គេហទំព័រដែលស្ថិតក្នុង WordPress Org អាចប្រើសម្រាប់បង្កើតចរាចររបស់វីដេអូដែលលោកអ្នកបង្ហោះលើទិតក់បាន។ ប៉ុន្តែមានមួយចំណុចដែលលោកអ្នកត្រូវដឹង។ នោះគឺ៖ វីដេអូរបស់លោកអ្នកត្រូវតែមិនប្រើភ្លេងឬចម្រៀងដែលដាក់នៅក្នុងទិតក់។ មានន័យថា ប្រសិនបើវីដេអូរបស់លោកអ្នក៖ - ប្រើសំឡេងរបស់លោកអ្នកផ្ទាល់, មិនលាយឡំជាមួយភ្លេងឬចម្រៀងដែលមិនមែនជារបស់លោកអ្នក - ប្រើភ្លេងឬចម្រៀងដែលបង្កើត និងជាកម្មសិទ្ធិរបស់លោកអ្នកផ្ទាល់ នោះលោកអ្នកអាច post វីដេអូរបស់លោកអ្នកលើគេហទំព័រដែលស្ថិតក្នុង WordPress Org ដើមី្បជួយបង្កើនចរាចរវីដេអូបាន។ បើមិនដូច្នោះទេ, លោកអ្នកអាច post វីដេអូបាន តែ WordPress Org នឹងឲ្យទស្សនិកជនត្រឹមតែអាចឃើញរូបស្កឹងដូចជារូបថត តែចុចបើកមើលវីដេអូមិនបានឡើយ៕ ** ** * 1 Thing: you cannot increase your video traffic using a website in WordPress.org It’s truly wonderful, and this really works out. You … Continue reading ១ ចំណុចដែលមិនអាចបង្កើនចរាចររបស់វីដេអូទិតក់ដោយប្រើគេហទំព័រក្នុង WordPress Org
Month: March 2026
ខ្លីៗពីតួនាទីជា Focal Person សម្រាប់ Exchange Program ស្ថាប័នរដ្ឋ
ពេលដែលមានក្រុមការងារមកពីបរទេសមកធ្វើ Exchange Program នៅស្ថាប័ន, ឧទាហរណ៍មកឲ្យស្ថាប័នចែករំលែកបទពិសោធការងាររបស់ខ្លួន, ជាទូទៅ ខាងស្ថាប័ននឹងចាត់ឲ្យមានអ្នកប្រមូលព័ត៌មានពីក្រុមការងារដែលមកធ្វើ Exchange Program ដែលអាចហៅថា 'អ្នកសម្របសម្រួល' ឬ 'Focal Person'។ តើព័ត៌មានអ្វីខ្លះដែលត្រូវប្រមូល? ជាធម្មតា ខាងក្រុមការងារបរទេសនឹងមានព័ត៌មានសង្ខេបពីអ្នកដែលមកចូលរួម តែខាងស្ថាប័នក៏ត្រូវមានក្រដាសសម្រាប់ចុះវត្តមានដែរ សម្រាប់ទុកជាឯកសារផ្ទាល់ខ្លួន។ នៅក្នុងក្រដាសចុះវត្តមាន ក្រៅពីឈ្មោះ និងហត្ថលេខា, គួរមានចន្លោះសម្រាប់ឲ្យបំពេញតួនាទី ដែលផ្តោតសំខាន់លើនរណាជាប្រធានដឹកនាំក្រុម, នរណាជាអនុប្រធានដឹកនាំក្រុម និងនរណាជាអ្នកបកប្រែ។ ហើយអ្នកទាំងបីនេះជាអ្នកដែល Focal Person គួរមានសារអេឡិចត្រូនិចឬលេខទូរស័ព្ទសម្រាប់រក្សាទំនាក់ទំនង។ បើនិយាយពីទំហំការងារ, តាមភាពជាក់ស្តែងមានតែប៉ុណ្ណឹងទេ។ ប៉ុន្តែបើសិនជា Focal Person អាចពង្រីកទំហំការងាររបស់ខ្លួន, នោះជាការប្រសើរ។ តើពង្រីកទំហំយ៉ាងម៉េច? Focal Person អាចស្វែងរកព័ត៌មានបន្ថែមរបស់ក្រុមការងារបរទេស ទាំងរបស់ប្រធានដឹកនាំក្រុម, អនុប្រធានដឹកនាំក្រុម, អ្នកបកប្រែ និងសមាជិក ដូចជាប្រវត្តិរូបសង្ខេប, ប្រវត្តិការងារ, គណនីបណ្តាញសង្គមនានារបស់ពួកគេ រួចរៀបចងក្រងជាឯកសារភ្ជាប់ជាមួយនឹងរបាយការណ៍ និងឯកសារពាក់ព័ន្ធនឹង Exchange Program។ អត្ថប្រយោជន៍មួយនៃការពង្រីកទំហំការងារនេះ គឺដើមី្បងាយស្រួលតាមដាន និងធ្វើបច្ចុប្បន្នភាពលើការងារ … Continue reading ខ្លីៗពីតួនាទីជា Focal Person សម្រាប់ Exchange Program ស្ថាប័នរដ្ឋ
ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ
យ៉ាយ៉ា ១: តើឯងយល់យ៉ាងម៉េចដែរចំពោះហាងកាហ្វេនេះ? យ៉ាយ៉ា ២: ធម្មតា។ ដូចគេដូចឯង។ យ៉ាយ៉ា ១: ទីនេះជាហាងបងប្អូនរបស់គ្នា។ គេបើកពីរបីខែមកហើយ។ ទោះបីមានភ្ញៀវ តែឯងមើលទៅ... ដូច្នេះហើយទើបគ្នានាំឯងមក ដើមី្បចង់បានគំនិតខ្លះៗ។ យ៉ាយ៉ា ២: បើកហាងកាហ្វេមិនមែនដើមី្បតែលក់កាហ្វេទេ គួរតែមានអ្វីដែលលើសពីហ្នឹង។ យ៉ាយ៉ា ១: តើគួរធ្វើអ្វីដែរ? យ៉ាយ៉ា ២: ឯងឲ្យគេសាកពិចារណាទៅមើលថា ប្រសិនបើគេដាក់ម៉ាស៊ីនឆុងកាហ្វេបែបទំនើបមួយនៅចំកណ្តាលហាង ឬតាំងគ្រាប់កាហ្វេច្រើនប្រភេទនៅលើតុដ៏វែងមួយ ហើយមានបុគ្គលិកម្នាក់ដែលមានចំណេះដឹងផ្នែកម៉ាស៊ីនឆុងកាហ្វេ ឬគ្រាប់កាហ្វេមកណែនាំប្រាប់ភ្ញៀវ តើយ៉ាងម៉េចដែរ? យ៉ាយ៉ា ១: តើធ្វើដូច្នេះដើមី្បទាក់ទាញអារម្មណ៍មែនទេ? យ៉ាយ៉ា ២: នេះដើមី្បទាក់ទាញអារម្មណ៍ហើយចាប់អារម្មណ៍របស់អតិថិជនឲ្យជាប់ ដោយការមិនត្រឹមតែផ្តល់កាហ្វេទេ តែបន្ថែមជាមួយនឹងចំណេះដឹងពាក់ព័ន្ធនឹងរបស់ដែលពួកគេកំពុងតែផឹកហ្នឹងឯង៕ https://www.youtube.com/shorts/yi5ng_6zBVI Coffee shop should be more than just a coffee shop yaya 1: What do you think … Continue reading ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ
របៀបធ្វើទឹកស្វាយផាសសិនក្រឡុក
គ្រឿងផ្សំ - ស្វាយខុសរដូវទុំ ៦ ផ្លែ (ឬស្វាយកែវល្មៀតទុំ ៣ ផ្លែ) - ផាសសិន ២ ផ្លែ របៀបធ្វើ - សាច់ផ្លែស្វាយត្រូវហាន់ជាដុំតូចៗ - ផាសសិនត្រូវយកទាំងសាច់ និងគ្រាប់ដោយដួសដាក់ក្នុងចានមួយ - ដាក់សាច់ផ្លែស្វាយចូលទៅក្នុងម៉ាស៊ីនក្រឡុកម្តងបន្តិចៗ - ដួសផាសសិនដាក់ទៅក្នុងម៉ាស៊ីនក្រឡុកម្តងមួយស្លាបព្រាៗ ដើមី្បឲ្យវាកិន និងចូលជាតិគ្នាបានល្អ - អាចបន្ថែមទឹកកកខ្លះចូលទៅក្នុងម៉ាស៊ីនក្រឡុក ឬក៏ក្រោយពីក្រឡុករួច យកទៅដាក់ឲ្យត្រជាក់ក្នុងទូទឹកកកក៏បាន។ សម្គាល់៖ សូមកុំបរិភោគពេលពោះទទេ, ពេលព្រឹក, ពេលយប់ និងអ្នកដែលមានបញ្ហាក្រពះពោះវៀន ព្រោះភេសជ្ជៈនេះអាចបង្កឲ្យឈឺពោះ និងរាក៕ https://www.youtube.com/shorts/Uhsw9nTZVsg Mango passion smoothie Ingredients - 6 ripe mangos - 2 passion fruits How to make - Cut the mango … Continue reading របៀបធ្វើទឹកស្វាយផាសសិនក្រឡុក