គំរូរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ និងប្រចាំខែ (ឯកសារច្នៃ)

ខាងក្រោមនេះជាគំរូរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ និងប្រចាំខែ និងរបៀបសរសេរ ដែលនាងខ្ញុំតាក់តែង និងច្នៃឡើង ដោយការបូកបញ្ចូលគ្នារវាងរបាយការណ៍រដ្ឋបាលស្ថាប័នរដ្ឋ, ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ មុននឹងប្រើប្រាស់ សុំលោកអ្នកមេត្តាពីនិត្យ និងកែសម្រួលតាមការគួរ។ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ របាយការណ៍សកម្មភាពការងារ ប្រចាំថ្ងៃទី....... ខែ............ ឆ្នាំ.......... ឈ្មោះ ៖ មុខតំណែង ៖ ការងារត្រូវទទួលខុសត្រូវ៖ - ធ្វើរបាយការណ៍ប្រជុំប្រចាំសប្តាហ៍របស់នាយកដ្ឋាន - ធ្វើរបាយការណ៍ប្រជុំប្រចាំខែរបស់នាយកដ្ឋាន - ធ្វើរបាយការណ៍ជំនួប កិច្ចការគ្រោងនឹងបំពេញ៖ ១. ធ្វើរបាយការណ៍កិច្ចប្រជុំ ............ ២. ធ្វើរបាយការណ៍ជំនួបរវាង ..... និង....... ៣. ធ្វើរបាយការណ៍ប្រជុំ ................. កិច្ចការគ្រោងនឹងបំពេញនាថ្ងៃស្អែក៖ ១. បន្តធ្វើបច្ចុប្បន្នភាពបញ្ជីរបាយការណ៍ប្រជុំ និងជំនួបប្រចាំខែ៕ ថ្ងៃ......................................... រាជធានីភ្នំពេញ, ថ្ងៃទី.......................... ហត្ថលេខា ឈ្មោះ ** ** * ព្រះរាជាណាចក្រកម្ពុជា ជាតិ … Continue reading គំរូរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ និងប្រចាំខែ (ឯកសារច្នៃ)

តម្រូវការរបស់មនុស្ស

តម្រូវការចម្បងរបស់មនុស្សមាន ៤ យ៉ាង៖ - អាហារ (និងភេសជ្ជៈ) - ផ្ទះ - សម្លៀកបំពាក់ - ការធ្វើដំណើរ បើបំបែកជាចំណុចតូចៗ, គ្រប់មនុស្សទាំងអស់, មិនថាជនជាតិណាក៏ដោយ, មិនថាចាស់ក្មេងប្រុសស្រី ត្រូវការ៖ - ញ៉ាំ - ដេក - ដើរ - ឈរ - អង្គុយ - មើល - ស្តាប់ - និយាយ ខាងលើនេះទាក់ទងនឹងកាយ។ បន្ថែមលើនេះ មនុស្សត្រូវការគិត ដែលចំណុចទាក់ទងនឹងតម្រូវការខួរក្បាល, និងសប្បាយរីករាយ ឬសេចក្តីសុខ ដែលជាប់ទាក់ទងនឹងចិត្ត និងអារម្មណ៍។ លោកអ្នកសាកពិនិត្យមើលចំណុចតូចៗទាំងនេះ, ហើយមើលមកខ្លួនលោកអ្នក និងសួរខ្លួនលោកអ្នកថា៖ បើលោកអ្នកចង់លក់ទំនិញ, តើមានទំនិញត្រូវនឹងតម្រូវការរបស់មនុស្សឬទេ? បើលោកអ្នកចង់បើកជាសេវាកម្ម, តើសេវាកម្មនោះត្រូវនឹងតម្រូវការរបស់មនុស្សឬទេ? បើសិនជាគ្មាន, តើលោកអ្នកត្រូវធ្វើដូចម្តេច ដើមី្បឲ្យមាន? តើត្រូវផលិតដោយខ្លួន​ឯង ឬទៅយកពីគេ? បើផលិតខ្លួនឯង, តើលោកអ្នកមានធនធានគ្រប់គ្រាន់ក្នុងការផលិតឬទេ? … Continue reading តម្រូវការរបស់មនុស្ស

ការជ្រើសរើសជំនួញ

បើសិនជាលោកអ្នកចង់រកស៊ី, លោកអ្នកត្រូវសួរខ្លួន​ឯងថា ចង់រកស៊ីបែបដូចម្តេច? ជាទូទៅ ការរកស៊ីចែកជា ២ បែបធំៗ៖ - លក់ទំនិញ - លក់សេវាកម្ម បើសិនជាចង់លក់ទំនិញ, តើជាទំនិញអ្វី? បើជាសេវាកម្ម, តើសេវាកម្មអ្វី? គ្មានអ្វីគួរឲ្យស្មុគស្មាញទេ, ព្រោះមុខរបរទាំងឡាយដែលបង្កើតឡើងមិនផុតពីតម្រូវការរបស់មនុស្សឡើយ។ ដូច្នេះលោកអ្នកគិតទៅមើល តើមនុស្សត្រូវការអ្វី? ** ** * Selecting type of trade If you want to start a business, you need to ask yourself what kind of business you want to do. In general, there are two main types of trade: … Continue reading ការជ្រើសរើសជំនួញ

និយមន័យរបស់ជំនួញ

ពាក្យថា ‘ជំនួញ’ ឬ ‘ពាណិជ្ជកម្ម’, ខ្មែរនិយមហៅថា ‘រកស៊ី’, បើភាសាអង់គ្លេសខ្មែរយើងនិយមប្រើពាក្យ ‘business’ (ប៉ុន្តែពាក្យដែលត្រឹមត្រូវជាង, គួរតែជា ‘trade’ ឬ ‘commerce’)។ និយមន័យ ជំនួញ មានន័យថា សកម្មភាពទិញលក់ទំនិញ និងសេវាកម្ម។ និយាយឲ្យងាយយល់, ឲ្យតែមាន៖ - អ្នកលក់ - ទំនិញឬសេវាកម្ម - អ្នកទិញ - រូបិយប័ណ្ណ (ប្រាក់) នោះគេហៅថា ការធ្វើជំនួញ ឬការរកស៊ីហើយ៕ ** ** * Definition of trade Cambodians like to use the word ‘business,’ but the correct word to use should be ‘trade’ or … Continue reading និយមន័យរបស់ជំនួញ