គំរូសំណើសុំទិញសម្ភារការិយាល័យ

សូមគោរពជូន ....................... តាមរយៈ ៖   .............................. កម្មវត្ថុ    ៖   សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។  ថ្ងៃ..................... ខែ......... ព.ស. .....        រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា

គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា

តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។ សូមគោរពអញ្ជើញ។ នាងខ្ញុំសូមថ្លែងអំណរគុណ សូមមេត្តាសម្រួលឥរិយាបថ។ ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ​៖ - សូមគោរព ........................................... - សូមគោរព ឯកឧត្តម លោកជំទាវ លោក​ លោកស្រី នាងកញ្ញា និងតំណាងក្រសួងស្ថាប័​នពាក់ព័​ន្ឋ ថ្ងៃនេះ................................................................បានរៀបចំពិធីបិទអង្គសិក្ខាសាលា ស្តីពី ............................................. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ .........................។  ឯកឧត្តមគណៈអធិបតី និងអង្គពិធីជាទីគោរព ជាកិច្ចចាប់ផ្តើមកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ……………………………… ដើមី្បធ្វើរបាយការណ៍ជូនគណៈអធិបតី។ សូមគោរពអញ្ជើញ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ …………………………។ ជាកិច្ចបន្ត នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ………………………………………  មេត្តាមានប្រសាសន៍សំណេះសំណាលបិទ…………………។ សូមគោរពអញ្ជើញ! នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ … Continue reading គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា

«សិលាចារឹក» និង «សិលាចារិក» មួយណាត្រូវ?

ដោយសារតែខ្ញុំធ្លាប់ឃើញពាក្យពីរនេះ ទើបខ្ញុំសម្រេចចិត្តស្វែងរកមើលថា តើមួយណាត្រូវ មួយណាមិនត្រូវ? គ្មានឯកសារណាជាសម្អាងក្រៅពីសៀវភៅវចនានុក្រមខ្មែរឡើយ។ ហើយនៅពេលដែលខ្ញុំបើកមើល ខ្ញុំក៏បានឃើញការពន្យល់ដូចក្នុងរូបខាងក្រោមនេះ។ តាមរយៈភស្តុ័តាងមួយនេះ ខ្ញុំអាចកំណត់យ៉ាងជាក់ច្បាស់ថា កាលណាគេនិយាយដល់ថ្មដែលត្រូវបានដូនតាពីបុរាណប្រើសម្រាប់ឆ្លាក់អក្សរលើ ដែលពាក្យផ្លូវការហៅថា សិលាចារឹក ត្រូវសរសេរ ចារឹក (ស្រៈអឹ) មិនមែន ចារិក (ស្រៈអិ) ឡើយ៕ ** ** * Inscription should be "សិលាចារឹក" or "សិលាចារិក"? The inscription in Khmer word is "សិលាចារឹក". But I saw some people or book wrote "សិលាចារិក". To know which one is correct spelling, I decided to check … Continue reading «សិលាចារឹក» និង «សិលាចារិក» មួយណាត្រូវ?

«ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?

ខ្ញុំឃើញខ្មែរយើងតែងតែសរសេរ «ជម្រុញ»។ សូមី្បតែនៅសារមន្ទីរក៏សរសេរ «ជម្រុញ» ដែរ។ ដើមី្បឲ្យដឹងថា តើមួយណាត្រូវ រវាង «ជម្រុញ» និង «ជំរុញ»? ខ្ញុំក៏ចូលមើលសៀវភៅវចនានុក្រមពាក្យខ្មែរ ហើយក៏បានលទ្ធផលដូចក្នុងរូបខាងក្រោម។ ដូច្នេះតាមរយៈភស្តុតាងមួយនេះ ខ្ញុំអាចកំណត់បានថាសរសេរ «ជំរុញ» ទើបជាការត្រឹមត្រូវ៕ ** ** * «ជម្រុញ» and «ជំរុញ» which one is correct spelling? I have seen Khmer people usually write «ជម្រុញ». Even the museum writes «ជម្រុញ» as well. To know which one is correct between «ជម្រុញ» and «ជំរុញ», I checked … Continue reading «ជម្រុញ» និង «ជំរុញ» មួយណាត្រូវ?