គំរូរបាយការណ៍សកម្មភាពការងារ (ស្ថាប័នឯកជន)

ខាងក្រោមនេះជាគំរូរបាយការណ៍សកម្មការងារដែលខ្ញុំគ្រោងថា បើសិនជាខ្ញុំបើកក្រុមហ៊ុន ខ្ញុំនឹងឲ្យបុគ្គលិករបស់ខ្ញុំរាយការណ៍ពីការងាររបស់ពួកគេជាភាសាខ្មែរបែបនេះ។ ហើយរបាយការណ៍មួយនេះគឺខ្ញុំយករបាយការណ៍ស្ថាប័នរដ្ឋ, ក្រុមហ៊ុន និងអង្គការបញ្ចូលគ្នា៕ ** * Work performance report sample Below is a sample of a work performance report in Khmer language that I combined report style of the public sector, company and NGO together. My plan is to use it, when I have a company in the future, for my staff to … Continue reading គំរូរបាយការណ៍សកម្មភាពការងារ (ស្ថាប័នឯកជន)

ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?

កាលពីមុន ខ្មែរហៅសម្លៀកបំពាក់ក្នុងថា «អាវទ្រនាប់ខោទ្រនាប់»។ អ្នកខ្លះហៅ «អាវក្នុងខោក្នុង»។ ក្រោយមកអាវទ្រនាប់ និងអាវក្នុងរក្សាដដែល តែខោប្តូរជា «ខោស្ល៊ីប»។ បន្ទាប់មកទៀតក៏ប្តូរពី «ខោស្ល៊ីប» ទៅជា «លីអូ»។ ពាក្យថា «លីអូ» គឺសំដៅតែខោ, មិនពាក់ព័ន្ធនឹងអាវឡើយ។ ជួនកាលគេហៅ «លីអូ» ជួនកាលគេហៅ «ខោលីអូ»។ ហេតុអី្វទើបគេហៅដូច្នេះ? ពាក្យនេះទើបតែកើតក្នុងទសវត្ស ៩០ ប៉ុណ្ណោះ។ កាលជំនាន់នោះ មានខោក្នុងមួយជាផលិតផលនាំចូលមកពីបរទេស ដែលមានម៉ាក «លីអូ»។ មិនខុសពីទំនិញផ្សេងៗឡើយ ខោម៉ាកលីអូផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ ហើយពាក្យស្លោកចុងបញ្ចប់របស់ពាណិជ្ជកម្មគឺ «បុរសសង្ហាដោយសារលីអូ»។ ពាក្យមួយឃ្លានេះល្បីណាស់។ នរណាៗក៏ស្គាល់ដែរ, មិនថាចាស់មិនថាក្មេង មិនថាប្រុសមិនថាស្រី។ អ្នកខ្លះចូលចិត្ត ហើយយកមកនិយាយដើមី្បសើចសប្បាយ។ អ្នកខ្លះមិនចូលចិត្ត និងប្រកាន់ ដោយយល់ថា ការផ្សាយពាណិជ្ជកម្ម និងការនិយាយពីខោអាវក្នុងជាការណ៍មិនសមរម, ប៉ះពាល់ដល់ប្រពៃណីខ្មែរជាដើម។ ភាគច្រើន ឃ្លាពាណិជ្ជកម្មនេះត្រូវគេយកមកប្រើសម្រាប់ចំអន់លេង ជាពិសេសចំពោះបុរស។ ឧទាហរណ៍ ពេលគេឃើញអ្នកដែលគេស្គាល់រៀបចំខ្លួនមានរបៀប គេក៏សួរ៖ «មានស្លៀកលីអូទេ?» ឬមួយគេឃើញអ្នកស្លៀកពាក់ធម្មតា គេក៏ចំអន់៖ «អាហ្នឹងអត់ស្លៀកលីអូម៉ង។» … Continue reading ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?

