បញ្ជាក់៖ តាមការសង្កេត និងយល់ឃើញផ្ទាល់ខ្លួន។
ព័ត៌មានទូទៅ
| លម្អងឃ្មុំធម្មជាតិ | ក្រមួនស្រាប់ទិញពីផ្សារ | |
|---|---|---|
| តម្លៃ | ៦០ ០០០ រៀល ក្នុងមួយគីឡួក្រាម | ៥ ០០០ រៀល ក្នុងមួយដុំ |
| ទីកន្លែងលក់ | ខាងក្រៅផ្សារអូរឫស្ស្រី | ខាងក្នុងផ្សារអូរឫស្សី |
| រូបរាង | សម្បុកឃ្មុំជាប់នឹងបង្គង | ដុំមូលៗ |
ភាពខុសគ្នា
១. ក្រមួនធ្វើពីលម្អងឃ្មុំថ្លៃ និងបានតិច។ ឯក្រមួនផ្សារថោក និងបានច្រើន។
២. ក្រមួនធ្វើពីលម្អងឃ្មុំមានក្លិនឈ្ងុយ និងក្លិនផ្អែមនៃទឹកឃ្មុំ។ ឯក្រមួនផ្សារមានក្លិនទឹកឃ្មុំ តែមិនឈ្ងុយដូចក្រមួនធ្វើពីលម្អងឃ្មុំទេ ហើយក្លិនរាងធ្ងន់ៗ។
៣. ក្រមួនធ្វើពីលម្អងឃ្មុំ មានពណ៌មាស, ភ្លឺ។ ឯក្រមួនផ្សារមានពណ៌លឿងស្រគាំ និងរាងស្រអាប់។
៤. ក្រមួនធ្វើលម្អងឃ្មុំ មានជាប់កម្ទេចកម្ទី។ ឯក្រមួនផ្សារស្អាតចែស, មិនមានកម្ទេចឬជាប់អ្វីឡើយ៕
4 differences between wax made from bee comb and wax bought from the market
Note: It’s based on an observation and it’s an opinion of chantchhaya.
There are four differences between wax made from natural bee comb and wax bought from the market:
1. Wax made from natural bee comb is expensive and can produce small amount. Wax bought from the market is cheaper but can produce large quantity.
2. Wax made from natural bee comb has a sweet, honey-like scent. Wax from the market has a honey-like scent, but it is not as sweet as beeswax, and the scent is heavy.
3. Wax made from natural bee comb is golden and shiny, while wax from the market is pale yellow and opaque.
4. Wax made from natural bee comb has debrises. But wax from the market is clean, without any debris or anything stuck to it.