លក្ខណៈសម្បតិ្តដើម្បីធ្វើជាអ្នកសម្របសម្រួលកម្មវិធី (MC)

ក្នុងអត្ថបទនេះ សុំលើកឡើងពីលក្ខណៈសម្បត្តិដើមី្បធ្វើជាអ្នកសម្របសម្រួលកម្មវិធីរបស់ស្ថាប័នរដ្ឋ។ គ្រប់ចំណុចដែលរៀបរាប់ មិនមែនមានន័យថា គឺត្រូវតែបែបហ្នឹងទេ។ នេះគ្រាន់តែបង្ហាញជូននូវលក្ខខណ្ឌទូទៅតាមបទពិសោធការងារ និងការអង្កេតរបស់ផ្ទាល់តែប៉ុណ្ណោះ។ លក្ខណៈសម្បត្តិដើមី្បធ្វើជា MC របស់ស្ថាប័នរដ្ឋមានពីរចម្បង៖ ដំបូងឡើយ គឺមើលលើរូបសម្បត្តិ។ មិនត្រូវការស្អាតផ្តាច់គេទេ ត្រឹមតែល្មមសមរម្យ និងមានលក្ខណៈជាខ្មែរ ដូចជាសម្បុរស្រអែម (ឬសម្បុរស តែមិនសពេក) និងជាពិសេសមានសក់ខ្មៅ (ធម្មជាតិ)។ បន្ទាប់ពីរូបសម្បតិ្ត គឺត្រូវមើលលើរបៀបនិយាយ, សំដៅដល់ការអានតួអក្សរ ជាពិសេសគឺបញ្ចេញសូរបានច្បាស់ និងត្រឹមត្រូវតាមសំនៀងខ្មែរភាគកណ្តាល។ ឧទាហរណ៍ 'កែវ' ត្រូវអានថា កែវ មិនមែន 'គែវ' ទេ។ ចំណុចទីពីរនេះសំខាន់ជាងចំណុចទីមួយទៅទៀត។ បច្ចុប្បន្ននេះមានការអនុគ្រោះច្រើនដោយសារតែក្នុងកម្មវិធីមានភ្ញៀវអន្តរជាតិ ដូច្នេះស្ថាប័នរដ្ឋមិនសូវតឹងតែងដូចមុនទេក្នុងការរើស MC។ ដោយឡែកបើជាកម្មវិធីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដាច់ខាតត្រូវតែផ្តល់អាទិភាព និងតម្លៃដល់ភាសាជាតិ ដូច្នេះតម្រូវឲ្យរើសយក MC ដែលបញ្ចេញសំនៀងអក្សរខ្មែរច្បាស់ និងត្រូវក្រឹតក្រម៕

គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)

នៅក្នុងស្ថាប័ន តែងមានការប្រជុំមួយប្រភេទ រៀបចំឡើងដើមី្បឲ្យគ្រប់ផ្នែក (ពាក់ព័ន្ធ) ធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារ, បញ្ហាប្រឈម, ការងារបន្ទាន់។ល។ ជាទូទៅ ប្រជុំប្រភេទនេះ បើនៅស្ថាប័នរដ្ឋ ពេលខ្លះត្រូវការឲ្យមានអ្នកសម្របសម្រួលកម្មវិធី (MC) ពេលខ្លះមិនត្រូវការទេ។ ចំពោះស្ថាប័នឯកជន ខ្ញុំមិនច្បាស់មួយរយភាគរយទេ, ប៉ុន្តែបើសិនជាចង់ប្រើគំរូសម្តីនេះ គឺបាន, មិនទាស់ខុសអ្វីឡើយ។ បើសិនជាលោកអ្នកត្រូវចាត់ឲ្យធ្វើជា MC ក្នុងកម្មវិធីបែបនេះឬកម្មវិធីស្រដៀង លោកអ្នកអាចមើលដើមី្បយកជាគំនិតបាន។ ប៉ុន្តែនេះជាសម្តីផ្តើមកម្មវិធីប៉ុណ្ណោះ។ សូមលោកអ្នករៀបចំសម្តីបន្តដោយខ្លួនលោកអ្នក ទៅតាមរបៀបវារៈកម្មវិធីជាក់ស្តែង។ មួយទៀត សូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផង៕ ** * This article is about a sample of opening emcee speech in Khmer language to use in the internal event of a public institute. Usually it is … Continue reading គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)

