ធ្វើវីដេអូស្តីពីរបស់ចាស់ៗក្នុងផ្ទះ

យ៉ាយ៉ា ១ : បងប្អូនគ្នាចង់ធ្វើវីដេអូដើមី្បរកលុយតាមបណ្តាញសង្គម ប៉ុន្តែគេរកប្រធានបទមិនបាន។ មួយទៀត គេមិនសូវមានលុយ ពិបាកចេញទៅក្រៅថតណាស់។ យ៉ាយ៉ា ២ : អ៊ីចឹងថតរបស់នៅក្នុងផ្ទះទៅ។ យ៉ាយ៉ា ១ : ថតអីគេ? យ៉ាយ៉ា ២ : គេអាចថតរបស់ចាស់ៗដែលមាននៅក្នុងផ្ទះរបស់គេ ដែលមានអាយុកាលច្រើនឆ្នាំ ឬរបស់កម្រនឹងរកនៅក្នុងបច្ចុប្បន្ន ដូចជាប៉ាន់តែឆ្នាំ ៦០, សាច់ក្រណាត់ផលិតនៅឆ្នាំ ៨០។ល។ បើគេចេះរៀបរាប់បានល្អ នោះវីដេអូនឹងកាន់តែពិសេស៕ ** ** * Make video about old age objects in the house yaya 1 : My relative wants to produce a video to publish on a video … Continue reading ធ្វើវីដេអូស្តីពីរបស់ចាស់ៗក្នុងផ្ទះ

គំរូ Cover letter ជាភាសាខ្មែរ

ជាទូទៅ Cover Letter ត្រូវបានតម្រូវឲ្យធ្វើជាភាសាអង់គ្លេស ប៉ុន្តែដោយសារតែមានអ្នកចង់បានជាភាសាខ្មែរ ហើយខ្ញុំគិតថា ជារឿងល្អមួយដែរដែលយើងគួរតែមានភាសាខ្មែរ ដូច្នេះខ្ញុំក៏ប្រែសម្រួល Cover Letter ដែលខ្ញុំមានជាភាសាខ្មែរតែម្តងទៅ។ សូមបញ្ជាក់ថា នេះជាការរៀបចំឡើងរបស់ខ្ញុំផ្ទាល់ មិនមែនជា Cover Letter ផ្លូវការនោះទេ។ ដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាដំណឹង និងប្រើប្រាស់តាមការគួរ៕ អាសយដ្ឋាន (ខ្លួនអ្នក) អាសយដ្ឋាន (ក្រុមហ៊ុន) ជូនចំពោះលោកឬលោកស្រី នាងខ្ញុំ (ខ្ញុំបាទ) មានចំណាប់អារម្មណ៍នឹងមុខតំណែងជាអ្នកសរសេរព័ត៌មាន ក្នុងក្រុមហ៊ុនរបស់លោកឬលោកស្រី។ នាងខ្ញុំមានចំណេះដឹង និងបទពិសោធផ្នែកសរសេរ រួមទាំងបកប្រែសម្រួលផងដែរ។ នាងខ្ញុំមានសមត្ថភាពសរសេរអត្ថបទដែលធ្វើឲ្យអ្នកអានងាយយល់ និងមិនបាត់បង់អត្ថន័យដើម។ នាងខ្ញុំក៏មានសមត្ថភាពផងដែរក្នុងការរៀបចំ និងសម្រួលប្រវែងអត្ថបទឲ្យត្រឹមត្រូវទៅតាមការកំណត់ និងតម្រូវការ។ មិនតែប៉ុណ្ណោះ នាងខ្ញុំមានការទទួលខុសត្រូវ និងការប្តេជ្ញាខ្ពស់ក្នុងការបញ្ចប់ការងារតាមពេលកំណត់។ នាងខ្ញុំមានបំណងចូលរួមជាមួយលោកឬលោកស្រី ដើមី្បបង្កើតនូវសំណេរដែលមានគុណភាព និងគុណតម្លៃសម្រាប់អ្នកអានរបស់លោកឬលោកស្រី។ នាងខ្ញុំសង្ឃឹមថា លោកឬលោកស្រីនឹងអនុញ្ញាតឲ្យនាងខ្ញុំបានជួបជាមួយលោកឬលោកស្រីដោយផ្ទាល់។ ដោយក្តីគោរព    (ឈ្មោះអ្នក)

រឿង «មូលហេតុគូរមិនស្អាត»

