មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral

បញ្ជាក់៖ នេះជាគំនិត និងបទពិសោធផ្ទាល់ខ្លួន។ សកម្មភាពដែលពាក់ព័ន្ធនឹងប្រពៃណីទំនៀមទម្លាប់អាចក្លាយជាប្រធានបទ viral។ ឧទាហរណ៍ ចំពោះប្រជាជនកម្ពុជា៖ - ការអុជធូប - ការសែនព្រេន - ការទៅរកគ្រូទាយ, គ្រូចូលរូប ឬគ្រូហុងស៊ុយ ។ល។ ប្រសិនបើលោកអ្នកធ្វើវីដេអូដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ ជាពិសេសប្រាប់ឲ្យបញ្ឈប់, នោះនឹងមានមតិយ៉ាងច្រើនមកកាន់វីដេអូរបស់លោកអ្នក ដែលមតិទាំងនោះជាមតិអវិជ្ជមានច្រើនជាងមតិវិជ្ជមាន។ ចំពោះអ្នកដែលចង់ចាប់ឱកាសឲ្យគណនីបណ្តាញសង្គមត្រូវបានគេស្គាល់ អាចប្រើមាតិកាប្រភេទនេះ។​ ប៉ុន្តែសុំប្រុងប្រយ័ត្នចំពោះខ្លឹមសារវីដេអូ ព្រោះមនុស្សដែលមានជំនឿស៊ប់តែងតែយល់ច្រឡំ ដូច្នេះតោងរៀបចំ និងត្រួតពិនិត្យខ្លឹមសារឲ្យបានហ្មត់ចត់ ដើមី្បកាត់បន្ថយបញ្ហា៕ សម្គាល់៖ វីដេអូប្រភេទនេះអាចបង្កជាជម្លោះ ដូច្នេះជាការបង្ការ, គួរបិទការបញ្ចេញមតិ។ ** ** * Content that encourages social habit change can be a subject of viral video Note: This is a personal opinion and experience. … Continue reading មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral

គំរូរបាយការណ៍សកម្មភាពការងារប្រចាំខែតាមលំនាំរបាយការណ៍គម្រោង

គំរូរបាយការណ៍មួយនេះ នាងខ្ញុំយកលំនាំ និងសម្រួលចេញពីបែបបទរបាយការណ៍របស់មន្ត្រីបុគ្គលិក ដែលធ្វើការ និងទទួលប្រាក់ឧបត្ថម្ភគម្រោង។ ផ្នែកខាងលើ នាងខ្ញុំមិនចាំបាច់រៀបរាប់ទេ ព្រោះ ជាបែបបទដែលប្រើលើឯកសាររដ្ឋបាលទូទៅ ដែលលោកអ្នកតែងបានឃើញជាប្រចាំ។ ចំពោះផ្នែកកណ្តាល ជាការសរសេររៀបរាប់បែបសង្ខេបពីអ្វីដែលលោកអ្នកបានធ្វើក្នុងមួយខែ ហើយវាជាភារកិច្ចដែលលោកអ្នកត្រូវទទួលខុសត្រូវ ដែលបានកំណត់ដោយស្ថាប័ន ពេលដែលលោកអ្នកត្រូវបានជ្រើសរើសឲ្យចូលបំពេញភារកិច្ចនេះ។ មកដល់ផ្នែកបន្ទាប់ជាការងាររបស់ថ្នាក់លើ ដែលត្រូវបានចាត់តាំងដោយស្ថាប័ន ដើម្បីមានសិទ្ធិអំណាចដាក់ពិន្ទុឲ្យលោកអ្នក និងកំណត់ បរិមាណប្រាក់ឧបត្ថម្ភ សម្រាប់ខែ ដែលលោកអ្នកធ្វើរបាយការណ៍មួយនេះ។ ចំពោះតួលេខភាគរយប្រាក់ឧបត្ថម្ភ នាងខ្ញុំគ្រាន់តែដាក់ជាឧទាហរណ៍ទេ។ លោកអ្នកអាចកែតាមភាពជាក់ស្តែងបាន ប្រសិនបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់។ ផ្នែកបញ្ចប់នៃរបាយការណ៍មិនខុសពីរបាយការណ៍ប្រជុំទេ។ ចុងខាងស្តាំជារបស់ម្ចាស់របាយការណ៍ ដូច្នេះត្រូវដាក់ថារាយការណ៍ដោយ បន្ទាប់មកចុះហត្ថលេខា រួចដាក់ឈ្មោះ, មុខតំណែង ហើយនិងថ្ងៃខែឆ្នាំធ្វើរបាយការណ៍។ រួចហើយបញ្ជូនទៅ ថ្នាក់លើឲ្យគាត់ត្រួតពិនិត្យលើ ខ្លឹមសារថា ពិតជាត្រឹមត្រូវឬទេ។ បើត្រឹមត្រូវហើយ, ចុះហត្ថលេខា, រួចបញ្ជូនទៅថ្នាក់ដឹកនាំដើម្បីចុះហត្ថលេខាអនុម័ត៕ https://youtu.be/aKJTkiTVsx0