អ្វីដែលខ្ញុំបង្ហាញនេះជាគំរូសម្រាប់ជាជំនួយ និងផ្តល់គំនិតដល់លោកអ្នកដែលជា MC នៅក្នុងកម្មវិធីប្រហាក់ប្រហែល។ នៅក្នុងឯកសារគំរូនេះមានទាំងភាសាខ្មែរ និងអង់គ្លេស។ ដោយឡែកវាមានតែសម្តីបើកកម្មវិធីទេ។ ខ្ញុំមិនអាចធ្វើគំរូសម្តីសម្រាប់កម្មវិធីទាំងមូលទេ ដោយសារតែគ្មានរបៀបវារៈ។ សង្ឃឹមថា គំរូសម្តី MC មួយនេះនឹងជួយកាត់បន្ថយការលំបាករបស់លោកអ្នកបាន។ ប៉ុន្តែកុំភ្លេចកែសម្រួលផងណា៎៕ បញ្ជាក់៖ សម្តី MC នេះត្រូវនឹងកម្មវិធីស្ថាប័នឯកជនច្រើនជាង។ ** * នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មពិធី។ នាងខ្ញុំឈ្មោះ.......... ហើយថ្ងៃនេះ នាងខ្ញុំមានក្តីសោមនស្សជាពន់ពេកដែលបានធ្វើជាអ្នកសម្របសម្រួលក្នុង (ឈ្មោះកម្មវិធី) រវាង (ឈ្មោះស្ថាប័ន) ដែលជា (និយាយពីសង្ខេបពីមុខងារ និងគោលដៅរបស់ស្ថាប័នឬកម្មវិធី)។ មុននឹងចាប់ផ្តើមកម្មវិធី តាងនាមឲ្យ (ឈ្មោះស្ថាប័នម្ចាស់កម្មវិធី) នាងខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយកម្មវិធីយើងក៏មានក្តីសោមនស្សរីករាយបំផុត ដោយបានឃើញវត្តមាន (រៀបរាប់ឈ្មោះដៃគូសំខាន់ៗ) និងមិត្តមកពីខាងសារព័ត៌មាន។ ឯកឧត្តម, លោកជំទាវ, លោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព … Continue reading គំរូសម្តី MC បើកកម្មវិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន (ស្ថាប័នឯកជន)
Author: CHAKRIYA PHOU
រឿង «យល់ឬនៅ?»
និពន្ធដោយ ភូ ចរិយា ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕
តើអ្វីទៅជាពណ៌ធ្លះ?
«ពណ៌ធ្លះ» មិនមែនយកឈ្មោះមកពីបរទេសទេ ជាពណ៌របស់ខ្មែរ គ្រាន់តែមិនមានអ្នកស្គាល់ ព្រោះជាទូទៅ ទាល់តែអ្នករៀនផ្នែកទាក់ទងនឹងរបស់បុរាណ, វប្បធម៌បុរាណ ទើបអាចស្គាល់។ ពណ៌ធ្លះនេះ ខ្ញុំក៏ទើបតែដឹងនៅពេលខ្ញុំបានឃើញការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ កាលពីខែឧសភា ឆ្នាំ២០២៤។ តាមការប្រាប់របស់លោកស្រី គង់ ធារី ថា ពណ៌ធ្លះដែលខ្មែរយើងយកមកជ្រលក់សូត្រគឺយកចេញមកពីដើមត្រុំ។ នៅក្នុងវចនានុក្រមខ្មែរបានបង្ហាញពីដើមត្រុំ ដោយសរសេរថា ជាដំណាំដើមតូច, ស្លឹកវាសម្រាប់ត្រាំកូរឲ្យកើតជាមរ ធ្វើជាធ្លះជ្រលក់សំពត់ឲ្យមានពណ៌ខ្មៅ។ បើនិយាយពីធ្លះវិញ ក្នុងវចនានុក្រមបញ្ជាក់ថា ជាទឹកជ្រលក់មានពណ៌ខៀវ ធ្វើពីមរ-លាយនឹងទឹកដាក់កំបោរ-ស។ តាមរយៈការពន្យល់នេះ ផ្សំនឹងពណ៌របស់សូត្រក្នុងរូបខាងលើ នាំឲ្យយើងសន្មតថា