុំរីករាយណាស់។ មិត្តរួមការងារល្អ ហើយថៅកែក៏ចិត្តបាន។ ប៉ុន្តែផ្ទះហ្នឹងដូចមិនស្វាគមន៍ខ្ញុំទេ។ ផ្ទះនេះជាផ្ទះល្វែង, បីជាន់ និងវែង។ ផ្នែកខាងមុខតាំងពីជាន់ផ្ទាល់ដីដល់ជាន់ទីពីរជាកន្លែងម៉ាស្សា។ ផ្នែកខាងក្រោយនៃជាន់ទីមួយ និងទីពីរជាកន្លែងគ្រួសារថៅកែរស់នៅ។ ជាន់លើបង្អស់ជាផ្ទះបាយ និងកន្លែងបោកគក់ហាលខោអាវ។ ចំណែកបុគ្គលិកម៉ាស្សាដេកនៅផ្នែកខាងក្រោយនៃជាន់ផ្ទាល់ដី។ គ្មានគ្រែទេ មានតែពូកដាក់ផ្ទាល់នឹងឥដ្ឋ និងមានម៉ាស៊ីនត្រជាក់។ ថៅកែសង់ឡៅតឿក្នុងបន្ទប់នោះ ដូច្នេះមានកន្លែងដេក និងដាក់ខោអាវ, មិនចង្អៀតឡើយ។ ខ្ញុំសុំដេកនៅក្រោម ព្រោះខ្ញុំសូវចូលចិត្តឡៅតឿ។ តាំងពីយប់ទីមួយដែលខ្ញុំនៅ ពេលខ្ញុំបិទភ្នែករៀបដេក ខ្ញុំតែងឃើញស្រីម្នាក់នៅបង្កាន់ដៃឡៅតឿ ក្នុងកាយវិការអើតមើលមកក្រោម។ ខ្ញុំមើលមិនឃើញមុខទេ ព្រោះនាងទម្លាក់សក់បាំងជិត។ ដំបូងខ្ញុំមិនអើពើទេ។ ប៉ុន្តែក្រោយទៅនៅទីនោះបានប្រាំថ្ងៃ, ឃើញទាំងប្រាំយប់, ខ្ញុំចាប់ផ្តើមសង្ស័យ។ ខ្ញុំបានសួរបុគ្គលិកផ្សេងៗ, ពួកគេសុទ្ធតែមកនៅមុនខ្ញុំ, គ្មាននរណាឃើញអ្វីទេ។ ឮដូច្នោះ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងអារម្មណ៍។ ខ្ញុំគិតថា ប្រហែលជាជំនាងផ្ទះ, ប្រហែលជាខ្ញុំមិនបានសែន ពេលចូលមកនៅ, ដូច្នេះខ្ញុំក៏ទៅទិញចេកមកសែន។ សែនរួច យប់ហ្នឹង … Continue reading រឿង «មកពីប្រើរបស់ខ្មោច»