ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ

យ៉ាយ៉ា ១: តើឯងយល់យ៉ាងម៉េចដែរចំពោះហាងកាហ្វេនេះ? យ៉ាយ៉ា ២: ធម្មតា។ ដូចគេដូចឯង។ យ៉ាយ៉ា ១: ទីនេះជាហាងបងប្អូនរបស់គ្នា។ គេបើកពីរបីខែមកហើយ។ ទោះបីមានភ្ញៀវ តែឯងមើលទៅ... ដូច្នេះហើយទើបគ្នានាំឯងមក ដើមី្បចង់បានគំនិតខ្លះៗ។ យ៉ាយ៉ា ២: បើកហាងកាហ្វេមិនមែនដើមី្បតែលក់កាហ្វេទេ គួរតែមានអ្វីដែលលើសពីហ្នឹង។ យ៉ាយ៉ា ១: តើគួរធ្វើអ្វីដែរ? យ៉ាយ៉ា ២: ឯងឲ្យគេសាកពិចារណាទៅមើលថា ប្រសិនបើគេដាក់ម៉ាស៊ីនឆុងកាហ្វេបែបទំនើបមួយនៅចំកណ្តាលហាង ឬតាំងគ្រាប់កាហ្វេច្រើនប្រភេទនៅលើតុដ៏វែងមួយ ហើយមានបុគ្គលិកម្នាក់ដែលមានចំណេះដឹងផ្នែកម៉ាស៊ីនឆុងកាហ្វេ ឬគ្រាប់កាហ្វេមកណែនាំប្រាប់ភ្ញៀវ តើយ៉ាងម៉េចដែរ? យ៉ាយ៉ា ១: តើធ្វើដូច្នេះដើមី្បទាក់ទាញអារម្មណ៍មែនទេ? យ៉ាយ៉ា ២: នេះដើមី្បទាក់ទាញអារម្មណ៍ហើយចាប់អារម្មណ៍របស់អតិថិជនឲ្យជាប់ ដោយការមិនត្រឹមតែផ្តល់កាហ្វេទេ តែបន្ថែមជាមួយនឹងចំណេះដឹងពាក់ព័ន្ធនឹងរបស់ដែលពួកគេកំពុងតែផឹកហ្នឹងឯង៕ ** ** * Coffee shop should be more than just a coffee shop yaya 1: What do … Continue reading ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