គ្រឿងផ្សំ
– គីមឈី
– សាច់ជ្រូកបីជាន់
– ផ្សិត
– តៅហ៊ូ
– ខ្ទឹមស
– ប្រេងឆា
– អំបិល
– ស្ករស
– ប្រេងខ្យង
– ទឹក
ការរៀបចំ
– ហាន់សាច់ជ្រូកបីជាន់ស្តើងៗ
– ចិញ្ច្រាំខ្ទឹមស
របៀបធ្វើ
– ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆាបន្តិច
– ដាក់ខ្ទឹមស, លីងឲ្យមានក្លិនឈ្ងុយ
– ដាក់សាច់ជ្រូកបីជាន់ចូល, ឆាឲ្យឆ្អិនល្មម
– ដាក់គីមឈីបន្តិច ហើយឆាជាមួយសាច់ជ្រូក
– បន្ទាប់មកដាក់ទឹកបន្តិច រួចឆាឲ្យទឹកពុះ, សឹមដាក់បរិមាណទឹកតាមចិត្តចង់បាន
– ដាំឲ្យពុះ សឹមដាក់អំបិល, ស្ករស និងប្រេងខ្យងចូល ហើយភ្លក់រសជាតិតាមចំណូលចិត្ត
– ដាក់ផ្សិត និងតៅហ៊ូ, រួចដាំឲ្យទឹកពុះម្តងទៀត ជាការស្រេច៕
**
*
This is an article talking about how to make a Kimchi soup at home. It is written in Khmer language but you can watch the video to see how to make it.