និពន្ធដោយ ភូ ចរិយា មានទន្សាយមួយក្បាលបានសម្រេចចិត្តចាកចេញពីផ្ទះមួយរយៈដើមី្បផ្សងព្រេង។ វាបានរៀបចំអាហារដាក់ក្នុងបង្វិច រួចចេញដំណើរ។ តាមផ្លូវ ទន្សាយរីករាយនឹងទិដ្ឋភាពប្លែកៗដែលបានឃើញ។ នៅខាងមុខនោះ មានកូនទុងមួយក្បាលកំពុងដេកននៀលលើដី។ មានស្រមោចមួយកំពុងខាំពោះរបស់វា។ ទន្សាយបានជួយបេះស្រមោចចេញពីពោះកូនទុង។ កូនទុងអរគុណទន្សាយ រួចចាកចេញទៅ។ ទន្សាយបានបន្តដំណើរទៅមុខទៀត។ វាបានជួបនឹងពស់មួយទើបតែសករួច។ វាវារគើមៗព្រោះអត់អាហារជាច្រើនថ្ងៃ។ ទន្សាយក៏យកអាហារខ្លះពីក្នុងបង្វិចទៅឲ្យសត្វពស់។ រួចហើយ ទន្សាយបន្តដំណើរ។ មួយស្របក់ក្រោយមក វាបានឮសំឡេង៖ «ជួយផង! ជួយផង!» ទន្សាយរត់ទៅមើល ឃើញចចកមួយក្បាលធ្លាក់ទៅក្នុងរណ្តៅ។ វាក៏ទៅទាញវល្លិ៍ទម្លាក់ឲ្យចចកតោងវារឡើងមកលើ។ ពេលរួចពីរណ្តៅ ចចកក៏និយាយទៅកាន់ទន្សាយ៖ «អរគុណឯងហើយដែលបានជួយ។ យើងចង់សងគុណឯង។ យើងសុំអញ្ជើញឯងទៅញ៉ាំអាហារនៅផ្ទះរបស់យើង។» ទន្សាយតប៖ «មិនអីទេ។ ខ្ញុំប្រញាប់ធ្វើដំណើរ។ ចាំថ្ងៃក្រោយចុះ។» និយាយរួច ទន្សាយបម្រុងនឹងចាកចេញ ស្រាប់តែចចកស្ទុះមកពាំងមុខដោយបញ្ចេញចង្កូមគួរឲ្យខ្លាច៖ «តើឯងចង់ទៅណា? យើងអញ្ជើញឯងទៅញ៉ាំអាហារ ឯងមិនទៅ។ អ៊ីចឹងឯងធ្វើជាអាហាររបស់យើងទៅ។» «តែខ្ញុំទើបតែបានជួយឯងអម្បាញ់មិញនេះ។» «រឿងនោះមិនសំខាន់ទេ។ សំខាន់ពេលនេះយើងឃ្លាន។» ចចកប្រុងនឹងហក់មកខាំទន្សាយ តែទន្សាយរត់លឿនគេចបានមុន។ ចចកបានរត់ដេញតាម។ ទន្សាយបោលទៅដល់ស្ទឹងមួយ។ ស្ទឹងនោះធំហើយជ្រៅ។ ទន្សាយអត់ចេះហែលទឹកទេ តែចចកកំពុងតែតាមមកពីក្រោយ ដូច្នេះវាមានតែសម្រេចចិត្តហក់ចូលទៅក្នុងស្ទឹង។ វាលង់ទទះដៃខ្វៃៗ។ … Continue reading រឿងប្រឌិត «ដំណើរផ្សងព្រេងតែមួយថ្ងៃរបស់ទន្សាយ»
Category: រឿងប្រឌិត
រឿងប្រឌិត «ភ្លេចយល់សប្តិឃើញបង»
និពន្ធដោយ ភូ ចរិយា អូនតែងតែយល់សប្តិឃើញបង។ យប់ណាក៏ដូចយប់ណា បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។ ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។ នោះអំឡុងពួកយើងស្រឡាញ់គ្នា។ ពេលបងដើរចេញពីអូន អូននៅតែយល់សប្តិឃើញបង។ អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។ អូនខាំមាត់រហូតដល់ឈាម «ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។ អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។ អូនសុខចិត្តគ្រេចក ក៏មិនចង់ឃើញបងទៀតដែរ។ ទោះគ្មានខ្នើយ ក៏នៅតែយល់សប្តិឃើញបង ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។ អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។ បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។ ៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។ ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?» អូនភ្លេចឲ្យឈឹង អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។ ពេលយប់ អូនក៏យកខ្នើយមកកើយ។ ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។ ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។ ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។ បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។» អូនក៏តបទៅបងវិញថា «អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»
