ខ្លីៗពីតួនាទីជា Focal Person សម្រាប់ Exchange Program ស្ថាប័នរដ្ឋ

ពេលដែលមានក្រុមការងារមកពីបរទេសមកធ្វើ Exchange Program នៅស្ថាប័ន, ឧទាហរណ៍មកឲ្យស្ថាប័នចែករំលែកបទពិសោធការងាររបស់ខ្លួន, ជាទូទៅ ខាងស្ថាប័ននឹងចាត់ឲ្យមានអ្នកប្រមូលព័ត៌មានពីក្រុមការងារដែលមកធ្វើ Exchange Program ដែលអាចហៅថា 'អ្នកសម្របសម្រួល' ឬ 'Focal Person'។ តើព័ត៌មានអ្វីខ្លះដែលត្រូវប្រមូល? ជាធម្មតា ខាងក្រុមការងារបរទេសនឹងមានព័ត៌មានសង្ខេបពីអ្នកដែលមកចូលរួម តែខាងស្ថាប័នក៏ត្រូវមានក្រដាសសម្រាប់ចុះវត្តមានដែរ សម្រាប់ទុកជាឯកសារផ្ទាល់ខ្លួន។ នៅក្នុងក្រដាសចុះវត្តមាន ក្រៅពីឈ្មោះ និងហត្ថលេខា, គួរមានចន្លោះសម្រាប់ឲ្យបំពេញតួនាទី ដែលផ្តោតសំខាន់លើនរណាជាប្រធានដឹកនាំក្រុម, នរណាជាអនុប្រធានដឹកនាំក្រុម និងនរណាជាអ្នកបកប្រែ។ ហើយអ្នកទាំងបីនេះជាអ្នកដែល Focal Person គួរមានសារអេឡិចត្រូនិចឬលេខទូរស័ព្ទសម្រាប់រក្សាទំនាក់ទំនង។ បើនិយាយពីទំហំការងារ, តាមភាពជាក់ស្តែងមានតែប៉ុណ្ណឹងទេ។ ប៉ុន្តែបើសិនជា Focal Person អាចពង្រីកទំហំការងាររបស់ខ្លួន, នោះជាការប្រសើរ។ តើពង្រីកទំហំយ៉ាងម៉េច? Focal Person អាចស្វែងរកព័ត៌មានបន្ថែមរបស់ក្រុមការងារបរទេស ទាំងរបស់ប្រធានដឹកនាំក្រុម, អនុប្រធានដឹកនាំក្រុម, អ្នកបកប្រែ និងសមាជិក ដូចជាប្រវត្តិរូបសង្ខេប, ប្រវត្តិការងារ, គណនីបណ្តាញសង្គមនានារបស់ពួកគេ រួចរៀបចងក្រងជាឯកសារភ្ជាប់ជាមួយនឹងរបាយការណ៍ និងឯកសារពាក់ព័ន្ធនឹង Exchange Program។ អត្ថប្រយោជន៍មួយនៃការពង្រីកទំហំការងារនេះ គឺដើមី្បងាយស្រួលតាមដាន និងធ្វើបច្ចុប្បន្នភាពលើការងារ … Continue reading ខ្លីៗពីតួនាទីជា Focal Person សម្រាប់ Exchange Program ស្ថាប័នរដ្ឋ