រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២

និពន្ធដោយ ភូ ចរិយា ក្រៅពីវីឡានៅក្នុងក្រុង, បុរសម្នាក់ដែលជាអ្នកមានមានដីមួយកន្លែងនៅខេត្តជាប់នឹងសមុទ្រ។ ដោយសារតែខ្វះទុនបង្វិលមុខរបរ, បុរសនោះសម្រេចចិត្តលក់ដី។ ក្រោយពីដាក់ស្លាកលក់អស់ពីរខែ. បុរសអ្នកមានបានទទួលដំណឹងពីអ្នកនៅចាំដីថាមានគេចង់ទិញដី ប៉ុន្តែគេចង់និយាយលក្ខខណ្ឌបង់ប្រាក់ជាមួយគាត់ដោយផ្ទាល់។ មិនបង្អង់ បុរសអ្នកមានបានបរឡានទៅជួប។ ពេលទៅដល់ គាត់ឃើញអ្នកទិញជាយាយចាស់ម្នាក់មានស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយក្បាល។ យាយចាស់បាននិយាយថា គាត់គ្មានលុយទាំងដុលមកទិញទេ. គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ បុរសអ្នកមានអេះអុញ ដោយសារតែគាត់ចង់បានលុយដុំ តែដោយមើលទៅយាយចាស់គួរឲ្យអាណិត, គាត់ក៏យល់ព្រម តែគាត់បញ្ជាក់ថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ. លុះបង់គ្រប់ចំនួនទើបទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាច។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុង។ ខាងបុរសអ្នកមានដែលជាម្ចាស់ដីបានវាស់ដីឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។ បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត, តាមរយៈអ្នកចាំដី, ហើយបុរសអ្នកមានក៏មកពង្រីកបង្គោលព្រំដី។ ដោយឃើញយាយចាស់បង់ទៀងពេល, បុរសអ្នកមានក៏កើតចិត្តវៀច​ដោយគិតថា កិច្ចសន្យាដែលគាត់ធ្វើជាមួយនឹងយាយចាស់ជាកិច្ចសន្យាផ្ទាល់មាត់, បើសិនគាត់ប្រែក្រឡាស់ ក៏គ្មានបញ្ហាឡើយ ព្រោះគ្មាននរណាដឹងឮរឿងនេះទេតាំងពីដើមមក, មានតែអ្នកចាំដី ហើយអ្នកចាំដីជាមនុស្សរបស់គាត់ ដូច្នេះគាត់អាចបញ្ចុះបញ្ចូលគេបាន។ ម៉្យាងទៀត យាយនេះចាស់ទ្រុឌទ្រោម គ្មានកូនគ្មានចៅ មានតែឆ្កែ ហើយឆ្កែនោះទៀតសោតក៏ចាស់ និងស្គមស្គាំង។ សរុបមក គាត់ជឿថា យាយចាស់មិនអាចយកឈ្នះគាត់បានឡើយ។ គិតឃើញដូច្នេះហើយ បុរសអ្នកមានក៏ទៅលួងលោមអ្នកចាំដីឲ្យព្រមផ្សំគំនិតជាមួយគាត់។ ពេលយាយចាស់បង់ជិតគ្រប់ចំនួន, … Continue reading រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២