រឿង «លក់ក្រាសសិតសក់ឲ្យព្រះសង្ឃ»
ក្រុមហ៊ុនមួយបានរើសបុគ្គលិកផ្នែកលក់ និងទីផ្សារ។ មានបុរសបីនាក់បានដាក់ពាក្យ។ ក្រុមហ៊ុនក៏បានសាកល្បងសមត្ថភាពរបស់អ្នកទាំងបី ដោយឲ្យក្រាសទៅពួកគេ ហើយប្រាប់ឲ្យពួកគេយកក្រាសនោះទៅលក់ឲ្យតែព្រះសង្ឃប៉ុណ្ណោះ។ អ្នកទីមួយលក់មិនបានមួយសោះ។ អ្នកទីពីរលក់បានក្រាសមួយ។ ប៉ុន្តែអ្នកទីបីលក់បានក្រាសច្រើនខ្លាំងណាស់។ ក្រុមហ៊ុនបានហៅអ្នកទាំងបីទៅជួប ហើយសួរពីវិធីសាស្ត្រដែលពួកគេទៅលក់។ អ្នកទីមួយប្រាប់ថា គេទៅជួបព្រះសង្ឃ ហើយណែនាំពីក្រាសថាល្អអ៊ីចេះល្អអ៊ីចុះ។ ព្រះសង្ឃមានបន្ទូលថា លោកមិនមានសក់ទេ ដូច្នេះលោកមិនត្រូវការក្រាសឡើយ។ អ្នកទីពីរប្រាប់ថា គេទៅជួបព្រះសង្ឃ រួចប្រាប់ឲ្យព្រះសង្ឃជាវក្រាសហ្នឹងទុកអេះព្រះកេសពេលរមាស់ ហើយព្រះសង្ឃក៏ព្រមជាវ។ រីឯអ្នកទីបីប្រាប់ថា គេទៅជួបជាមួយព្រះសង្ឃដោយណែនាំឲ្យព្រះសង្ឃជាវក្រាសហ្នឹងទៅប្រសិទ្ធី រួចឲ្យញាតិញោមឧបាកសកឧបាសិកាដែលមករកលោក៕ បញ្ជាក់៖ រឿងនេះជារឿងដែលបានឮពីអ្នកដែលធ្លាប់ស្គាល់។ ** ** * Story ‘How to sell a comb to the monk’ There was a company wanting to recruit sales and marketing staff. There were three men applying. The … Continue reading រឿង «លក់ក្រាសសិតសក់ឲ្យព្រះសង្ឃ»
រឿង «តើស្វាមីបំបាត់ stress ដូចម្តេច?»
និពន្ធដោយ ភូ ចរិយា «ម៉ាក់ចង់ប្រាប់កូនពីកូនប្រសាប្រុសទាំងបួនរបស់ម៉ាក់។» អនាគតម្តាយក្មេកខ្ញុំពោល «វិធីបំបាត់ស្ត្រេសរបស់ពួកវាខុសគ្នាដាច់។» ខ្ញុំអង្គុយស្តាប់ដោយយកចិត្តទុកដាក់។ «អាទីមួយ ពេលវាធុញ វាចូលចិត្តទៅស្រោចទឹកផ្កា, ស្រោចទឹកបន្លែ, ស្រោចទឹកដើមឈើ។ ផ្ទះវា ទាំងមុខទាំងក្រោយទាំងចំហៀង មានសុទ្ធតែដើមឈើ។ តូចក៏មាន, ធំក៏មាន។ ប្រពន្ធវាមិនដែលស្រោចទឹកទេ ព្រោះដឹងថាប្តីស្រោច។ អាទីពីរ.. ពេលវាស្ត្រេស វាគិតតែពីផឹក ។ ប៊ីយែរពីរកេស វាផឹកម្នាក់ឯង.. ជួនកាលអស់ស្រាប្រាំដប។ វាផឹកដល់តំណក់ចុងក្រោយ ហើយគ្មានលាយសូដាលាយស្អីទេ។ ផឹកសុទ្ធ។ ផឹកហើយចូលដេក ភ្ញាក់ឡើងដូចគ្មានរឿងអីកើតឡើង។ ប្រពន្ធវាទិញស្រាទិញប៊ីយែទាំងកេសៗមកស្តុកទុក។ អើ! ពួកវាមានលុយ ធ្វើអីក៏សមដែរ។ ចូលដល់អាទីបី។ អានោះទៅដុសបង្គន់។ បង្គន់ក្នុងផ្ទះវាស្អាត និងភ្លឺរលើបរលោង។ ប៉ុន្តែវាដុសតែបង្គន់ទេ, ឥដ្ឋ និងជញ្ជាំងគគ្រិចដដែល។» គាត់ឈប់មួយភ្លែតទើបពោល «បីមុន ប្តីបងសារ៉ាន់។ អាទីបួន ប្តីកូនស្រីពៅម៉ាក់, ប្អូនសារ៉ាន់។ អានោះ ពេលវាតានតឹងម្តងៗ វាស្តាប់ធម៌ តែវាមិនមែនបើកស្តាប់ម្នាក់ឯងទេ វាបើកឲ្យប្រពន្ធវា ហើយនិងកូនវាស្តាប់ដែរ។ ចង់ដឹងថាវាស្រ្តេសប៉ុណ្ណា … Continue reading រឿង «តើស្វាមីបំបាត់ stress ដូចម្តេច?»