យ៉ាយ៉ា ២: តើឯងគ្មានសំណួរអ្វីទេឬ?
យ៉ាយ៉ា ១: មាន។ គឺថា បងប្អូនសាច់ឆ្ងាយរបស់គ្នាកំពុងតែសុញគំនិត។ គេរៀនបង្កើត App តែមិនដឹងថា គួរបង្កើត App សម្រាប់ធ្វើអ្វី។
យ៉ាយ៉ា ២: គ្នាបានច្នៃបង្កើតរបាយការណ៍គ្រប់គ្រងការចំណាយ និងរបស់របរប្រើប្រាស់។ ពេលប្រើដំបូង គ្នាចូលចិត្ត។ តែប្រើយូរទៅ គ្នាធុញ ព្រោះចំណាយពេលច្រើន។ ដូច្នេះគ្នាកំពុងតែគិតថា បើបង្កើតវាបែបឌីជីថល និងអនឡាញអាចនឹងស្រួលប្រើជាងនេះ។
យ៉ាយ៉ា ១: តើឯងចង់បានយ៉ាងម៉េច?
យ៉ាយ៉ា ២: អ្វីដែលគ្នាចង់បាន គឺ App មួយ ដែលអាចឲ្យគ្នាអាចដាក់រូបវត្ថុដែលគ្នាទិញ ហើយបំពេញតម្លៃរបស់វា, ថ្ងៃខែឆ្នាំដែលគ្នាទិញ, កន្លែងដែលគ្នាទិញ ដោយគ្រាន់តែស្កេនរូប និងវិក្កយបត្រ។ និយាយទៅ មានរូបរាង និងអាចឲ្យគ្នាប្រើដូចរបាយការណ៍ដែលគ្នាកែច្នៃនេះ៕

Should create an app to help family heads manage household expenses
yaya 2: Don’t you have any questions, today?
yaya 1: I do. One of my distant relatives studied how to make an app, but he doesn’t know what an app used for he should create.
yaya 2: Well, there is an creative report, which created by I, on purpose to manage expenses and items that I buy. When I used it, at first, I liked it. But after using it for a long time, I got bored because it took a lot of time. So I’m thinking if your distant relative can create it digitally and online, it might be easier to use.
yaya 1: What do you want it to be?
yaya 2: What I want is an app that allows me to take pictures of the items that I buy and fill in the price, date of purchase, and place of purchase by simply scanning the pictures and receipts. In other words, it has a form like the report form that I created.