គំរូសម្តី MC ក្នុងវេទិកាសាធារណៈ (ស្ថាប័នរដ្ឋ)

'វេទិកាសាធារណៈជាមួយមន្ត្រី និងបុគ្គលិក' ជាជំនួបរវាងថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងស្ថាប័នគ្រប់លំដាប់ជាន់ថ្នាក់ មិនថាជាមន្ត្រីពេញសិទ្ធិ, មន្ត្រីជាប់កិច្ចសន្យា, មន្ត្រីស្ម័គ្រចិត្ត, រួមទាំងអ្នកបោសសម្អាត និងអ្នកបើកបរ។ កម្មវិធីនេះធ្វើឡើងដើម្បីឲ្យសួរនាំ និងជជែកដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងកូនចៅ។ បើនិយាយឲ្យស្រួលស្តាប់ដើម្បីដោះស្រាយទំនាស់ផ្ទៃក្នុង។ កម្មវិធីបែបនេះជាកម្មវិធីផ្ទៃក្នុង, មិនមានការផ្សព្វផ្សាយទៅខាងក្រៅឡើយ។  ខ្ញុំធ្លាប់ចូលរួមបានម្តង និងត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី, ហេតុដូច្នេះហើយ ទើបខ្ញុំមានគំរូសម្តីនេះ។ មិនថាយ៉ាងណាទេ, បើសិនបងប្អូនយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ។ ** * សម្តី MC តាងនាមគណៈចាត់តាំងកម្មវីធី, នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។សូមគោរពអញ្ជើញ។ សូមថ្លែងអំណរគុណ។ សូមមេត្តាសម្រួលឥរិយាបថ។ ជាបឋម, តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖ - សូមគោរព...................................... - សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមានក្នុងពិធីថ្ងៃនេះ។ អង្គពិធីជាទីគោរព ថ្ងៃនេះ … Continue reading គំរូសម្តី MC ក្នុងវេទិកាសាធារណៈ (ស្ថាប័នរដ្ឋ)