គំរូសម្តី MC ពេលផ្លាស់ប្តូររបៀបវារៈទាំងមូល (កម្មវិធីស្ថាប័នឯកជន)

ករណីមួយនេះកម្រនឹងកើតមានណាស់ តែមិនមែនបានន័យថាវាមិនកើតមានទេ។ ដូច្នេះមិនថាយ៉ាងណាក៏ដោយ ក្នុងនាមជា MC ត្រូវតែត្រៀមសម្តីដើមី្បបង្ការទុក។ ចំពោះគំរូសម្តីជាភាសាខ្មែរមាននៅក្នុង PDF។ រីឯគំរូសម្តីជាភាសាអង់គ្លេសមាននៅអត្ថបទខាងក្រោម។ ទោះយ៉ាងណា សូមលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរ៕ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី ដោយសារមានតម្រូវការចាំបាច់ កម្មវិធីយើងសុំធ្វើការផ្លាស់ប្តូររបៀបវារៈ ដោយនាងខ្ញុំសុំអាននូវរបៀបវារៈថ្មី ជូនឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដើមី្បជ្រាប មានដូចតទៅនេះ (អានតាមរបៀបវារៈថ្មី)។ ** ** * Emcee speech sample when the agenda is changed Excellencies, ladies and gentlemen, Due to the urgent need, our program would like to … Continue reading គំរូសម្តី MC ពេលផ្លាស់ប្តូររបៀបវារៈទាំងមូល (កម្មវិធីស្ថាប័នឯកជន)

រឿង «ជីវិតអ្នកតា»

និពន្ធដោយ ភូ ចរិយាម៉ោងមួយរសៀល សយដើរសំដៅទៅរកខ្ទមអ្នកតា។ ទៅដល់ គេអុជធូបលុតជង្គង់រួចលើកដៃសំពះ។ «អ្នកតាអឺយ! សូមជួយកូនចៅឲ្យបានលុយ។ កូនចៅនឹងមិនភ្លេចគុណទេ។» ស្របពេលនោះ អ្នកតាទើបត្រឡប់មកដល់ខ្ទម។ ពេលឮសម្តីរបស់សយ, គាត់ក៏ប្រមើមើលពីសយ។ ក្រោយពីឃើញជីវិតរស់នៅប្រចាំថ្ងៃរបស់សយ អ្នកតាខឹងយ៉ាងខ្លាំងហើយក៏ស្ទុះចេញមកបង្ហាញខ្លួនឲ្យសយឃើញ។ «ស្អីអ្ហៈ!» អ្នកតាចង្អុលមុខសយ «អ្ហែងនេះ! ការងារក៏អត់ធ្វើ។ រកស៊ីក៏អត់។ តើឲ្យអញជួយឲ្យអ្ហែងបានលុយតាមវិធីណា?» សយមិនខ្លាច បែរជាឆ្លើយធ្វើព្រងើយ៖ «អ្នកតាកុំចេះ។ រឿងខ្ញុំអត់ការងារ, អត់រកស៊ីជារឿងរបស់ខ្ញុំ។ បំពេញតែតួនាទីខ្លួនទៅ។ គេមកសុំ, ត្រូវតែជួយគេ។» «អ៊ីចឹងអ្ហែងឲ្យអញធ្វើម៉េច?» អ្នកតាច្រត់ចង្កេះសួរ។ «ធ្វើម៉េចធ្វើទៅ។ សំខាន់ខ្ញុំមកសុំ, ត្រូវតែជួយខ្ញុំ។ ត្រូវតែរកលុយឲ្យខ្ញុំ។ ត្រង់ថារកមកឲ្យខ្ញុំយ៉ាងម៉េច ហ្នឹងរឿងរបស់អ្នកតា។» និយាយចប់ សយដើរចេញ ទុកឲ្យអ្នកតាគ្រវីក្បាល, យកដៃបោចសក់ខ្លួនឯង បន្ទាប់មកក៏យកក្បាលទៅអុកនឹងសសរខ្ទមឮសូរម៉ាំងៗ៕