និពន្ធដោយ ភូ ចរិយា ក្រៅពីវីឡានៅក្នុងក្រុង, បុរសម្នាក់ដែលជាអ្នកមានមានដីមួយកន្លែងនៅខេត្តជាប់នឹងសមុទ្រ។ ដោយសារតែខ្វះទុនបង្វិលមុខរបរ, បុរសនោះសម្រេចចិត្តលក់ដី។ ក្រោយពីដាក់ស្លាកលក់អស់ពីរខែ. បុរសអ្នកមានបានទទួលដំណឹងពីអ្នកនៅចាំដីថាមានគេចង់ទិញដី ប៉ុន្តែគេចង់និយាយលក្ខខណ្ឌបង់ប្រាក់ជាមួយគាត់ដោយផ្ទាល់។ មិនបង្អង់ បុរសអ្នកមានបានបរឡានទៅជួប។ ពេលទៅដល់ គាត់ឃើញអ្នកទិញជាយាយចាស់ម្នាក់មានស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយក្បាល។ យាយចាស់បាននិយាយថា គាត់គ្មានលុយទាំងដុលមកទិញទេ. គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ បុរសអ្នកមានអេះអុញ ដោយសារតែគាត់ចង់បានលុយដុំ តែដោយមើលទៅយាយចាស់គួរឲ្យអាណិត, គាត់ក៏យល់ព្រម តែគាត់បញ្ជាក់ថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ. លុះបង់គ្រប់ចំនួនទើបទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាច។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុង។ ខាងបុរសអ្នកមានដែលជាម្ចាស់ដីបានវាស់ដីឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។ បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត, តាមរយៈអ្នកចាំដី, ហើយបុរសអ្នកមានក៏មកពង្រីកបង្គោលព្រំដី។ ដោយឃើញយាយចាស់បង់ទៀងពេល, បុរសអ្នកមានក៏កើតចិត្តវៀចដោយគិតថា កិច្ចសន្យាដែលគាត់ធ្វើជាមួយនឹងយាយចាស់ជាកិច្ចសន្យាផ្ទាល់មាត់, បើសិនគាត់ប្រែក្រឡាស់ ក៏គ្មានបញ្ហាឡើយ ព្រោះគ្មាននរណាដឹងឮរឿងនេះទេតាំងពីដើមមក, មានតែអ្នកចាំដី ហើយអ្នកចាំដីជាមនុស្សរបស់គាត់ ដូច្នេះគាត់អាចបញ្ចុះបញ្ចូលគេបាន។ ម៉្យាងទៀត យាយនេះចាស់ទ្រុឌទ្រោម គ្មានកូនគ្មានចៅ មានតែឆ្កែ ហើយឆ្កែនោះទៀតសោតក៏ចាស់ និងស្គមស្គាំង។ សរុបមក គាត់ជឿថា យាយចាស់មិនអាចយកឈ្នះគាត់បានឡើយ។ គិតឃើញដូច្នេះហើយ បុរសអ្នកមានក៏ទៅលួងលោមអ្នកចាំដីឲ្យព្រមផ្សំគំនិតជាមួយគាត់។ ពេលយាយចាស់បង់ជិតគ្រប់ចំនួន, … Continue reading រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២
Month: August 2025
គំរូ CV ជាភាសាអង់គ្លេសសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
Note : This is a CV format for whoever applies for a job but fails many times. This is the creativity of Chantchhaya. Chantchhaya just introduces only what her creative things are. Use it or not is your own decision. CURRICULUM VITAE PERSONAL DATA Name : Sex : Date of Birth : Place … Continue reading គំរូ CV ជាភាសាអង់គ្លេសសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
គំរូ CV ជាភាសាខ្មែរសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
បញ្ជាក់៖ នេះជាឯកសារដែលច្នៃបង្កើតដោយនាងខ្ញុំផ្ទាល់ ហើយនាងខ្ញុំគ្រាន់តែយកមកណែនាំបង្ហាញប៉ុណ្ណោះ។ ចំពោះការប្រើឬមិនប្រើជាការសម្រេចចិត្តរបស់លោកអ្នកផ្ទាល់។ ប្រវត្តិរូបសង្ខេប ព័ត៌មានផ្ទាល់ខ្លួន នាមត្រកូល និងនាមខ្លួន: ភេទ : ថ្ងៃខែឆ្នាំកំណើត : ទីកន្លែងកំណើត : ស្ថានភាពគ្រួសារ : សញ្ជាតិ : លេខទូរស័ព្ទ : (៨៥៥) សារអេឡិចត្រូនិច : អាសយដ្ឋានបច្ចុប្បន្ន : ប្រវត្តិការសិក្សា ឆ្នាំ.... ដល់ឆ្នាំ..... បរិញ្ញាបត្រ.............. នៅមហាវិទ្យាល័យ............. ប្រវត្តិដាក់ពាក្យធ្វើការ ខែ....ឆ្នាំ.... មុខតំណែងដាក់ពាក្យសុំ៖ ឈ្មោះក្រុមហ៊ុន៖ ខែ....ឆ្នាំ.... មុខតំណែងដាក់ពាក្យសុំ៖ ឈ្មោះក្រុមហ៊ុន៖ ខែ....ឆ្នាំ.... មុខតំណែងដាក់ពាក្យសុំ៖ ឈ្មោះក្រុមហ៊ុន៖ ជំនាញ ឆ្នាំ........ វិញ្ញាបនបត្រ……… ពី (ឈ្មោះសាលា) ឆ្នាំ........ វិញ្ញាបនបត្រ……… ពី (ឈ្មោះសាលា) ចំណេះដឹងភាសា … Continue reading គំរូ CV ជាភាសាខ្មែរសម្រាប់អ្នកដាក់ពាក្យធ្វើការមិនបានជោគជ័យច្រើនដង
គំរូសម្តី MC ជាវីដេអូ និងជាភាសាអង់គ្លេស
នេះជាគំរូសម្តី MC សម្រាប់បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុនណាមួយ។ ជាភាសាអង់គ្លេស និងក្នុងរូបភាពជាវីដេអូ។ សូមលោកអ្នកមេត្តាកែសម្រួលតាមការគួរ៕ https://dai.ly/x9ofyvu