គ្រឿងផ្សំ - ស្វាយខុសរដូវទុំ ៦ ផ្លែ - ផាសសិន ២ ផ្លែ របៀបធ្វើ - សាច់ផ្លែស្វាយត្រូវហាន់ជាដុំតូចៗ - ផាសសិនត្រូវយកទាំងសាច់ និងគ្រាប់ដោយដួសដាក់ក្នុងចានមួយ - ដាក់សាច់ផ្លែស្វាយចូលទៅក្នុងម៉ាស៊ីនក្រឡុកម្តងបន្តិចៗ - ដួសផាសសិនដាក់ទៅក្នុងម៉ាស៊ីនក្រឡុកម្តងមួយស្លាបព្រាៗ ដើមី្បឲ្យវាកិន និងចូលជាតិគ្នាបានល្អ - អាចបន្ថែមទឹកកកខ្លះចូលទៅក្នុងម៉ាស៊ីនក្រឡុក ឬក៏ក្រោយពីក្រឡុករួច យកទៅដាក់ឲ្យត្រជាក់ក្នុងទូទឹកកកក៏បាន។ សម្គាល់៖ សូមកុំបរិភោគពេលពោះទទេ, ពេលព្រឹក, ពេលយប់ និងអ្នកដែលមានបញ្ហាក្រពះពោះវៀន ព្រោះភេសជ្ជៈនេះអាចបង្កឲ្យឈឺពោះ និងរាក៕ ** ** * Mango passion smoothie Ingredients - 6 ripe mangos - 2 passion fruits How to make - Cut the mango flesh … Continue reading របៀបធ្វើទឹកស្វាយផាសសិនក្រឡុក
Day: March 13, 2026
គួរបង្កើត App ដែលជួយមេគ្រួសារគ្រប់គ្រងការចំណាយក្នុងផ្ទះ
យ៉ាយ៉ា ២: តើឯងគ្មានសំណួរអ្វីទេឬ? យ៉ាយ៉ា ១: មាន។ គឺថា បងប្អូនសាច់ឆ្ងាយរបស់គ្នាកំពុងតែសុញគំនិត។ គេរៀនបង្កើត App តែមិនដឹងថា គួរបង្កើត App សម្រាប់ធ្វើអ្វី។ យ៉ាយ៉ា ២: គ្នាបានច្នៃបង្កើតរបាយការណ៍គ្រប់គ្រងការចំណាយ និងរបស់របរប្រើប្រាស់។ ពេលប្រើដំបូង គ្នាចូលចិត្ត។ តែប្រើយូរទៅ គ្នាធុញ ព្រោះចំណាយពេលច្រើន។ ដូច្នេះគ្នាកំពុងតែគិតថា បើបង្កើតវាបែបឌីជីថល និងអនឡាញអាចនឹងស្រួលប្រើជាងនេះ។ យ៉ាយ៉ា ១: តើឯងចង់បានយ៉ាងម៉េច? យ៉ាយ៉ា ២: អ្វីដែលគ្នាចង់បាន គឺ App មួយ ដែលអាចឲ្យគ្នាអាចដាក់រូបវត្ថុដែលគ្នាទិញ ហើយបំពេញតម្លៃរបស់វា, ថ្ងៃខែឆ្នាំដែលគ្នាទិញ, កន្លែងដែលគ្នាទិញ ដោយគ្រាន់តែស្កេនរូប និងវិក្កយបត្រ។ និយាយទៅ មានរូបរាង និងអាចឲ្យគ្នាប្រើដូចរបាយការណ៍ដែលគ្នាកែច្នៃនេះ៕ Should create an app to help family heads manage household expenses … Continue reading គួរបង្កើត App ដែលជួយមេគ្រួសារគ្រប់គ្រងការចំណាយក្នុងផ្ទះ
វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ
បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ក្នុងយុគសម័យឌីជីថល វីដេអូហាក់មានប្រជាប្រិយភាពជាងអត្ថបទអក្សរ។ មនុស្សចូលចិត្តមើលវីដេអូ ហើយក៏ចូលចិត្តរកលុយតាមរយៈវីដេអូដែរ ដោយការផលិតមាតិកាវីដេអូផ្សេងៗហើយបង្ហោះលើគេហទំព័រ និងបណ្តាញសង្គមនានា។ ក្នុងឆ្នាំ ២០២៦ វីដេអូប្រភេទខ្លីបានក្លាយជារបស់ទាក់ទាញអារម្មណ៍។ ដូចវីដេអូប្រភេទវែងដែរ, វីដេអូប្រភេទខ្លីមានមាតិកាច្រើនបែប ដែលក្នុងនោះក៏មានទាំងវីដេអូបង្ហាញពីអាហារ និងភេសជ្ជៈដែរ។ ថ្វីដ្បិតវីដេអូអាហារ និងភេសជ្ជៈទទួលបានប្រជាប្រិយភាពដូចគ្នាពិតមែន, តែវីដេអូភេសជ្ជៈហាក់មានឱកាសច្រើនជាងវីដេអូអាហារ ដោយក្នុងរយៈពេល ២៤ ម៉ោងអាចទទួលបានការទស្សនា ១ ០០០ ដង, រីឯវីដេអូអាហារអាចបានចំនួនទស្សនា ចន្លោះពី ៥០០ ទៅ ៧០០ ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើលោកអ្នកចង់រកចំណូលបន្ថែមតាមរយៈការផលិតមាតិកាវីដេអូ, លោកអ្នកអាចពិចារណាផលិតវីដេអូប្រភេទស្តីពីភេសជ្ជៈ ដោយវីដេអូនោះគួរតែ៖ - មានរយៈពេលពី ១២ ទៅ ២០ វិនាទី - បង្ហាញពីសកម្មភាពដែលជាសេរ៊ី - បង្ហាត់បង្ហាញពីរបៀបធ្វើភេសជ្ជៈបែបងាយៗ - ប្រើភ្លេង ឬសំឡេងពិតៗ (ដូចជាចាក់ភេសជ្ជៈចូលកែវ, ច្របាច់ក្រូចឆ្មារជាដើម)៕ https://www.youtube.com/shorts/HspMgp2PA4c Drink videos have a faster chance … Continue reading វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