បើសិនអតិថិជនមានថវិកាត្រឹមតែ ១០០ ដុល្លារសហរដ្ឋ, មាតិកាវីដេអូពាណិជ្ជកម្មដែលអាចធ្វើបាន គួរតែមានពីរ: - ប្រភេទប្រើរូបភាព - ប្រភេទ stop motion ចំពោះប្រភេទទី ១, លោកអ្នកត្រូវការរូបភាពផលិតផល ហើយលោកអ្នកអាចយកមកច្នៃឲ្យមានចលនាដោយប្រើកម្មវិធីឌីជីថលជាជំនួយ។ ទាក់ទងនឹងតើធ្វើយ៉ាងណាដើម្បីបានរូបភាព, នោះអាស្រ័យលើលោកអ្នកចរចាជាមួយនឹងអតិថិជន។ ចំពោះប្រភេទទី ២, លោកអ្នកត្រូវការផលិតផលនោះពិតៗ, មិនមែនរូបភាពទេ, ហើយលោកអ្នកត្រូវចេះផលិតវីដេអូបែប stop motion ដែលលោកអ្នកអាចរៀនបានតាមវីដេអូអនឡាញបាន។ ទាក់ទងនឹងថេរវេលាវីដេអូ, នោះអាស្រ័យលើការចរចា រវាងលោកអ្នក ដែលជាអ្នកផ្តល់សេវាកម្ម និងអតិថិជនរបស់លោកអ្នក៕ https://dai.ly/x9psbey