រឿង «យល់ឬនៅ?»

និពន្ធដោយ ភូ ចរិយា​ ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕

រឿង «វិធីសាស្រ្តដើមី្បដឹងថាជាខ្មោចឬមិនមែន»

និពន្ធដោយ ភូ ចរិយា កណ្តាលអធ្រាត្រ សុខ និងចយទៅរកឆ្លុះកង្កែប។ ពួកគេដើរកាត់ព្រៃ។ រាល់ដងមិនមានអ្វីទេ ចម្លែកតែយប់នេះ ឮសូរឆ្កែលូល្វើយៗ។ សុខទច់ជើង រួចពោល៖ «វឺយ! ឆ្កែលូ។» «នៅឆ្ងាយណាស់។ មានន័យថានៅខាងណោះទេ។» ចយនិយាយ។ សុខងក់ក្បាលយល់ស្រប។ ពួកគេបន្តដំណើរ។ ស្រាប់តែសុខទច់ង៉ក់ម្តងទៀត។ «មានរឿងអី?» ចយសួរ។ «ឯងមើលខាងមុខយើងនោះ។ នៅក្រោមដើមព្រីង។» សុខពោលព្រមទាំងចង្អុល។ ចយមើលតាមដៃរបស់គូកន ឃើញបុរសម្នាក់កំពុងអង្គុយ ប៉ុន្តែដោយសារតែយប់គ្មានពន្លឺខែ ធ្វើឲ្យគេមើលមិនសូវច្បាស់ឡើយ។ «ជាមនុស្សឬខ្មោច?» សុខសួរ។ «ធ្វើម៉េចដឹង បើយើងនៅជាមួយឯងហ្នឹង។» ចយតប។ «ឥឡូវធ្វើម៉េច?» ចយគិតមួយភ្លែត ក៏លូកចូលក្នុងហោប៉ៅខោ យកប្រេងកូឡាចេញមក ព្រមទាំងនិយាយថា៖ «យើងនឹងគប់ទៅ។ បើជាខ្មោច វាប្រាកដជារលាយបាត់។» សុខងក់ក្បាលផ្ងក់ៗ។ ចយកាន់ប្រេងកូឡានឹងដៃ ប្រុងជំហរ បន្ទាប់មកក៏គប់ទៅរកដើមព្រីង។ បំណងរបស់គេគ្រាន់តែចង់គប់បង្អើលទេ ប៉ុន្តែបែរជាដៃត្រង់ ឮសូរតែភូស។ «អូយ!» គ្រាន់តែឮសម្រែក សុខ និងចយប្រញាប់ដាក់មេប្រូច។ រីឯបុរសនោះបានយកដៃខ្ទប់ថ្ងាស។ «ចុះអាណាមកគប់អញហ្នឹង?» … Continue reading រឿង «វិធីសាស្រ្តដើមី្បដឹងថាជាខ្មោចឬមិនមែន»

រឿង «រឿងពិត និងការពិត»

និពន្ធដោយ ភូ ចរិយា «សូមគោរពស្តេចយមរាជ! នេះជាព្រលឹងរបស់មនុស្សដែលត្រូវនាំមកនាថ្ងៃនេះ។» យមបាលរាយការណ៍។ យមរាជអើតមើលពីកៅអី ឃើញមនុស្សពីរនាក់, ម្នាក់ជាយាយចាស់ និងម្នាក់ទៀតជាបុរសវ័យក្មេងហើយនៅលើខ្នងរបស់យាយចាស់។ យមរាជឆ្ងល់ក៏សួរ៖ «មើល៍យមបាល! ហេតុអីបានជាយាយចាស់នេះលីបុរសក្មេងនេះទៅវិញ?» «សូមជម្រាបស្តេចយមរាជ!» យមបាលតប «ទាំងពីរនាក់នេះជាម្តាយ និងកូន។ ពេលនៅរស់ជាមនុស្ស, យាយចាស់នេះតែងតែលីកូនប្រុស។ ដូច្នេះទើបបានជាស្លាប់ហើយ គាត់នៅតែលីបុរសម្នាក់នេះ។» ស្តាប់ឮហើយ យមរាជក៏ឲ្យយាយចាស់ជាម្តាយទម្លាក់កូនប្រុសចុះពីខ្នង។ បន្ទាប់មក គាត់ក៏បើកក្រាំងមើល ឃើញថាពេលនៅជាមនុស្ស កូនប្រុសនេះតែងតែឲ្យម្តាយលីជាប់ជានិច្ច។ ឃើញដូច្នេះ យមរាជក៏កាត់ក្តីថា៖ «ឯងជាកូន តែបែរជាមិនបានមើលថែម្តាយ ទៅជាឲ្យម្តាយមើលថែ និងលីខ្លួនឯងរហូត។ ដូច្នេះយើងឲ្យឯងចុះនរកប្រាំបួនជាន់។» កូនប្រុសនោះមិនមាត់ឡើយ។ «ចំណែកយាយ» យមរាជបែរទៅយាយចាស់ «យើងនឹងឲ្យយាយឡើងឋានសួគ៌។» «ទេ! ទេ! លោកម្ចាស់។» យាយចាស់ប្រកែក «ខ្ញុំសុំទៅឋាននរកជាមួយកូនរបស់ខ្ញុំ។ ខ្ញុំទៅដើមី្បមើលថែគេ។» ឮសម្តីនេះ យមរាជ និងយមបាលសែនរំភើបរហូតដល់ស្រក់ទឹកភ្នែកនឹងទឹកចិត្តជាម្តាយ ដែលលះបង់ក្តីសុខស្រណុកខ្លួនឯង សុខចិត្តលំបាកដើមី្បកូន ទោះបីជាកន្លែងនោះជានរកក៏ដោយ។ ផ្ទុយទៅវិញ កូនប្រុសបែរជាស្រែកយំ និងវារចេញ។ ចំណែកម្តាយបានវារទៅតាមឱបកូន។ ប៉ុន្តែកាន់តែឱប … Continue reading រឿង «រឿងពិត និងការពិត»