ពណ៌ធ្លះជាពណ៌ខៀវ។ ប៉ុន្តែដើមត្រុំនេះមិនមែនដុះតែនៅកម្ពុជាយើងទេ, វាក៏មាននៅឥណ្ឌា, អាហ្វ្រិក, អាម៉េរិកឡាទីនផងដែរ។ វាត្រូវបានហៅជាភាសាអង់គ្លេសថា indigo plant ជាប្រភេទរុក្ខជាតិសម្រាប់ចម្រាញ់យកពណ៌ជ្រលក់សូត្រ, ក្រណាត់ និងផលិតសាប៊ូដុំ។ នៅក្នុងឯកសារអនឡាញបានសរសេរថា indigo plant មានពណ៌ indigo ហើយពណ៌ indigo នេះជាពណ៌ខៀវលាយស្វាយ។ បើអ៊ីចឹង តើពណ៌ធ្លះជាពណ៌ indigo ឬទេ? ហើយតើពណ៌ធ្លះជាពណ៌ខៀវ ឬពណ៌ខៀវស្វាយ? និយាយដល់សាប៊ូដុំ … Continue reading តើអ្វីទៅជាពណ៌ធ្លះ?
គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)
លោកអ្នកប្រហែលជាពិបាកយល់ បើសិនជាលោកអ្នកមិនធ្លាប់អានអត្ថបទ «សង្ខេបរបាយការណ៍ ៦ ប្រភេទ»។ ដូច្នេះសូមលោកអ្នកចូលអានអត្ថបទនោះសិនទៅ។ ក្នុងអត្ថបទនេះ នាងខ្ញុំមានគោលបំណងពីរ៖ ១. បង្ហាញពីគំរូសេចក្តីព្រាងរបាយការណ៍ប្រជុំក្រុមការងារ ដែលលើសពីពីរនាយកដ្ឋាន រួមជាមួយស្ថាប័ន (ខាងក្រៅ) ដែលពាក់ព័ន្ធ ២. បង្ហាញរបៀបសរសេរ (ស្ទីលសរសេរ) សេចក្តីព្រាងរបាយការណ៍ពីរយ៉ាង ដោយលើកនេះបង្ហាញពីរបៀបទី ១ សូមបញ្ជាក់៖ នេះជាគំរូឯកសារដែលនាងខ្ញុំរៀបរៀងតាមបទពិសោធការងារ និងការអង្កេតស្រាវជ្រាវផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំយកមកបង្ហាញដើមី្បជាជំនួយ និងព័ត៌មានដល់លោកអ្នកដែលជាអ្នកធ្វើការរដ្ឋបាលនៅស្ថាប័នរដ្ឋ។ ក្នុងករណីលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * របាយការណ៍ ស្តីពី កិច្ចប្រជុំក្រុមការងារបច្ចេកទេស............... នៅថ្ងៃទី.... ខែ...... ឆ្នាំ........ វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំនៃ............ បានរៀបចំធ្វើកិច្ចប្រជុំក្រុមការងារបច្ចេកទេស........................ ក្រោមអធិបតីភាពរបស់ឯកឧត្តម .......................................។ ជាកិច្ចចាប់ផ្តើម លោក .......................... អនុប្រធាននាយកដ្ឋាន.................... ទទួលបន្ទុកក្រុមការងារ............ នៃ.............. បានធ្វើការណែនាំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំជូនឯកឧត្តម............... និងអង្គប្រជុំ និងគោរពអញ្ជើញឯកឧត្តម............ ដើមី្បថ្លែងនូវមតិសំណេះសំណាល និងបើកកិច្ចប្រជុំ។ ឯកឧត្តម............. … Continue reading គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)