សម្រាប់ខ្ញុំ ពាក្យថា «អ្នកមានបុណ្យ» គឺអ្នកនោះមាន៖ ចំណេះវិជ្ជា អត្តចរិត និងមាយាទល្អ បទពិសោធក្នុងជីវិត និងការងារ គំនិតច្នៃប្រឌិត ភាពវៃឆ្លាត, ភាពឈ្លាសវៃ និងភាពវាងវៃ ការពិចារណា និងស្គាល់រាក់ជ្រៅ ភាពក្លាហាន ចិត្តតាំងជាកណ្តាល និងរឹងមាំ ការស្គាល់ខ្លួនឯងច្បាស់ និងនរណាជាមិត្តនរណាជាសត្រូវ វិន័យ និងគោរពវិន័យដោយខ្លួនឯង ការចេះភ្ញាក់រឭកដោយខ្លួនឯង ការចេះជួយខ្លួនឯង, ការពឹងខ្លួនឯង និងការមើលថែខ្លួនឯង ការមិនប្រមាទ និងមិនប្រមាថ ** ** * What does a fortunate person have? In my own opinion, a person who is called a fortunate person is the person who has: - … Continue reading តើអ្នកមានបុណ្យមានអ្វីខ្លះ?
Author: CHAKRIYA PHOU
គំរូរបៀបវារៈពិធីប្រកាសចូលកាន់តំណែង (ស្ថាប័នរដ្ឋ)
ពិធី ប្រកាសចូលកាន់តំណែង ....................... (ឈ្មោះស្ថាប័ន) (កាលបរិច្ឆេទ) (ទីកន្លែងប្រារព្ធពិធី) របៀបវារៈ ៩:០០ ភ្ញៀវកិត្តិយសអញ្ជើញមកដល់ ៩:១៥ គណៈអធិបតីអញ្ជើញមកដល់ ៩:២០ គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ៩:២៥ កម្មវិធីចាប់ផ្តើម, ការប្រកាសហេតុ ៩:៣០ អានព្រះរាជក្រឹត្យតែងតាំង ៩:៤០ ប្រគល់ និងទទួលព្រះរាជក្រឹត្យ, ប្រគល់បាច់ផ្កា ១០:០០ ការប្តេជ្ញាចិត្ត និងមតិសំណេះសំណាលរបស់ ................... ១០:៣០ គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា ១០:៣៥ ពិសាអាហារសម្រន់ ចប់កម្មវិធី
គំរូផ្ញើសារអញ្ជើញប្រជុំតាមតេឡេក្រាម (ឯកជន, មិនផ្លូវការ)
នាងខ្ញុំ ............... ជា...... របស់........... សូមគោរពអញ្ជើញលោកអ៊ំ, លោកពូ, អ្នកមីង និងបងៗ ដែលបានចុះឈ្មោះជាវស្តង់ ក្នុងពិធីតាំងពិព័រណ៍........... ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ......................... ចូលរួមប្រជុំនៅថ្ងៃ.............. វេលាម៉ោង................. នៅ............................ ដើម្បីបង់ថ្លៃជាវស្តង់ និងរើសស្តង់។ សូមអរគុណ។ ព័ត៌មានបន្ថែម ៖ (លេខទូរស័ព្ទ)
គួររៀនពីផ្សារមុននឹងរៀនទីផ្សារ
មុននឹងរៀនទីផ្សារ, លោកអ្នកគួររៀន និងស្គាល់ពីផ្សារជាមុនសិន។ ដើមី្បស្គាល់ផ្សារ, លោកអ្នកត្រូវទៅផ្សារ។ នៅកម្ពុជាបច្ចុប្បន្នមានផ្សារពីរប្រភេទ គឺផ្សារបុរាណ និងផ្សារទំនើប។ ផ្សារបុរាណ សំដៅដល់ផ្សារដែលគ្មានម៉ាស៊ីនត្រជាក់ និងតូបនីមួយៗគ្រប់គ្រងដោយអ្នកលក់រៀងៗខ្លួន ដូចជាផ្សារអូរឫស្សី, ផ្សារអូឡាំពិក, ផ្សារថ្មី, ផ្សារសាមគ្គី, ផ្សារគីឡូលេខ ៤ ជាដើម។ ចំណែកផ្សារទំនើបសំដៅដល់ផ្សារជាអគារ, ព័ទ្ធជុំជិតដោយជញ្ជាំងថ្មឬកញ្ចក់, មានដាក់ម៉ាស៊ីនត្រជាក់, គ្មានតូប តែជាហាងតូចៗ ដូចជាផ្សារឡាក់គី, ផ្សារអេអន, ផ្សារជីបម៉ុង។ល។ លោកអ្នកជ្រើសរើសដោយខ្លួនឯងថា ចង់ស្គាល់ផ្សារមួយណា, បុរាណឬទំនើប។ បន្ទាប់មកទៅផ្សារនោះ រួចសង្កេតមើលគ្រប់សព្វបែបយ៉ាងដែលមាននៅក្នុងផ្សារនោះ តាំងពីមុខទំនិញ, អតិថិជន, របៀបរបបលក់ដូរ។ល។ និង។ល។ វាត្រូវការពេលវេលា ប៉ុន្តែបន្ទាប់ពីលោកអ្នកស្គាល់ផ្សារច្បាស់លាស់ហើយ លោកអ្នកនឹងងាយស្រួលក្នុងការរៀន ឬធ្វើទីផ្សារ៕ ** ** * Before learning marketing, first you should learn about the market. To know about … Continue reading គួររៀនពីផ្សារមុននឹងរៀនទីផ្សារ