គំរូសម្តី MC ក្រោយមានជម្លោះកើតឡើង (កម្មវិធីស្ថាប័នឯកជន)

ហេតុការណ៍បែបនេះកើតមានម្តងៗដែរ ហេតុដូច្នេះ MC គួរត្រៀមសម្តីទុក។ ដោយសារតែកម្មវិធីតែងមានម៉ោងកំណត់ ដូច្នេះសម្តីសុំទោសមិនបាច់វែងទេ។ ទោះយ៉ាងណា សូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរ៕ ** * This article is about a sample of emcee speech to apologize to the guests after there is an argument or dispute (under the stage) happening in the event which is in both Khmer and English. ** ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព ក្រុមការងាររៀបចំកម្មវិធី … Continue reading គំរូសម្តី MC ក្រោយមានជម្លោះកើតឡើង (កម្មវិធីស្ថាប័នឯកជន)

គំរូសម្តី MC បិទវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

អត្ថបទមុន ខ្ញុំបង្ហាញពីគំរូសម្តី MC បើកវគ្គបណ្តុះបណ្តាល ដែលខ្ញុំឲ្យឈ្មោះថា កម្មវិធីផ្ទៃក្នុងឬកម្មវិធីគ្នាឯង។ ចំណែកអត្ថបទនេះជាគំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាលតែមួយ តែប្រើនៅពេលបិទពិធី។ បញ្ជាក់៖ កុំភ្លេចកែសម្រួលតាមការគួរ៕ ** * ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី  នាងខ្ញុំ​៖​ - សូមគោរព............................... - សូមគោរពឯកឧត្តម, លោកជំទាវ,​ លោក, លោកស្រី,​ នាងកញ្ញា, តំណាងក្រសួង............. ​និងតំណាងអង្គការ​.............. បន្ទាប់ពីបានសិក្សារយៈពេលពីរថ្ងៃទៅលើប្រធានបទដែលបានកំណត់នៅក្នុងរបៀបវារៈយ៉ាង​​ផុស​ផុល​ ហើយនិងដើម្បីឆ្លុះបញ្ចាំងនូវលទ្ធផល និងខ្លឹមសារនៃ​វគ្គបណ្តុះបណ្តាលនេះ  នាងខ្ញុំសូមគោរពអញ្ជើញ............................. និងជា.......................................... មានមតិបូកសរុប​លទ្ធផល​វគ្គបណ្តុះបណ្តាលជូនគណៈអធិបតី​ ។ សូមគោរព​អញ្ជើញ​។ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ............................... ដែលបានធ្វើរបាយការណ៍បូកសរុបយ៉ាងក្បោះក្បាយជូនគណៈអធិបតី។ សូមអរគុណ។ ជាកិច្ចបន្ត​ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម................................. មេត្តាមានប្រសាសន៍បិទវគ្គ និងសូមគោរពពីឯកឧត្តមនូវមតិណែនាំ និងអ​នុ​សាសន៍​​ដើមី្បជាគន្លឹះសម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលក្រោយៗ ក៏ដូចជាសកម្មភាពការងារ..............................ឲ្យបានកាន់តែប្រសើរឡើង។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែង​អំណរគុណឯកឧត្តមជាពន្លឹក នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តម។ ជាបន្ត នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឯកឧត្តមមេត្តាផ្តល់កិត្តិយសថតរូបជាមួយសមាជិកសមាជិកានៃវគ្គបណ្តុះបណ្តាល ដើមី្បទុកជាអនុស្សាវរីយ៍។ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, … Continue reading គំរូសម្តី MC បិទវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)