ពាក្យផ្តើមទាំង ៣ ក្នុងលិខិតរដ្ឋបាលទូទៅនៃស្ថាប័នរដ្ឋ

ក្នុងរបៀបសរសេរលិខិតរដ្ឋបាលទូទៅរបស់ស្ថាប័នរដ្ឋនៅប្រទេសកម្ពុជា៖ - បើលិខិតចេញពីអ្នកមានឋានៈទាបជាងទៅកាន់អ្នកមានឋានៈខ្ពស់ជាង ផ្តើមដោយពាក្យ «សូមគោរព» ឬ «សូមគោរពជូន»។ - បើលិខិតចេញពីអ្នកមានឋានៈខ្ពស់ជាងមកកាន់អ្នកមានឋានៈទាបជាង ផ្តើមដោយពាក្យ «ជម្រាបជូន»។ - ដោយឡែក លិខិតចេញពីព្រះមហាក្សត្រមកនាយករដ្ឋមន្ត្រី ផ្តើមដោយពាក្យ «ជូន»៕

គំរូសម្តីផ្តើមរបស់ Presenter ក្នុងកម្មវិធីបង្ហាញផលិតផលនៅផ្សារ

.................. សុំជម្រាបសួរ ជួបជាមួយនាងខ្ញុំ.............. Presenter នៅក្នុងកម្មវិធីតាំងបង្ហាញផលិតផល ............. ដែលកំពុងធ្វើនៅ ...................។ សុំជម្រាបជូនអតិថិជនឲ្យបានជ្រាបថា កម្មវិធីតាំងបង្ហាញផលិតផល ............. មានរយៈពេលមួយថ្ងៃ គឺថ្ងៃ....... ទី...... ខែ........ ឆ្នាំ.......... ដោយយើងខ្ញុំមានផលិតផលចំនួន..... មកបង្ហាញជូនអតិថិជន។ ផលិតផលទី ១ ជា.............. .................................... សម្រាប់..............................។ និងផលិតផលទី ២ ជា.............. ..................................... សម្រាប់ ...............................។ ផលិតផលទាំងពីរមុខនេះ យើងខ្ញុំបានដាក់តាំងបង្ហាញ ដែលអតិថិជនទាំងឡាយអាចមកទស្សនាដោយផ្ទាល់ ដោយផលិតផលទី ១ ......... ស្ថិតនៅខាងស្តាំដៃនាងខ្ញុំ, និងផលិតផលទី ២ ............. ស្ថិតនៅខាងឆ្វេងដៃនាងខ្ញុំ។ មួយទៀត នាងខ្ញុំសុំជម្រាបជូនអតិថិជនឲ្យបានជ្រាបថា ............... មាន promotion ពិសេស ប្រសិនបើលោកអ្នកជាវផលិតផលណាមួយ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០ ភាគរយភ្លាមៗតែម្តង ដែល promotion ពិសេសនេះ មានតែក្នុងថ្ងៃនេះ និងសម្រាប់លោកអ្នកដែលជាវក្នុងកម្មវិធីនេះដោយផ្ទាល់តែប៉ុណ្ណោះ។ … Continue reading គំរូសម្តីផ្តើមរបស់ Presenter ក្នុងកម្មវិធីបង្ហាញផលិតផលនៅផ្សារ