គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ

សូមគោរពជូន លោកជំទាវ.................. តាមរយៈ ៖ កម្មវត្ថុ ៖ សំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យានៅ.............................. ចំនួន.... ច្បាប់ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំ សូម លោកជំទាវ មេត្តាជ្រាបថា បច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី........ នៅសាកលវិទ្យាល័យ......... មុខជំនាញ.......... វេនព្រឹក។ ដោយនាងខ្ញុំជាប់បម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅនាយកដ្ឋាន............... នៃ............ ដូច្នេះនាងខ្ញុំបានសុំអនុញ្ញាតសាកលវិទ្យាល័យប្តូរទៅសិក្សាវេនយប់។ ក្នុងនោះដែរ ខាងសាកលវិទ្យាល័យមានតម្រូវការលិខិតបញ្ជាក់ភាពជាបុគ្គលិករបស់នាងខ្ញុំ។ អាស្រ័យហេតុនេះ នាងខ្ញុំសុំអនុញ្ញាត លោកជំទាវ ឲ្យនាងខ្ញុំនូវលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា ចំនួន.... ច្បាប់ ដើម្បីយកមកប្រើប្រាស់ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។

តើកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតរូបដែរឬទេ?

នៅក្នុងការិយាល័យថ្នាក់ដឹកនាំនៃស្ថាប័នតែងមានបន្ទប់មួយមុននឹងចូលដល់បន្ទប់ផ្ទាល់របស់ថ្នាក់ដឹកនាំ ដែលជាទូទៅហៅថា 'លេខាធិការដ្ឋាន' បើនៅស្ថាប័នធំហៅថា 'ការិយាល័យជំនួយការ'។ល។ លេខាធិការដ្ឋាននេះជាការិយាល័យរបស់ក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ។ ជាទូទៅ ក្រុមលេខាធិការដ្ឋានតែងមានប្រធាន និងក្រុមការងារ។ ស្ថាប័នខ្លះមានប្រធាន និងអនុប្រធាន, ស្ថាប័នខ្លះមានតែប្រធាន។ ក្រុមការងារក្នុងលេខាធិការដ្ឋានមានតួនាទីជាអ្នកសម្របសម្រួលការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ដែលក្នុងនោះមានការរៀបចំកាលវិភាគការងារផងដែរ។ តើតារាងកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតដែរឬទេ? នេះអាស្រ័យលើថ្នាក់ដឹកនាំនៃស្ថាប័ននោះ ប៉ុន្តែត្រូវមានរបៀបរបប និងលំដាប់លំដោយ មុននឹងឲ្យឬមិនឲ្យ ដោយប្រធាននៃលេខាធិការដ្ឋានត្រូវចូលជួបថ្នាក់ដឹកនាំ និងរៀបរាប់តាមស្ថានភាពជាក់ស្តែង។ ថ្នាក់ដឹកនាំនឹងពិចារណា និងប្រាប់ពីការសម្រេចចិត្តរបស់គាត់ ដែលការសម្រេចចិត្តនេះមិនអាចកែប្រែដោយបុគ្គលណាផ្សេងឡើយ សូមី្បតែប្រធានលេខាធិការដ្ឋានក៏ដោយ។ តើការសម្រេចចិត្តឲ្យថតឬមិនថតកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ខុសឬត្រូវ? គ្មានខុសគ្មានត្រូវទេ, ព្រោះមិនទាក់ទងនឹងគោលការណ៍ឬច្បាប់ណាមួយរបស់រដ្ឋបាលរដ្ឋឡើយ។ វាជាសិទ្ធិបុគ្គល។ ដូច្នេះទោះថ្នាក់ដឹកនាំមិនឲ្យថតឬមិនឲ្យដឹងកាលវិភាគរបស់គាត់ ក៏មិនខុសដែរ៕ https://videopress.com/v/id9dFOCt?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fchantchhaya.wordpress.com%2Fwp-content%2Fuploads%2F2025%2F06%2Fslide1-1.png&preloadContent=metadata&useAverageColor=true

របៀបអញ្ជើញបុគ្គលិកចូលរួមវិបស្សនាការងារនៅស្ថាប័នឯកជន

ជាទូទៅ ស្ថាប័នឯកជនប្រើសារអេឡិចត្រូនិចច្រើនជាងក្រដាស។ ដោយសារតែវិបស្សនាការងារ ឬ retreat ជាកម្មវិធីផ្ទៃក្នុង ដូច្នេះខាងផ្នែករដ្ឋបាលនឹងផ្ញើសារអេឡិចត្រូនិចទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលត្រូវចូលរួមកម្មវិធីនេះ ដោយបញ្ជាក់នៅក្នុងសារនូវព័ត៌មានចាំបាច់ ដូចជា៖ - កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ - កាលបរិច្ឆេទថ្ងៃ និងម៉ោងចេញដំណើរ - ទីកន្លែងធ្វើកម្មវិធី - សកម្មភាពដែលត្រូវមាន។ល។ មានស្ថាប័នមួយចំនួនមិនសរសេរក្នុងសារអេឡិចត្រូនិចទេ ដោយពួកគេរៀបរបៀបវារ: retreat ជាបែបឌីជីថល រួចភ្ជាប់ក្នុងសារអេឡិចត្រូនិចដែលផ្ញើទៅកាន់បុគ្គលិក។ បែបបទអញ្ជើញចូលរួមវិបស្សនាការងាររបស់ស្ថាប័នឯកជនមានភាពទូលំទូលាយ និងសម្បូរបែបជាងបែបបទនៅស្ថាប័នរដ្ឋ។ ចំណុចខុសគ្នាមួយទៀតគឺស្ថាប័នរដ្ឋប្រើភាសាខ្មែរ ឯស្ថាប័នឯកជនអាចប្រើភាសាខ្មែរក៏បានភាសាបរទេសក៏បាន អាស្រ័យលើការគ្រប់គ្រង របស់ពួកគេ៕ https://videopress.com/v/zCsnIJOZ?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true