របាយការណ៍ការចំណាយ និងការគ្រប់គ្រងរបស់ប្រើប្រាស់ មិនមែនជារបស់ថ្មីទេ។ វាជាប្រភេទឯកសារដែលត្រូវបានបង្កើតយូរហើយ គ្រាន់តែមានរូបសណ្ឋានខុសគ្នាតែប៉ុណ្ណោះ។ រីឯការប្រើប្រាស់វិញ, បើនិយាយពីសម័យបច្ចុប្បន្ន ច្រើនតែឃើញគេប្រើនៅក្នុងក្រុមហ៊ុនធំៗ និងស្ថាប័នរដ្ឋ (ឬក្នុងផ្នែកនៃស្ថាប័ន) ដែលពាក់ព័ន្ធនឹងការចំណាយ (លុយ)។ ចំពោះអ្នករកស៊ីរបរតូចតាច និងអ្នកគ្រប់គ្រងផ្ទះសម្បែងមិនប្រើឯកសារប្រភេទនេះទេ ដោយសារតែ៖ ១. យល់ថាវាជារឿងស្មុគស្មាញ , ខាតពេល, មិនចាំបាច់, គ្មានសារសំខាន់។ល។ ២. មិនចេះអក្សរ បើសិនលោកអ្នកមិនចេះអក្សរ, នោះអាចលើកលែងបាន។ ប៉ុន្តែបើលោកអ្នកចេះ, លោកអ្នកគួរតែពិចារណាពីការប្រើប្រាស់ឯកសារប្រភេទនេះ ព្រោះវា ៖ - ជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ពីចំនួនទឹកប្រាក់ដែលលោកអ្នកចំណាយ និងចំណាយលើអ្វីខ្លះក្នុងមួយថ្ងៃឬមួយខែ។ - ជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ថាតើលោកអ្នកចំណាយត្រូវឬទេ, តើរបស់ដែលលោកអ្នកចំណាយលើនោះជារបស់ចាំបាច់ឬទេ។ - ជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ ពីរបៀបចំណាយរបស់លោកអ្នក។ - ជួយឲ្យលោកអ្នកបានដឹងពីតម្លៃឡើងចុះរបស់ទំនិញដែលលោកអ្នកទិញ ដើមី្បឲ្យលោកអ្នករៀបចំ និងគ្រប់គ្រងថវិកា និងការចំណាយរបស់លោកអ្នក ក្នុងន័យជួយបង្ការ និងទប់ស្កាត់ការចាយវាយហួសកម្រិត ដែលនាំឲ្យលោកអ្នកប្រឈមនឹងការក្ស័យធន។ នេះជាសារប្រយោជន៍ចម្បងដែលបានមកពីការប្រើប្រាស់ឯកសារមួយនេះ។ នៅមានសារប្រយោជន៍ផ្សេងៗទៀត ដែលលោកអ្នកនឹងរកឃើញនៅពេលដែលលោកអ្នកប្រើប្រាស់វា។ ចំណុចសំខាន់មួយដែលលោកអ្នកត្រូវដឹងនោះគឺ បើសិនជាលោកអ្នកចង់ឲ្យមានប្រសិទ្ធភាព និងបានប្រសិទ្ធផល, លោកអ្នកត្រូវតែអនុវត្តជាប្រចាំ និងឲ្យបានហ្មត់ចត់ច្បាស់លាស់៕ ** … Continue reading គំរូរបាយការណ៍ចំណាយ និងការគ្រប់គ្រងរបស់ប្រើប្រាស់