និពន្ធដោយ ភូ ចរិយា នៅក្នុងកម្មវិធីលក់សៀវភៅ ខ្ញុំដើរមើលតាមតូប។ ខ្ញុំបានចូលតូបមួយ ឃើញមានសៀវភៅជាច្រើន សុទ្ធសឹងជាសៀវភៅរឿងមានរូបភាព។ ពេលខ្ញុំចាប់កាន់សៀវភៅមកបើកមើល ខ្ញុំឮអ្នកទិញដែលឈរក្បែរខ្ញុំនិយាយ៖ «ហើយសៀវភៅអី រូបអត់ស្អាតអ៊ីចឹង។ រូបឡើងមិនដឹងស្អី។» អ្នកលក់មិនតប បានតែញញឹមដាក់ភ្ញៀវ។ មិនមែនតែម្នាក់ទេ។ អ្នកទិញភាគច្រើនពេលចូលតូបហ្នឹង គឺរអ៊ូគ្រប់គ្នាពីរឿងរូប ហើយពួកគេតែងតែដើរចេញទៅរកតូបផ្សេង។ កុំថាតែពួកគេ ខ្ញុំក៏មើលឃើញអ៊ីចឹងដែរ។ សាច់រឿងល្អ តែរូបពិតជាមិនស្អាតមែន។ ខ្ញុំបានរើសយកសៀវភៅផ្សេងៗមកមើល។ រូបអត់ស្អាតទាំងអស់។ ខ្ញុំក៏មើលឃើញឈ្មោះអ្នកគំនូរតែម្នាក់។ ពេលនោះខ្ញុំឆ្ងល់ ខ្ញុំក៏សួរ៖ «អូន! ខាងអូនឯងមានអ្នកគំនូរតែមួយហ្នឹងទេអ្ហ៊ែៈ?» «ចាស៎បង! មានតែគាត់មួយហ្នឹង។» អ្នកលក់ញញឹមតប។ «ហើយចុះអូនឯងម៉េចមិនរកអ្នកគំនូរផ្សេងទៀត.. បើពិបាករក ចាំបងជួយណែនាំ។» «ចាស៎បង មិនអីទេ។ អរគុណច្រើន។ ខាងខ្ញុំមិនចង់បានអ្នកគំនូរផ្សេងទេ។» «ម៉េចអ៊ីចឹង? នែ បងមិនមែនចង់រិះគន់ទេ តែរូបគាត់ពិតជាអត់ស្អាតមែន។ កោតអូនឯងចេះជួលឲ្យគូរទៅកើត។» «ចាស៎បង! គាត់គូរមិនស្អាតមែន តែខាងខ្ញុំសុខចិត្តទទួលរូបគាត់ដៃទាំងពីរ។ កាលពីមុន គាត់ជាអ្នកគំនូរល្បី គាត់គូរស្អាតណាស់។ ក្រោយមក គាត់កើតជំងឺលើសឈាម, ពិការមួយចំហៀងខ្លួន, ក៏លែងមានអ្នកត្រូវការគាត់។ … Continue reading រឿង «មូលហេតុគូរមិនស្អាត»

រឿង «មិនប្រាកដថាល្អ»

និពន្ធដោយ ភូ ចរិយា តាឡូយដើរត្រុកៗឆ្លងថ្នល់ទៅកាន់ខ្ទមអ្នកតាមួយដែលនៅក្រោមដើមព្រីង។ ទៅដល់ គាត់លុតជង្គង់ ហើយលើកដៃទាំងពីរសំពះ៖ «អ្នកតាដើមព្រីងអើយ! ខ្ញុំរស់ជាងពាក់កណ្តាលជីវិតទៅហើយ ដេកតែលើរនាប និងក្រោមដំបូលសង្ក័សី។ ខ្ញុំមិនដែលបានដេកលើគ្រែទន់ ក្នុងម្លប់ត្រជាក់សោះ។ ហេតុនេះទើបខ្ញុំមកសុំអ្នកតាដើមព្រីងឲ្យជួយឲ្យខ្ញុំបានស្គាល់ជាតិដេកពូក និងក្នុងបន្ទប់ម៉ាស៊ីនត្រជាក់បានម្តង។ ខ្ញុំមិនសុំឲ្យបានដេករហូតទេ ត្រឹមតែមួយខែគឺគ្រប់គ្រាន់ហើយ ហើយនិងដោយខ្ញុំមិនបាច់អស់ប្រាក់ មានន័យថា មានគេចេញលុយឲ្យដេក។ ខ្ញុំមិនប្រកាន់ថាដេកនៅឯណាទេ។ សំខាន់ឲ្យតែបានតាមចិត្តប្រាថ្នាបីចំណុច គឺបានដេកលើពូក, ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងគេចេញលុយឲ្យ។» បន់រួច តាឡូយថ្វាយបង្គំបីដង ទើបក្រោក។ គាត់ងើយមើលឃើញថ្ងៃក្តៅចែស គាត់ក៏នឹកត្រឡប់ទៅផ្ទះវិញ។ គ្រាន់តែបង្វែរខ្លួន មិនទាន់បានឈានជើងផង ស្រាប់តែក្មេងម្នាក់ជិះកង់ដៃការេ មិនដឹងមកពីណា មកចូលក្រោមក្លៀកខាងឆ្វេងរបស់គាត់។ ដោយរឿងរ៉ាវកើតភ្លាមៗពេក តាឡូយរាងលីលើ។ គាត់ដឹងត្រឹមថា ក្មេងនោះទូរស័ព្ទហៅឪពុក។ បន្ទាប់មកឪពុករបស់ក្មេងមកដល់ និងបានជូនគាត់ទៅមន្ទីរពេទ្យ។ កូនចៅតាឡូយបានទទួលដំណឹង និងបានមកដល់មន្ទីរពេទ្យ។ ឪពុក និងក្មេងជិះកង់បានសុំទោសតាឡូយ និងក្រុមគ្រួសារ។ ក្មេងនោះបានប្រាប់ដោយត្រង់ថា ឪពុកទិញកង់ថ្មីឲ្យ, គ្នាក៏យកមកជិះ។ មិនដឹងយ៉ាងម៉េច ពេលជិះមកដល់កន្លែងតាឡូយ, នៅសុខៗកង់ស្រាប់តែរេចង្កូត។ គ្នាខំប្រឹងចាប់ហ្វ្រាំងដែរ តែចាប់មិនជាប់។ តាឡូយ … Continue reading រឿង «មិនប្រាកដថាល្អ»