គំរូសំណើសុំឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យាមុនពេលកំណត់

សូមគោរពជូន ........................................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យា តាមរយៈ ៖ ........................................ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម ...................... មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅ.......... តាំងពី….........។ សម្រាប់ឆ្នាំ ២០២៥ នេះ កិច្ចសន្យាការងាររបស់នាងខ្ញុំចាប់ផ្តើមពីថ្ងៃទី..... ខែ........ ដល់ថ្ងៃទី...... ខែ......។ ហេតុតែថ្មីៗនេះ សុខភាពនាងខ្ញុំបានធ្លាក់ចុះជាខ្លាំង ធ្វើឲ្យនាងខ្ញុំមិនអាចមកបំពេញការងារបានជាប់លាប់ និងមិនបានពេញលេញ ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំឈប់ពីកាងារមុនពេលកំណត់ ចាប់ពីថ្ងៃទី.... ខែ..... ឆ្នាំ........ តទៅ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម .................. មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំដោយក្តីអនុគ្រោះផងចុះ។ សូម ................ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។

ការសុំច្បាប់ឈប់របស់មន្ត្រី-បុគ្គលិកស្ថាប័នរដ្ឋ

គំរូសំណើនេះប្រើក្នុងករណីលោកអ្នកឈឺហើយត្រូវទៅពិនិត្យ និងព្យាបាលជំងឺ តែក្នុងរយៈពេលមិនលើសពី ៥ ថ្ងៃ។ ប្រសិនបើលោកអ្នកឈឺធ្ងន់ដែលទាមទារឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬឈប់ច្រើនថ្ងៃ, ត្រូវប្រើគំរូសំណើបែបផ្សេងទៀត។ មួយទៀត ក្នុងសំណើនេះ លោកអ្នកគ្រាន់តែសរសេរប៉ុណ្ណឹងបាន ប៉ុន្តែពេលត្រឡប់មកវិញ លោកអ្នកត្រូវតែមានលិខិតបញ្ជាក់ពីពេទ្យមកជូនស្ថាប័ន ដើមី្បឲ្យខាងអង្គភាពទទួលខុសត្រូវយកទៅដាក់ភ្ជាប់ជាមួយសំណើសុំច្បាប់ឈឺរបស់លោកអ្នក ដើមី្បជាភស្តុតាង និងរក្សាទុកជាឯកសារ៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូសំណើសុំច្បាប់ឈឺ

ការសុំប្តូរនាយកដ្ឋាន

នៅក្នុងស្ថាប័នរដ្ឋ លោកអ្នកអាចប្តូរនាយកដ្ឋានបាន៖ - ទីមួយដោយការចាត់តាំងរបស់ថ្នាក់ដឹកនាំ - ទីពីរដោយលោកអ្នកសុំប្តូរដោយខ្លួនឯងផ្ទាល់។ ក្នុងករណីលោកអ្នកចង់សុំប្តូរនាយកដ្ឋានដោយខ្លួនឯង, លោកអ្នកអាចប្រើគំរូសំណើនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូសំណើសុំប្តូរនាយកដ្ឋាន

តើមន្ត្រីរាជការអាចសុំឈប់ពីការងារបានដែរឬទេ?

វាជារឿងកម្រខ្លាំងណាស់ដែលអ្នកជាប់ក្របខណ្ឌរដ្ឋសុំលាឈប់ពីការងារ។ ជាទូទៅ មន្ត្រីទាំងឡាយធ្វើការរហូតដល់អាយុចូលនិវត្ត ឬត្រូវបានបណ្តេញចេញពីអង្គភាពដោយសារតែខ្លួនបានប្រព្រឹត្តកំហុសធ្ងន់។ ប៉ុន្តែប្រសិនបើលោកអ្នកមិនទាន់ដល់អាយុចូលនិវត្ត ហើយក៏មិនត្រូវបានអង្គភាពបណ្តេញចេញពីការងារ តែចង់ឈប់ពីការងារជាមន្ត្រីរាជការដោយខ្លួនឯងផ្ទាល់, លោកអ្នកអាចឈប់បាន មិនទាស់ខុសអ្វីឡើយ។ ហើយបើសិនជាលោកអ្នកចង់បានគំរូសំណើសុំលាឈប់, លោកអ្នកអាចប្រើគំរូសំណើនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូសំណើសុំលាឈប់ពីការងារ