រឿង «ឈ្មោះក៏សាមគ្គីដែរ»

និពន្ធដោយ ភូ ចរិយា នៅក្នុងសិក្ខាសាលាមួយស្តីពី 'សាមគ្គីភាពជាកម្លាំង'។ «ជម្រាបសួរប្អូនៗទាំងអស់គ្នា។» លោកគ្រូបង្រៀនក្នុងសិក្ខាសាលាពោល «ដូចដឹង ហើយថា សិក្ខាសាលាយើងផ្តោតលើប្រធានបទ 'សាមគ្គីជាកម្លាំង'។ ក្នុងន័យនេះ គឺសំដៅដល់កម្លាំងរួបរួមគ្នា។ មិនមែនកម្លាំងកាយតែមួយមុខទេ អ្វីក៏ដោយក៏អាចរួបរួមគ្នាជាក្រុមដែរ។» គាត់បង្អង់មួយភ្លែត ទើបបន្ត «ដោយសារម៉ោងនេះជាម៉ោងដំបូង ដូច្នេះខ្ញុំសុំលេងល្បែងមួយសិនមុននឹងបង្រៀន។» បន្ទាប់ពីរៀបរាប់ លោកគ្រូបានបែងចែកសិក្ខាកាម ដោយក្នុងមួយក្រុមមានគ្នាបីនាក់។ «ពេលនេះ ពួកយើងចែកក្រុមរួចហើយ។ ជាបន្ត ខ្ញុំសុំឲ្យក្រុមនីមួយៗក្រោកឈរឡើង ហើយប្រាប់ឈ្មោះខ្លួនឯងម្តងម្នាក់ៗ។ ប្រាប់តែឈ្មោះបានហើយ មិនបាច់ប្រាប់នាមត្រកូលទេ។ ចាប់ផ្តើម! ក្រុមទីមួយ។» ក្រុមទីមួយក្រោកឈរ៖ «ញ៉ុក។» «ថែម។» «មួយ។» សិក្ខាកាមទះដៃផងសើចផង។ ចំណែកលោកគ្រូញឹមៗ។ គាត់មិនបានស្គាល់ឈ្មោះពួកគេឡើយ ពេលបែងចែកក្រុម។ គាត់ចេះតែរើសទៅ ហើយដាក់លេខរៀងឲ្យពួកគេឆ្លើយឈ្មោះ ដោយមិនបានតាំងចិត្តថា នឹងទៅជាដូច្នេះទេ។ ដល់វេនក្រុមទីពីរ៖ «ឌេក។» «លុះ។» «ក្សៃ។» សំណើចផ្ទុះម្តងទៀត។ លើកនេះឮខ្លាំងជាងមុន។ លោកគ្រូរាងដូចភ្ញាក់ផ្អើលបន្តិច។ គាត់សួរ៖ «តើឈ្មោះប្អូនពីកំណើតមែនទេ?» «បាទ។» សិក្ខាកាមទាំងបីឆ្លើយព្រមគ្នា។ លោកគ្រូងក់ក្បាលផ្ងក់ៗ … Continue reading រឿង «ឈ្មោះក៏សាមគ្គីដែរ»